ផ្អើលអស់មនុស្សម្នាពេញផ្សារទំនើបជីបម៉ុង នៅថ្ងៃសន្និសីទសារព័ត៌មានព្រឹត្តិការណ៍ GUMBALL 3000

កំពូលរថយន្តទំនើបៗ មានទាំង Sport Car Supercar ជាច្រើនគ្រឿង បានបង្ហាញខ្លួនយ៉ាងទាក់ទាញ នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល ផ្អើលអស់អ្នកគាំទ្រទៅរោមថតរូបព្រោងព្រាត។ រថយន្តទំនើបៗ តម្លៃរាប់ម៉ឺនដុល្លារទាំងនេះ ត្រូវបានតាំងបង្ហាញនៅងថ្ងៃពិធីសន្និសីទ្ធសារព័ត៌មានជាផ្លូវការ ដើម្បីប្រកាសបើកព្រឹត្តិការណ៍កម្រិតអន្តរជាតិ GUMBALLL ៣០០០ ដែលនឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤។

GUMBALL 3000 ជាព្រឹត្តិការណ៍ដ៏ធំលំដាប់អន្តរជាតិ ប្រមូលផ្ដុំកំពូលរថយន្តទំនើបៗបំផុត ធ្វើដំណើរជុំវិញពិភពលោក ទូទាំងទ្វីប ពេលនេះ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ។ អ្វីដែលកាន់តែអស្ចារ្យនោះ GUMBALL 3000 ឆ្នាំ ២០២៤ ដែលធ្វើឡើងនៅកម្ពុជា គឺចំពេលប្រារព្ធគម្រប់ខួប ២៥ឆ្នាំ នៃព្រឹត្តិការណ៍នេះតែម្ដង។ អ្នកដែលចូលរួម ក្នុងព្រឹត្តិការណ៍ប្រជុំកំពូលរថយន្តទំនើបៗនេះ សុទ្ធតែជាបុគ្គល ដែលមានឥទ្ធិពល មកពីជុំវិញពិភពលោក មានទាំងអ្នកជំនួញ YouTuber តារាល្បីៗជាដើម។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គ្រាន់តែថ្ងៃប្រកាសសន្និសីទសារព័ត៌មាន នៃព្រឹត្តិការណ៍ GUBMBALLL 3000 ​បានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ហ្វេនៗ មកទស្សនាយ៉ាងច្រើនកុះករ ពាសពេញបរិវេណផ្សារទំនើបជីបម៉ុង។ នេះបញ្ជាក់ឱ្យឃើញថា ព្រឹត្តិការណ៍នេះ ពិតជាមានប្រជាប្រិយភាពខ្លាំងមិនធម្មតាឡើយ។ ជាពិសេសបងប្អូនអ្នកស្នេហាវិស័យរថយន្ត Supercar។ នៅថ្ងៃនោះដែរ ក៏មានវត្តមានឌីជេល្បីៗ និង ក្រុមតារាចម្រៀងបុរសដ៏ល្បី La Cima Cartel បានចូលរួមអង្រួនបរិយាកាសឱ្យកាន់តែកក្រើក ជាមួយនឹងបទចម្រៀងល្បីៗរបស់ពួកគេ ធ្វើឱ្យហ្វេនៗស្រែកហ៊ោកញ្ជ្រាវយ៉ាងសប្បាយរីករាយ។

សូមបញ្ជាក់ថា ថ្ងៃទី១០ ខែសីហា នេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉លបានរៀបចំពិធីសន្និសីទសារព័ត៌មាន ប្រកាសជាផ្លូវការអំពីព្រឹត្តិការណ៍ Gumball 3000 ក្រោមវត្តមានរបស់ ឯកឧត្តម គុជ បញ្ញសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាប់ដៃគ្នាជាមួយ ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនឯកជនតែមួយគត់នៅកម្ពុជា ត្រូវបានជ្រើសរើសជាដៃគូ សហការរៀបចំព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ដោយមានវត្តមានចូលរួមផ្ទាល់ពីសំណាក់លោក​ Maximillion Cooper នាយកប្រតិបត្តិ និងស្ថាបនិក Gumball 3000 បាន ប្រកាសជាផ្លូវការអំពីព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា និងផ្តល់ព័ត៌មានកាន់តែច្បាស់អំពីព្រឹត្តិការណ៍នេះទាំងមូល។

ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជាឆ្នាំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន៤ គឺ៖ ១).ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ប្រទេសទៅកាន់ពិភពលោក ២). ការចូលរួមចំណែកក្នុងសប្បុរសធម៌ដ៏ធំទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ៣). ការបើកឱកាសរវាងវិនិយោគគិនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និងទី ៤). ការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ”ការចូលរួមចតឡានច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត”។ កុំភ្លេច ចូលរួមទស្សនាផ្ទាល់ ដោយសេរី នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ក្នុងកម្មវិធីសន្និសីទសារព័ត៌មាន នៅផ្សារទំនើប ជីប ម៉ុង​ ២៧១ មេហ្គា ម៉ល ដើម្បីជ្រាបឱ្យកាន់តែច្បាស់អំពីព្រឹត្តិការណ៍នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *