ក្រុមអ្នកស្រាវជ្រាវថា ឡដុតកុលាលភាជន៍នៅតំបន់អង្គរ ដំណើរការតាំងពីពាក់កណ្តាល ស.វទី១២

នារសៀលថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣ នេះ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ ដែលមកពីសាកលវិទ្យាល័យហាវ៉ៃ និង Flinders University បានប្រើឧបករណ៍វាស់ស្ទង់រករចនាសម្ព័ន្ធឡដុតកុលាលភាជន៍នៅខ្លោងទ្វារដីឆ្នាំងនៃអង្គរធំ បានរកឃើញថា មានឡដុតកុលាលភាជន៍ជាច្រើននៅជ្រុងពាយព្យនាភូមិនគរក្រៅ សង្កាត់គោកចក នៃក្រុងសៀមរាប ខេត្តសៀមរាប។

បណ្តុំក្រុមឡដុតកុលាលភាន៍ទាំងនោះ ស្ថិតនៅលើទួលធំវែងមួយកន្លែង ដែលលាតសន្ធឹងពីកើតទៅលិចប្រវែង ២៣០ ម៉ែត្រនិងទទឹងមានប្រវែង ៨៤ ម៉ែត្រ កម្ពស់ប្រហែល ២, ៧០ ម៉ែត្រ។ ទួលនេះ សន្ធឹងស្របគ្នានិងកំពែងនៃកសិន្ធុទឹកភាគខាងជើងផ្នែកខាងលិចរបស់ខ្លោងទ្វារដីឆ្នាំងនៃអង្គរធំ មានចម្ងាយ ១២៣ ម៉ែត្រពីខ្លោងទ្វារដីឆ្នាំង។

លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានឱ្យដឹងថា ក្រោយពីបានចុះពិនិត្យផ្ទៀងផ្ទាត់ និងស្រង់ទិន្នន័យបុរាណវិទ្យា ដោយក្រុមអ្នកស្រាវជ្រាវនៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានរកឃើញថាមានទួលឡដុតកុលាលភាន៍មាន ២៥ ដែលពុំទាន់មានការធ្វើកំណាយស្រាវជ្រាវ ដើម្បីបញ្ជាក់ថា ទីនេះជាអ្វីពិតប្រាកដនៅឡើយទេ គ្រាន់តែអ្នកស្រាវជ្រាវមួយចំនួនបានរើសយកអំបែងភាជន៍ យកទៅសិក្សាតែប៉ុណ្ណោះ។ ទើបតែកាលពីឆ្នាំ ២០២០ និងឆ្នាំ ២០២២ ក្រុមអ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា បានធ្វើកំណាយលើទួលឡនោះចំនួន ២ ដើម្បីប្រមូលទិន្នន័យដែលអាចឱ្យអ្នកជំនាញបញ្ជាក់ថា ទីតាំងនេះជាអ្វីឱ្យពិតប្រាកដ?។

យោងតាមលទ្ធផល ដែលទទួលបានពីការធ្វើកំណាយទាំងពីរលើកកន្លងមក បានបញ្ជាក់ថា ទីតាំងនេះជាឡដុតកុលាលភាជន៍នៅក្នុងតំបន់អង្គរ ដែលចាប់ដំណើរការតាំងពីពាក់កណ្តាលសតវត្សរ៍ទី១២ និងឈប់ដំណើរការនៅដើមសតវត្សរ៍ទី១៥នៃគ្រីស្តសករាជ។ ក្រុមអ្នកស្រាវជ្រាវមានគោលបំណងពង្រីកការស្រាវជ្រាវពីបណ្តុំឡដុតកុលាលភាជន៍នេះឱ្យបានវែងឆ្ងាយទៅទៀត ហើយថ្មីៗនេះ អ្នកស្រាវជ្រាវនៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាលនិងផ្សព្វផ្សាយអាជ្ញាធរជាតិអប្សរា បានសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ និង Flinders University បានប្រើឧបករណ៍វិទ្យាសាស្ត្រទំនើបដើម្បីវាស់ស្ទង់រករចនាសម្ពន្ធឡដុតកុលាលភាជន៍នៅតំបន់ទ្វារដីឆ្នាំងនៃអង្គរធំនេះ ដោយប្រើឧបករណ៍ Magnetometer ដើម្បីស្វែងរកសញ្ញាណម៉ាញ៉េទិកនៃរចនាសម្ពន្ធឡ។

ក្រុមអ្នកស្រាវជ្រាវបានចាត់ទុកថា ទិន្នន័យដែលទទួលបានពីការវាស់ស្ទង់នេះ គឺមានសារសំខាន់សម្រាប់អ្នកជំនាញយកធ្វើជាមូលដ្ឋានក្នុងការធ្វើកំណាយស្រាវជ្រាវឡដុតកុលាលភាជន៍នៅតំបន់នេះតទៅថ្ងៃមុខទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តំណាង​ទូត​ខ្មែរនៅ​​កូរ៉េ ដើរ​ម៉ូត​បង្ហាញ​ឈុតបុរាណ​ខ្មែរ​ក្នុង​ពិព័រណ៍​សម្លៀកបំពាក់ប្រពៃណីពិភពលោក

នៅ​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ មាន​ការ​រៀប​ចំ​កម្មវិធី​តាំង​ពិព័រណ៍​និង​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ប្រពៃណី​ពិភពលោក (World Traditional Costumes Fashion Show) ដែល​មាន​ការ​ចូលរួម​ពី​តំណាង​ប្រទេស​ជា​ច្រើន ក្នុង​

តារាបង្ហាញម៉ូដ នេត រក្សា រៀបចំមង្គលការនៅលើទឹកដីអាល្លឺម៉ង់ខាងស្វាមី

អតីតលំដាប់រងទី៣ Miss Universe Cambodia 2020 នេត រក្សា ដែល​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន និង​អ្នក​គាំទ្រ​ខ្មែរ ចំពោះ​ជីវិត​ឯកជន​របស់​អ្នកនាង និង​គ្រួសារ។ ដោយ​តារា​បង្ហាញ​ម៉ូដ និង​ជា​អ្នក​ជំនួញ​ស្រី​មួយ​រូប

Niall Horan អតីតសមាជិកក្រុម One Direction កោតសរសើរក្រុម BTS

ក្នុងគ្រាចូលរួមកម្មវិធីផតខាស Therapuss របស់ Jake Shane ដើម្បីផ្សព្វផ្សាយអាល់ប៊ុមថ្មី Dinner Party ដែល ចេញផ្សាយកាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ Niall Horan បាននិយាយពីភាពខុសគ្នារវាងក្រុមចម្រៀងបុរសក្នុង

“ខ្ញុំគិតថា ខ្ញុំស្លាប់ហើយ” MAMAMOO រំឭកដល់គ្រាជួបគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងធ្វើដំណើរទៅសម្ដែង

កាលពីថ្ងៃទី ៨ ខែមិថុនា សមាជិកក្រុម MAMAMOO គឺ Solar Moonbyul Wheein និង Hwasa បានជួបជុំគ្នានៅក្នុងកម្មវិធី Zzanbro ភាគទី ១៤៨ នៅលើគណនី YouTube ឈ្មោះ Zzanbro Shin Dong Yup ដោយ

ក្រុមហ៊ុន វឌ្ឍនៈ នាំមោទនភាពកម្ពុជាទៅកាន់ប៉ារីស ទទួលមេដាយមាស២៣ ពានពេជ្រ៤ និងបង្ហាញសម្រស់វប្បធម៌ខ្មែរលើឆាកអន្តរជាតិ

នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងលោកជំទាវ សំអាង លក្ខណា បានដឹកនាំក្រុមការងារ អមដោយសិល្បករ សិល្បការិនី ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ចូលរួមពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំប្រារព្ធទៅក្នុង

មិនទាន់រួចខ្លួនទេ! Kim Soo Hyun នៅតែប្រឈមបណ្ដឹងទារសំណងជាច្រើនលានដុល្លារពីសំណាក់ម្ចាស់ប្រ៊េនផ្សេងៗ ខណៈត្រៀមវិលចូលសិល្បៈ

ជម្លោះផ្លូវច្បាប់រវាងតារាសម្តែង Kim Soo Hyun និងបណ្តាក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម កំពុងដំណើរការទៅមុខជាថ្មីម្តងទៀតចំពេលដែលតារាប្រុសរូបនេះត្រៀមខ្លួនវិលត្រឡប់មកធ្វើការវិញជាលើកដំបូងក្រោយរយៈពេល

PPDW ឆ្នាំនេះ ប្រមូលផ្ដុំទៅដោយអ្នកច្នៃម៉ូដល្បីៗ ក្រោមប្រធានបទ «Artistic Freedom»

កម្មវិធី Phnom Penh Designers Week ឆ្នាំ ២០២៦ នេះ​បាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ដែល​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​អ្នក​ចូលរួម និង​អ្នក​ច្នៃ​ម៉ូដ​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​រចនា​ទាំងអស់ បាន​បង្ហាញ​ពី​សមត្ថភាព​មាន​ទាំង​ប៉ុន្មាន

Jung Kyung Ho និង Sooyoung សម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហា ១៤ឆ្នាំ

នៅថ្ងៃទី៩ ខែមិថុនា នេះ តារាសម្ដែង Jung Kyung Ho និង Sooyoung សមាជិកក្រុម Girls' Generation បានបញ្ជាក់ជាផ្លូវការថា ពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយទាក់ទងអស់ពេល ១៤ឆ្នាំ.

អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី

​តាម​កំណត់ហេតុ​បឋម​ដែល​ទទួល​បាន​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ប្រតិមា​ចំនួន ៤ អង្គ​ដែល​ទើប​រក​ឃើញ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ ទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី ដែល​មាន​នរណា​ម្នាក់​បាន​កប់​

ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន

The Zero Project ជាកម្មវិធី reality show survival ដែលសាងឡើងដោយដៃកូនខ្មែរកំពុងតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកម្សាន្តកម្ពុជា។