ល្អទាំងព្រម! លោកជំទាវ អ៊ូ ធីតាពៅ ភរិយាអភិបាលខេត្តព្រះសីហនុ មិនត្រឹមជាមេធាវី ថែមទាំងចេះរាំរបាំ និងពូកែធ្វើម្ហូបអាហារ

លោកជំទាវ អ៊ូ ធីតាពៅ ភរិយាឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មិនត្រឹមតែជាអ្នកជំនាញលើការងារផ្នែកច្បាប់តែមួយមុខនោះទេ លោកជំទាវក៏ជាអ្នក​របាំ និង​ជា​ស្រ្តី​មេផ្ទះ​ដ៏​ឆ្នើម​ ដោយ​នៅ​ពេល​ទំនេរ​លោកជំទាវ​តែង​ធ្វើ​ម្ហូបអាហារ​ជូន​អ្នក​រួម​ការងារ និង​ធ្វើ​ទៅ​ឲ្យ​ក្មេង​ៗ​នៅ​មណ្ឌលកុមារ​កំព្រា។ មិនតែប៉ុណ្ណោះលោកជំទាវក៏មានក្រមសីលធម៌ល្អ ប្រកបដោយចរិយាថ្លៃថ្នូរ ស័ក្តិសមជាភរិយាថ្នាក់ដឹកនាំដែលប្រជាជនគោរពស្រលាញ់។

ជាមេធាវីដែលមានចំណេះដឹងលើផ្នែកច្បាប់ក៏ពិតមែន ប៉ុន្តែលោកជំទាវតែងមានចិត្តស្រលាញ់ និងចង់ថែរក្សាសម្បត្តិវប្បធម៌របស់ខ្មែរដែលជាកេរ្តិ៍ដំណែលរបស់បុព្វការរីជនជំនាន់មុនឱ្យគង់រង្សតកូនចៅ សម្រាប់អ្នកជំនាន់ក្រោយបានដឹង និងបន្តជួយថែរក្សា។ ​ពេលថ្មីៗនេះ លោកជំទាវបានបង្ហោះរូបថតដែល​លោក​ជំទាវ​រាំ​របាំ ១០ សន្លឹកភ្ជាប់ជាមួយសារក្រើនរំលឹក «ខ្ញុំមិនពូកែ តែខ្ញុំរៀនមានគ្រូ គ្រូខ្ញុំឈរនៅក្រោយខ្នងខ្ញុំ។ ខ្ញុំស្រលាញ់វប្បធម៌ ថ្វីត្បិតថាខ្ញុំរៀនបានតិចតែខ្ញុំមិនបំផ្លាញក្បាច់ដ៏ល្អឥតខ្ចោះរបស់របស់ជាតិទេ បើខ្ញុំរាំខុសគ្រូខ្ញុំជួយកែលម្អ ខ្ញុំសង្ឃឹមថា បើអ្នកខ្លះខុសហើយជួយកែលម្អផង កុំធ្វើខុសបន្តទៀត ក្បាច់ណាមិនចេះសួរនាំរៀនពីអ្នកចេះទៅ កុំខុសហើយ ខុសបន្តទៀតអី ភ្ញាក់ខ្លួនឡើង រឿងណាត្រូវធ្វើ ធ្វើចុះ តែរឿងណាខុស សូមជួយកែលម្អ កុំសាងកំហុសជាសាធារណ អាណិតវប្បធម៌យើង យើងខ្មែរដូចគ្នាចូរស្រលាញ់គ្នា ថែរខ្មែរយើងទាំងអស់គ្នា»។

គួរបញ្ជាក់ដែរថា លោកជំទាវធ្លាប់បានបង្កើតក្រុមរបាំព្រះរាជទ្រព្យជាមួយសិល្បករដទៃទៀត ដើម្បីធ្វើការសម្តែងក្នុងគោលបំណង រៃអង្គាសប្រាក់យកទៅជួយដល់ក្រុមអ្នករាំរបាំបុរាណខ្មែរដែលកំពុងមានជីវភាពខ្វះខាត ហើយពិសេសជាងនេះទៅទៀតគឺចង់លើកស្ទួយវប្បធម៌សិល្បៈល្ខោនបុរាណ ឬរបាំព្រះរាជទ្រព្យរបស់ខ្មែឲ្យកាន់តែល្បីរន្ទឺសុះសាយនៅក្នុងប្រទេសកម្ពុជាផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក