អូរសោម តំបន់ទេសចរណ៍ធម្មជាតិ សក្ដិសមសម្រាប់អ្នកដើរព្រៃបែប Adventure

អូរសោម ជា​តំបន់​ទេសចរណ៍​លំដាប់​ទី​២ ​ក្នុង​ស្រុក​វាល​វែង​បន្ទាប់​ពី​ភ្នំ ​១៥០០។ អូរសោម ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ពិសេស​សម្រាប់​អ្នក​ចូលចិត្ត​ការ​ផ្សង​ព្រេង​ដោយ​នៅ​ទី​នោះ​មាន​ទឹក​ធ្លាក់​រហូត​ដល់​ទៅ ​៧​ កន្លែង ​និង​មាន​បឹង​ដ៏​ធំ​ដែល​អាច​ទស្សនា​ក្រពើ​ព្រៃ​ថែម​ទៀត​ផង​​​។

ប្រែ​ក្លាយ​ពី​តំបន់​ដែល​ពុំ​សូវ​មាន​មនុស្ស​រស់​នៅ​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​ដែល​មាន​ជង្រុក​សម្បត្តិ​ធម្មជាតិ​ជាច្រើនដូច​ជា ​ទឹក​ធ្លាក់​ឆាយ ៣ ជាន់ ឬ ទឹក​ធ្លាក់​ស្ទឹង​តា​ចាន់ , ទឹក​ធ្លាក់​ឆាយ​រកា , ទឹក​ធ្លាក់​ឆាយ​ប្រុយ, ឆាយ​ខ្ពស់ , ស្ទឹង​អាតៃ , អាង​ភ្នំ​ក្រពើ , ភ្នំ​ខ្នង​ព្រះអង្គ , ភ្នំ​សំកុស ។ តំបន់ អូរសោម តែង​ត្រូវ​បាន​អ្នក​ទៅ​ដល់​​ពោល​សរសើរ​ថា​ជា ​ឋានសួគ៌​ក្រោម​មេឃ​ ក៏​ព្រោះ​តែ​ទី​នោះ​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​សម្រស់​ភ្នំធម្មជាតិ ​ដើម​ឈើ​ធំ​ត្រឈឹងត្រឈៃ​ពណ៌​បៃតង​ស្រស់​ អម​ជាមួយ​សម្រស់​ទឹក​ធ្លាក់​ស​ក្បុស​ពី​លើ​កំពូល​ភ្នំ​មក​ប៉ះ​នឹង​ថ្ម​បង្កើត​បាន​ជា​សំឡេង​លាន់ឮ​កងរំពង​ពេញ​ព្រៃ​ព្រឹក្សា​។ ក្រៅ​អំពី​សម្រស់​ដ៏​ស្រស់​ត្រកាល​កណ្ដាល​ព្រៃ​ធម្មជាតិ​ក៏​នៅ​មាន​សត្វ​ព្រៃ​ច្រើន​ប្រភេទ​តួ​យ៉ាង​ដូច​ជា​ក្រពើ​ភ្នំ​ដែល​ជា​ប្រភេទ​សត្វ​កម្រ​។

អ្នក​ទេសចរ​ក៏​អាច​ទស្សនា​ដំណាំ ​បន្លែ​ និង​ផ្លែឈើហូបផ្លែ​ដែល​ដាំ​ដុះ​ដោយ​ប្រជាជន​រស់​នៅ​លើ​តំបន់​ភ្នំ​មួយ​នោះ​ផង​ដែរ។ អូរសោម ជា​តំបន់​អេកូ​ទេសចរណ៍​ល្អ​បំផុត​ និង​សក្ដិសម​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ដំណើរ​កម្សាន្ត​បែប​ផ្សង​ព្រេង​ដោយ​សារ​ការ​ធ្វើ​ដំណើរ​ភាគ​ច្រើន​ដោយ​ថ្មើរ​ជើង​ ឬ​ម៉ូតូ​ដែល​បរ​ដោយ​ប្រជាជន​ក្នុង​តំបន់​ ណាមួយ​ប្រសិន​ក្នុង​ខែ​ភ្លៀង​(រដូវ​វស្សា​)​ស្ថានភាព​ផ្លូវ​មាន​ភាព​រអិល និង​ត្រូវ​ឆ្លង​កាត់​អូរ​តូច​ធំ​ជា​អន្លើ​ៗ​ទម្រាំ​បាន​ដល់​ទី​កម្សាន្ត​ស្អាត​ៗ​ដែល​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​​ជ្រៃ។​

ហាក់​ត្រូវ​ឆ្លង​កាត់​ការ​លំបាក​ច្រើន​បន្តិច​មែន​តែ​បើ​បាន​ទៅ​ដល់​អ្នក​ប្រាកដ​ជា​លាន់​មាត់​និង​ភ្ញាក់​ផ្អើល​ជាមួយ​សម្រស់​ធម្មជាតិ​កណ្ដាល​ព្រៃ​ធម្មជាតិ​ដែល​ពុំ​សូវ​មាន​មនុស្ស​បាន​ទៅ​ដល់ដោយការបោះ​តង់ ស្ទូច​ត្រី បេះ​ផ្លែ​ឈើ​ព្រៃ ស្ដាប់​សំឡេង​សត្វ​យំ​ឆ្លើយ​ឆ្លង អម​ជាមួយ​សំឡេង​ទឹក​ធ្លាក់។​​​​ គួរឱ្យដឹងដែរថា តំបន់​អេកូ​ទេសចរណ៍ អូរសោម ស្ថិត​នៅ​ក្នុង​ឃុំ​អូរសោម ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់៕

ប្រភពរូបភាព ៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.Required fields are marked *