នៅមិនប៉ុន្មានថ្ងៃទៀតនឹងឈានចូលឆ្នាំ២០២៣ហើយ ស្រាប់តែម្ចាស់បទ «១ខែ១០ថ្ងៃ» ដ៏ល្បីល្បាញ គឺលោក ឆន សុណ្ណារាជ ចេញមកបង្អួតវីឡាថ្មីដ៏ធំស្កឹមស្កៃ មិនឱ្យចាញ់សិល្បករដទៃនោះឡើយ។ វីឡាដែលតារាចម្រៀងរូបនេះទើបចុះកុងត្រាទិញថ្មីថ្មោង ជាប្រភេទ វីឡា អេនជែល របស់ បុរីបុស្បា តម្លៃជាង ៣០ម៉ឺនដុល្លារ ជាគម្រោងដែលលោកកំពុងធ្វើជាទូតសុឆន្ទៈ។
គេនៅចាំបានថា កាលពីដើមខែធ្នូនេះ ឆន សុវណ្ណារាជ ទើបកុងត្រាទិញខុនដូជាមួយ រ៉ូយ៉ាល់ស្កាយឡែនពេលនេះស្រាប់តែបង្អួតវីឡាដ៏ធំស្កឹមស្កៃថែមមួយឆ្នាំទៀត ធ្វើឱ្យសិល្បកររួមអាជីព និងអ្នកគាំទ្រលាន់មាត់សរសើរលោកគ្រប់ៗគ្នា។
នេះមិនមែនជាលើកទី១ដែល តារាចម្រៀង និងសម្តែង ឆន សុវណ្ណារាជ បង្អួតផ្ទះវីឡាស្កឹមស្កៃនោះទេ ព្រោះលោកមានផ្ទះវីឡាជាច្រើនកន្លែងរួចមកហើយ តែនេះជាវីឡាថ្មីចុងក្រោយគេដែលលោកទើបទិញថ្មីថ្មោង។ ក្រៅពីវីឡាទំនើបៗ តារាចម្រៀងរូបនេះ ក៏ជាអ្នកលេងសម្ភារៈនិយមផងដែរ ដូចជា រថយន្តទំនើបៗជិះប្តូរផ្លាស់គ្នា សម្ភារៈប្រើប្រាស់ប្រេនៗ គ្រឿងអលង្ការ ខ្សែក្រវ៉ាត់ និងនាឡិកា ដាំពេជ្រប្រណិតៗតម្លៃរាប់ម៉ឺនដុល្លារ ពិសេសគ្រប់ពេលដែលលោកចេញធ្វើគណៈកម្មការកម្មវិធីប្រកួតប្រជែងម្តងៗ លោកសម្ញែងមិនឱ្យចាញ់សិល្បកររួមអាជីពនោះឡើយ។
ប្រឡូកសិល្បៈជិត២ទសវត្ស ឆន សុវណ្ណារាជ នៅតែរក្សាបានប្រជាប្រិយភាពខ្ពស់មិនប្រួលប្រែ រីឯ ជំនួញក៏ពង្រីកធំទៅៗជារឿយៗ តែបើនិយាយរឿងស្នេហាវិញនោះ គឺនៅតែជាអាថ៌កំបាំងសម្រាប់អ្នកគាំទ្រ ខណៈអ្នកគាំទ្រកំពុងរង់ចាំមើលយ៉ាងអន្ទះសា ថាតើនារីរូបណានឹងឆក់បានបេះដូងតារាចម្រៀងវ័យ ៣៧ឆ្នាំនេះទៅមើលថែ៕




















































Account
Security
Favourite Content