តារាចម្រៀង Sai ព្រមទាំងបុគ្គលល្បីជាច្រើនរូបកំពុងត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គ Preah Vihear Temple Run 2025 ដែលនឹងរៀបចំឡើងនៅថ្ងៃទី៦ ខែកក្កដា ខាងមុខ ក្នុងឱកាសអបអរសាទរខួប ១៧ ឆ្នាំនៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។


ព្រឹត្តិការណ៍រត់ ឆ្លងកាត់ឧបសគ្គ Preah Vihear Temple Run លើកទី៣ ជាព្រឹត្តិការណ៍ដែល សហការរៀបចំដោយក្រុមការងារ RUN WITH SAI ជាមួយអាជ្ញាធរជាតិព្រះវិហារ និងសហការគាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:រដ្ឋបាលខេត្តព្រះវិហារ សហភាពសហព័ន្ធយុវជនកម្ពុជា។
ព្រឹត្តិការណ៍រត់នេះដែរត្រូវបានរៀបចំក្នុងគោលបំណងដើម្បីស្វាគមន៍កីឡាកររត់ប្រណាំងជាតិ និងអន្តរជាតិ ទៅចូលរួមរត់នៅព្រះវិហារដើម្បីទទួលបាននូវបទពិសោធន៍នៃការរត់ឆ្លងកាត់ឧបសគ្គទៅកាន់សំណង់ស្ថាបត្យកម្មសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មហិមា គឺរមណីយដ្ឋានប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌ ស្ថិតក្នុងចំណោមសម្បត្តិបេតិកភណ្ឌពិភពលោក មានសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ គួរឱ្យស្ញប់ស្ញែងនៅក្នុងតំបន់ និងពិភពលោក។
ជាពិសេសការរត់ឆ្លងកាត់ តាមបណ្តោយផ្លូវបុរាណ អមដោយហេដ្ឋារចនាសម្ព័ន្ធបុរាណនៃប្រាសាទ ដើម្បីអបអរសាទរខួបលើកទី១៧ នៃការចុះបញ្ជីប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៥)។
អមជាមួយគ្នានោះ ព្រឹត្តិការណ៍ទាំងមូលក៏រួមមានកម្មវិធីទស្សនីយភាព ការសម្តែងរបាំប្រពៃណី ឧបករណ៍ប្រពៃណីខ្មែរ និងរបាំប្រចាំតំបន់នៅប្រាសាទព្រះវិហារ ដើម្បីស្វាគមន៍ដល់កីឡាករ កីឡាការិនី ទាំងអស់ដែលរត់ដល់ទីបានជោគជ័យ ក៏ដូចជាការផ្តល់នូវអនុស្សាវរីយ៍ និងការចងចាំដ៏ល្អរួមគ្នា នៅលើប្រាសាទព្រះវិហារ ដ៏ពិសិដ្ឋមួយនេះដែរ។







សូមបញ្ជាក់ថា ព្រឹត្តិការណ៍ “រត់អបអរសាទរប្រាសាទព្រះវិហារ Preah Vihear Temple Run 2025” នឹងធ្វើការបែងចែកជា ៤ ប្រភេទវិញ្ញាសាដូចខាងក្រោម៖
១. វិញ្ញាសាដើរ ១៣០០ ម៉ែត្រ (យាត្រាបេតិកភណ្ឌ)
២. វិញ្ញាសារត់ ៩ គីឡូម៉ែត្រ (ផ្លូវរត់ឌីទេពសែនជ័យ)
៣. វិញ្ញាសារត់ ២២.៦ គីឡូម៉ែត្រ (ផ្លូវរត់សួគ៌ាល័យ)
៤. វិញ្ញាសារត់ ៤២.៥ គីឡូម៉ែត្រ (ផ្លូវរត់ជញ្ជាំងដងរែក)
សម្រាប់កម្មវិធីដ៏ពិសេសប្រចាំឆ្នាំនេះ សាធារណជនក៏អាចចូលរួមផងដែរ ដោយអាចចុះឈ្មោះឥឡូវនេះតាមរយៈ៖
📱 BM+ app: https://bookme.plus/t/events/preah-vihear-temple-run-3rd-edition
🌐 Website: www.runwithsai.com
—————————————-
🔔 ចូលរួម telegram channel និង group ដើម្បីទទួលបានព័ត៌មានបន្ថែម:
• RUN WITH SAI Chitchat: https://t.me/+owwVjwQ1j4JlOWQ9
• RUN WITH SAI OFFICIAL CHANNEL: https://t.me/runwithsaiofficial









































Account
Security
Favourite Content