ចង់ទៅដើរលេងនៅខេត្តកំពត save ៥ កន្លែងនេះទុកឲ្យហើយទៅ សាមញ្ញហើយស្អាត

អ្នកណាខ្លះមានគម្រោងទៅឆ្លងឆ្នាំនៅខេត្តកំពត? ចុះមានបានត្រៀមថាទៅលេងនៅកន្លែងណាហើយឬនៅ? បើមិនទាន់មានទេ AMS Infotainment សូមណែនាំកន្លែងលំហែ ៥ កន្លែងដែលមានទីតាំងស្ថិតនៅជាប់មាត់ទឹក មានទេសភាពស្អាត និងស្ងប់ស្ងាត់ល្អ៖

១.  ចង់ចាំលំហែ

សម្រាប់ប្រិយមិត្តដែល​ចូលចិត្ត​ដំណើរ​កម្សាន្ត​បែបសា​មញ្ញៗ​ដូច​ជា​ បោះតង់​នៅ​មាត់​សមុទ្រ​ ស្នាក់​នៅ​ក្នុង​រីសត​ធម្មជាតិ​សាមញ្ញ​ៗ ​ស្ថិត​នៅ​ជាប់​មាត់​ឆ្នេរ «ចងចាំលំហែ»  គឺ​ជា​កន្លែង​សម្រាក​លំហែ​ដ៏​សាមញ្ញ​បំផុតសម្រាប់អ្នក។ «ចងចាំលំហែ» គឺ​ជារី​សត​មួយ​ដែល​មាន​លក្ខណៈ​ស​មញ្ញ​ ប៉ុន្តែមាន​ភាព​ស្រស់​ស្អាត ស្ងប់ស្ងាត់ និង​ស្ថិត​នៅ​ជាប់​ដង​ព្រែក​ ដែលអាច​ឲ្យ​អ្នក​ទេសចរ​មើល​ឃើ​ញ​ទេសភាព​ដ៏​ស្រស់​ស្អាត​និង​ភ្នែក​ទទេ។ នា​ពេល​ព្រឹក​អ្នក​ទេសចរ​អាច​អង្គុយ​មើល​ថ្ងៃ​រះ ថត​រូប​លេង ស្រស់ស្រូប​អាហារ​ពេល​ព្រឹក​ ជិះ​ទូក​កម្សាន្ត និង​សកម្មភាព​ក​ម្សាន្ត​ជាច្រើន​ទៀត។ នៅពេល​រសៀល​អ្នក​ទេសចរ​អាច​ថត​រូប​លេង ផឹក​កាហ្វេ ដើរ​លេង​ជុំវិញ​បរិវេណ​រីសត ​ហើយ​ពេល​ល្ងាច ​គឺជា​ឱកាស​ពិសេស​ដែល​អាច​ឲ្យ​អ្នក​ទេសចរ​មើល​ថ្ងៃ​លិច ​ផឹកCocktial អាំងBBQ ជជែក​គ្នា​លេង និង​ពេល​យប់​យប់​គេង​នៅ​ក្នុង​តង់​មាត់​ឆ្នេរ​យ៉ាង​ស្ងប់ស្ងាត់។

រូបថត៖ ប្រភពចងចាំលំហែ

ទំនាក់ទំនង៖ 076 661 1711    

ទីតាំង៖ https://goo.gl/maps/RJd8PQDkTX2ecrLM7

២. Yellow Sun Kampot

« Yellow Sun Kampot» មាន​ទីតាំង ៥​គីឡូម៉ែត្រតែប៉ុណ្ណោះ​ពី​ស្ពាន​ថ្មី​កំពត។ សម្រាប់​ប្រិយមិត្ត​ដែល​ចូលចិត្ត​ថត​រូប​ច្រើន នៅកន្លែងដែលមានទេសភាពស្រស់បំព្រង ខ្យល់ជំនោរត្រជាក់ ហើយចង់បានកន្លែងស្នាក់នៅបែបសាមញ្ញៗ យេឡូសាន់ គឺជាកន្លែងមួយដែលអ្នកទេសចរគួរតែសាកល្បង​។ អ្វី​ដែល​ពិសេស​បើ​ទៅ​ពីរ​នាក់​ គឺ​គ្រាន់តែ​ជួយ​ចេញ​លុយ​គ្នា​ត្រឹមតែ​ម្នាក់ ១០​ដុល្លារ​ក៏​អាច​គេង​ក្នុង​បន្ទប់​បឹងហ្កាឡូ​ជាប់​មាត់​ព្រែក​ធម្មជាតិ​បានយ៉ាងស្រស់ស្រាយ។ ក្រៅ​ពី​បន្ទប់​គេង​ស្អាត​នៅ​ទី​នេះ ក៏​មាន​កន្លែង​ថត​រូប ​និងបង្កើតអនុស្សាវរីយ​កម្សាន្ត​ជាច្រើន​ដូចជា​ ញ៉ាំ​អាហារ​សមុទ្រ​ឆ្ងាញ់​ៗ ថត​រូប​លេង ផឹក​កាហ្វេ ស្រូប​ខ្យល់​បរិសុទ្ធ ជិះ​ទូក​លេង និង​បាន​ដើរលេង​កន្លែង​ផ្សេង​ៗ​ដែល​មាន​ទីតាំង​នៅ​ជិត​នោះ​ទៀត​ផង។ ចំពោះ​ការ​ស្នាក់នៅ​មាន​តម្លៃ​ចាប់ ៤ដុល្លារ ដល់៣៥ដុល្លារ ប៉ុន្តែវាធ្វើឲ្យអ្នក​ទេសចរគ្រប់រូបបាន​ចំណាយ​ពេល​វេលា​លំហែ​បែប​សាមញ្ញ​ៗ​យ៉ាង​មាន​ក្ដី​សុខ។

រូបថត៖ ប្រភព Yellow Sun Kampot

ទំនាក់ទំនង៖ 010663001/ 0964902711

ផែនទី៖ https://goo.gl/maps/YnpagRVBCtWKCim89

៣. ដូងទេរកំពត

«ដូងទេរ កំពត» ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់ប្រាង្គ ស្រុក​ទឹកឈូ ខេត្ត​កំពត និង​ស្ថិត​នៅ​លើ​ដង​ព្រែក​ទឹកឈូ ដែលមានចម្ងាយ​ប្រមាណ ៧គីឡូម៉ែត្រ ពី​ស្ពាន​កំពត​ថ្មី។

នៅ​ទីនោះ​មាន​ដើម​ដូង​ទេរ​ជាច្រើន​ដែល​ឡូយ​ចូល​ទៅ​ក្នុង​មាត់​ព្រែក​បង្កើត​បាន​ជា​ទេសភាព​គួរ​ជា​ទី​មនោរម្យ។ ក្រៅ​ពីនោះ ដូងទេរ គឺ​ជា​ទី​កន្លែង​មួយ​ដែល​សម្បូរ​ទៅ​ដោយ​អាហារ​ជា​ច្រើន​ប្រភេទ និង​អាច​បំពេញ​ក្ដី​សុខ​ដល់​ភ្ញៀវ​ទេសចរ​ដែល​ចូលចិត្ត​ញ៉ាំ​អាហារ។ សម្រាប់សកម្មភាព​កម្សាន្ត​នៅ​ទីនោះ​មាន​ច្រើន​ប្រភេទ​ដូចជា ជិះ​ទូក​កាយ៉ាក​ដោយ​ចំណាយ​លុយ​ត្រឹមតែ ​៣​ដុល្លារ ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ​ជាច្រើន​ លែង​កីឡា​កម្សាន្ត ជិះ​ក្ដារ​កោង​ខ្ពស់ និង​អាច​អង្គុយ​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​នៅ​ពេល​រសៀល​ថ្ងៃ​រៀប​លិច។ សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មាន​បំណង​ចង់​ស្នាក់​នៅ​លំហែ​កាយ «​ដូងទេរ-កំពត» ​ក៏​មាន​ផ្ទះ​បឹងហ្គាឡូ​ដ៏​ស្រស់​ស្អាត ប្រកប​ដោយ​ផាសុកភាព ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់​ទិសទី។

រូបថត៖ ប្រភពដូងទេរ

ទីតាំង៖ ខេត្ត​កំពត

ផែនទី៖ https://goo.gl/maps/yufkoY5Kh9QWGPmr8

៤. ទឹកឈូ Homestay

«ទឹកឈូ Homestay» មាន​ទីតាំង​នៅ​ក្នុង​ទី​រួម​ខេត្ត​កំពត និង​មាន​លក្ខណៈ​ជា​ផ្ទះ​លំហែ​ក្បែរ​មាត់​ស្ទឹង​។ សម្រាប់​អ្នក​ដែល​ចង់​ទៅ​សម្រាក​លំហែ​នៅ​ទី​នេះ អ្នកទេសចរអាចទៅ​កម្សាន្តជា​លក្ខណៈ​គ្រួសារ មិត្តភ័ក្ដិ ឬ​ក្រុម​ការងារ ព្រោះ​ថា​ផ្ទះ​វីឡា​លំហែ​មួយ​នេះ តម្រូវ​ឲ្យ​អ្នក​ទេសចរ​ធ្វើ​ការ​ជួល​ដាច់​តែ​ម្ដង។ ចំពោះ​បរិយាកាស​នៅ​ទី​នោះ​វិញ មាន​សភាព​ស្ងប់ស្ងាត់ ​អាច​អង្គុយ​ស្ដាប់​សំឡេង​ទឹកហូរ​និង​សត្វ​យំ​ដើម្បី​បន្ធូរ​អារម្មណ៍​ស្ត្រេស ជាពិសេស​សម្រាប់​អ្នក​ដែល​ចូលចិត្ត​អង្គុយ​អាំង​សាច់​បែប chill ក្បែរ​មាត់​ទឹក បើ​ទៅ​លេង​នៅ​ទឹកឈូរ ដឹង​តែ​ relax តែម្ដង។

រូបថត៖ ប្រភព Homestay ទឹកឈូរ

ទំនាក់ទំនង៖ 017 711 111

ផែនទី៖ https://goo.gl/maps/q6bwNDuKUy3s4zVE8

៥. ក្ដាតឡាតង់

ក្ដាត​ ​ជាឈ្មោះ​ភូមិដ៏​ស្រស់ស្អាត​មួយ​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៣ ក្នុង​ឃុំ​ព្រែកត្នោត​ស្រុក​ទឹកឈូ ខេត្ដកំពត​ចម្ងាយ​ប្រមាណ ២១ គីឡូម៉ែត្រ​ពីទី​រួមខេត្ត។ ក្ដាតឡាតង់ គឺជាកន្លែងលំហែមួយនេះដែលមានទីតាំងស្ថិតនៅជាប់មាត់សមុទ្រ អមជាមួយទេសភាពព្រៃឈើជុំវិញរីសត បង្កើតបានជាទេសភាពមួយយ៉ាងស្រស់បំព្រង។ សម្រាប់អ្នកទេសចរដែលចូលចិត្តបោះតង់នៅមាត់សមុទ្រ ក្ដាតឡាតង់ គឺជាកន្លែងមួយដែលអាចពិកនិក សម្រាកលំហែ និងមានសភាពស្ងប់ស្ងាត់ល្អ។ នៅទីនេះ អ្នកទេសចរអាចធ្វើសកម្មភាពកម្សាន្តជាច្រើនដូចជាបោះតង់ បោះជំរំ ចាប់បង្គា ជិះទូកកាយ៉ាក់ ស្ទូចត្រី និងសកម្មភាពជាច្រើនទៀត៕

រូបថត៖ ប្រភព វិស្សមកាល-Vacation

ទីតាំង៖ https://goo.gl/maps/r2jS3jxBv5r9YiQQA



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត