
គ្រឿងផ្សំ៖
ម្ទេស និងខ្ទឹមសបុក (បរិមាណតាមចំណូលចិត្ត)
បង្គាស្រស់ ១០-១៥ គ្រាប់
មីសួ ១ កញ្ចប់តូច (ត្រាំឱ្យរីក)
ប្រេងខ្យង ២ ស្លាបព្រាបាយ
ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
ស្ករស កន្លះស្លាបព្រាបាយ
ទឹកបន្តិច
ស្លឹកខ្ទឹម
ប្រេងឆា
វិធីធ្វើ៖
១. ដំបូងរំលីងម្ទេស និងខ្ទឹមឱ្យឡើងឈ្ងុយជាមុនសិនសឹមដាក់បង្គាចូល។


២. បន្ទាប់មកឆាត្រលប់បន្តិចឱ្យបង្គាឆ្អិនសឹមចាក់ទឹកបន្តិច ដាក់គ្រឿងផ្សំ និងមីសួចូល។


៣. ចុងក្រោយគ្រាន់ភ្លក់មើលឱ្យសមល្មម និងមីសួឆ្អិនហើយ បិទភ្លើងរួចរោយស្លឹកខ្ទឹមជាការស្រេច៕

























Account
Security
Favourite Content