បើមានគម្រោងទៅលេងកោះរ៉ុងសន្លឹម រីសតស្ថិតជាប់មាត់ឆ្នេរទាំង ៥ កន្លែងនេះ ស័ក្កិសមបំផុត

ដូចប្រិយមិត្តទាំងអស់គ្នាបានដឹងស្រាប់ហើយថាកោះរ៉ុងសន្លឹម គឺជាកោះមួយដែលមានសម្រស់ស្រស់ស្អាត និងមានសក្ដានុពលទេសចរណ៍ខ្លាំងក្នុងចំណោមកោះដទៃទៀតនៅក្នុងខេត្តព្រះសីហនុ ជាមួយគ្នានោះ នៅលើផ្ទៃដីនៃកោះដែលមានទំហំប្រមាណ ៥០០០ ហិកតា គេសង្កេតឃើញមានរីសតជាច្រើនកន្លែងដែលសុទ្ធស្រស់ស្អាត និងកំពុងតែបង្អួតសម្រស់ទាក់ទាញភ្ងៀវទេសចរមកពីគ្រប់ទិសទីឲ្យមកទស្សនា ។ ដោយឡែកសម្រាប់ប្រិយមិត្តដែលមានបំណងចង់ទៅលេងកម្សាន្តនៅកោះរ៉ុងសន្លឹមក្នុងថ្ងៃឆ្លងឆ្នាំខាងមុខនេះ AMS Infotainment សូមណែនាំរីសតទាំង ៥ កន្លែង ដែលមានទីតាំងស្ថិតនៅជាប់ឆ្នេរសមុទ្រគួរជាទីសម្រាកលំហែ៖

១.  La Passion Resort

ឡា ផាសិន ជាជម្រើសដ៏ល្អបំផុតសម្រាប់វិស្សមកាលបែបគ្រួសារ មិត្តភ័ក្ដិ ដៃគូស្នេហា ក៏ដូចជាដំណើរកម្សាន្តជាលក្ខណៈក្រុមហ៊ុន និងអង្គភាពនានា។  ឡា ផាសិន គឺជារីសតមាត់ឆ្នេរសមុទ្រដ៏ធំមួយដែល មានបន្ទប់សរុបដល់ទៅ ៥៨ និងត្រូវបានបែងចែកជា ៦ប្រភេទបន្ទប់ខុសៗគ្នា។ ប្រភេទបន្ទប់នីមួយៗមានលក្ខណៈពិសេសដាច់ដោយឡែក ហើយសាកសមទៅតាមចំណង់ចំណូលចិត្ត ជម្រើសតម្លៃ និងទៅតាមចំនួនសមាជិក។ មិនត្រឹមតែមានបន្ទប់ប្រណិតស្អាតៗប៉ុណ្ណោះទេ រីសតនេះក៏មានភោជណីយដ្ឋានផ្ដល់ជូនអាហារ ៣ ពេលទាំងបែបខ្មែរ និងអ៊ឺរ៉ុប និងមាន Bar ស្ថិតនៅមាត់សមុទ្រ និងមានអាងហែលទឹកដ៏ធំទូលាយ ហើយស្អាតដាច់គេលើកោះរ៉ុងសន្លឹម។

ចំពោះសកម្មភាពកម្សាន្តនៅក្នុងរីសតនេះ គឺមានច្រើនបែប ច្រើនសណ្ឋានដូចជា ការជិះទូកកាយ៉ាកលេង, ជិះបន្ទះក្ដារ (Paddleboard), ជិះទូកស្ទូចត្រី និង មើលផ្កាថ្ម, ជិះម៉ូតូទឹក, ជិះទូកចេក និងទូកសាឡុង (Banana & Sofa Boat) និងជិះទូកមើលថ្ងៃលិចជាដើម។ រីឯនៅលើកោះវិញអ្នកទេសចរណ៍អាចជិះកង់កម្សាន្តជុំវិញបរិវេណរីសត, លេងបាល់ទះ, លេងបាល់ទាត់, ដើរកាត់ព្រៃធម្មជាតិទៅលេងឆ្នេរស្អាតៗដែលនៅជុំវិញកោះ។ បន្ថែមពីលើនេះ នាពេលរាត្រី អ្នកក៏អាចបង្ហោះគោមប្រាថ្នាសុំក្ដីសុខសុភមង្គល និង បាញ់កាំជ្រួចកំសាន្ដផងដែរ។

រូបថត៖ ប្រភព  La Passion Resort

ទំនាក់ទំនង៖ 089 661 000

ទីតាំង៖ https://goo.gl/maps/gUSjehySihvYTqi18

២. Sara Resort

មិនត្រឹមតែស្ថិតនៅជាប់មាត់សមុទ្រដ៏ស្រស់ស្អាតប៉ុណ្ណោះទេ រីសតមួយនេះក៏មានលក្ខណៈពិសេសមួយផ្សេងទៀត​ជាហេតុធ្វើឲ្យអ្នកទេសចរជាច្រើនសរសើរមិនដាច់ពីមាត់។ នៅ Sara រីសត អ្នកនឹងទទួលបានអ្វីគ្រប់យ៉ាងដែលបេះដូងអ្នកចង់បាន ជាពិសេសបន្ទាប់ពីបានសម្រាកជាមួយសំឡេងទឹកសមុទ្រ និងជំនោរត្រជាក់រួចមក។ រីសតនេះមានបន្ទប់មានផាសុកភាព និងស្តង់ដារ, អាហារឆ្ងាញ់ៗ និងស្រាក្រឡុកពិសេសៗ, ឆ្នេរខ្សាច់ពណ៌ស និងដើមដូងនៅមាត់សមុទ្រ ដែលនឹងធ្វើឱ្យវិស្សមកាលរបស់អ្នកក្លាយជាបទពិសោធន៍ដ៏អស្ចារ្យ។ ចំពោះសកម្មភាពកម្សាន្តនៅទីនេះ អ្នកទេសចរ អាចចំណាយពេលសម្រាកលំហែជាមួយឆ្នេរសមុទ្រដ៏ស្រស់ស្អាត, ផឹក Cocktail ហើយគយគន់ថ្ងៃលិច, អង្គុយនិយាយរឿងក្នុងចិត្តជាមួយមនុស្សជាទីស្រឡាញ់ និងមនុស្សថ្មីៗ, ថតរូបលេងជាមួយព្រៃឈើធម្មជាតិជុំវិញរីសត, មុជទឹកមើលផ្កាថ្ម និងសកម្មភាពជាច្រើនទៀត។

រូបថត៖ ប្រភព Sara Resort

ទំនាក់ទំនង៖ 097 986 5551

ទីតាំង៖ https://goo.gl/maps/cDC4hXhpuNrsUVtC6

៣. Tube Resort

ទេសភាពឆ្នេរសមុទ្រដែលមានខ្សាច់ព័ណ៌សក្បុស និងមានទឹកសមុទ្រមានព័ណ៌ថ្លាឆ្វង់មើលឃើញដល់បាតសមុទ្រនៅក្នុងរីសត Tube នេះ ជាហេតុធ្វើឲ្យអ្នកទេសចរគ្រប់រូបតែងតែប្រាថ្នាចង់ទៅ។ សម្រាប់នៅក្នុងថ្ងៃឆ្លងឆ្នាំខាងមុខនេះ Tube resort ក៏មានរៀបចំនូវកម្មវិធីកម្សាន្តជាច្រើនដូចជាបាញ់កាំជ្រួច, អាហារបែប private, បង្ហោះគោម និងកម្មវិធីផ្សេងៗទៀត។ សម្រាប់អ្នកទេសចរដែលមានគម្រោងទៅលេងនៅទីនេះ អ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយ និងទទួលបានបទពិសោធន៍ថ្មីៗពីដំណើរកម្សាន្ត ម្យ៉ាងទៀតចំពោះតម្លៃនៃការស្នាក់នៅរបស់រីសតមួយនេះក៏មានតម្លៃសមរម្យ អាចជ្រើសរើសទៅតាមចំណង់ចំណូលចិត្ត និងចំនួនអ្នកគេង។

រូបថត៖ ប្រភព Tube Resort

ទំនាក់ទំនង៖ 077 745 745

ទីតាំង៖  https://goo.gl/maps/kw8x344M8yVpb3f37

៤. Eden Beach Resort

មិនខុសឆ្ងាយពីរីសតមុនៗ Eden Beach គឺជារីសតមាត់ឆ្នេរមួយដែលមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងទេសភាពព្រៃភ្នំដ៏ស្រស់បំព្រងនៅលើកោះនេះ។ Eden Beach បំពាក់ទៅដោយសម្ភារៈ និងគ្រឿងបរិក្ខារទំនើបៗនៅក្នុងបន្ទប់គេង និងភោជនីយដ្ឋាន ដែលធ្វើឲ្យអ្នកទេសចរមានអារម្មណ៍រំសាយស្ត្រេសបន្ទាប់ពីបានធ្វើសកម្មភាពកម្សាន្តជាច្រើននៅក្នុង និងជុំវិញរីសត។ អ្នកទេសចរក៏អាចទទួលយកសេវាកម្មម៉ាស្សាបំបាត់ភាពនឿយហត់ បន្ទាប់ពីបានលេងទឹកសមុទ្រ និងមុជទឹកមើលផ្កាថ្មយ៉ាងសកម្ម ហើយអ្វីដែលពិសេសនោះគឺអ្នកទេសចរមានឱកាសនៅក្នុងការដើរកម្សាន្តព្រៃភ្នំក្បែររីសតផងដែរ។

រូបថត៖ ប្រភព Eden Beach Resort

ទំនាក់ទំនង៖ 071 522 2610

ទីតាំង៖ https://goo.gl/maps/Gko76MXmFzpwNt2E

៥. Waterfall Sanloem Resort

រីសតមួយនេះមានលក្ខណៈពិសេសខុសពីរីសតទាំង ៤ ខាងលើត្រង់ថា វាមានសភាពស្ងប់ស្ងាត់ជាង និងមានកន្លែងស្នាក់នៅបែបសមញ្ញជាង។ នៅទីនេះមានសកម្មភាពកម្សាន្តជាច្រើនដូចជា ជិះម៉ូតកម្សាន្តនៅតាមព្រៃ, លេងទឹកជ្រោះធ្លាក់ក្នុងព្រៃ, លេងទឹកសមុទ្រ, សម្រាកលេងនៅមាត់ឆ្នេរ និងមើលថ្ងៃលិច, ស្រូបយកខ្យល់ធម្មជាតិ និងស្ដាប់រលកសមុទ្រជាដើម។ អ្វីដែលធ្វើឲ្យរីសតនេះមានលក្ខណៈពិសេសនោះគឺវាមានតម្លៃទាបខ្លាំងមែនទែន បើប្រៀបធៀបទៅនឹងរីសតដទទៃទៀតនៅលើកោះរ៉ុងសន្លឹមដោយមួយយប់មានតម្លៃចាប់ពី ២៥ដុល្លារឡើងតែប៉ុណ្ណោះ។ ដូចច្នេះហើយសម្រាប់ប្រិយមិត្តដែលមានបំណងចង់ទៅលេងនៅទឹកដីកោះមួយនេះ ប៉ុន្តែមិនសូវមានថវិកាគ្រប់គ្រាន់ រីសតមួយនេះអាចជាជម្រើសដ៏ល្អដែលធ្វើឲ្យដំណើរកម្សាន្តរបស់អ្នកមានភាពរីករាយ និងស្រស់បំព្រង៕

រូបថត៖ ប្រភព Waterfall Sanloem Resort

ទំនាក់ទំនង៖ 093 726 474

ទីតាំង៖ https://goo.gl/maps/gSBPAEEtnGQjU87y8



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត