ចង់ដើរលេងកន្លែងសាមញ្ញ មានធម្មជាតិច្រើន ខ្យល់បរិសុទ្ធ មកកន្លែងមួយនេះ ប្រាកដជាមិនខកបំណង!

ជារៀងរាល់ថ្ងៃមានមនុស្សជាច្រើនកំពុងតែមមាញឹកជាមួយជីវិតរស់នៅប្រចាំថ្ងៃ និងជីវិតការងារ រហូតដល់ធ្វើឲ្យមនុស្សមួយចំនួនមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯង និងគ្រួសារ។ កត្តាទាំងនេះធ្វើឲ្យមនុស្សជាច្រើនជួបប្រទះ​បញ្ហាស្រ្តេស និងបញ្ហាស្មុគស្មាញជាច្រើនជាបន្តបន្ទាប់។ ដូច្នេះហើយទើបមនុស្សមួយចំនួនជ្រើសរើសការលំហែកាយ ដើម្បីបន្ធូរបន្ថយបញ្ហាស្ត្រេសកុំឲ្យកើតមានឡើងធ្ងន់ធ្ងរ និងអាចប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃបាន។

ថ្ងៃនេះ AMS ចង់ណែនាំកន្លែងកម្សាន្តបែបសាមញ្ញៗមួយ ដែលអាចធ្វើឲ្យប្រិយមិត្តទាំងអស់គ្នាមានអារម្មណ៍ស្រស់ស្រាយ និងសប្បាយចិត្តឡើងវិញបាន។ វាមានឈ្មោះថា «Nary Garden Bungalows» ដែលមានទីតាំងស្ថិតនៅក្នុងឃុំកំពង់ក្រែង ស្រុកទឹកឈូរ ខេត្តកំពត។ ចំពោះបរិយាកាសនៅក្នុងបឹងហ្កាឡូនេះមានខ្យល់អាកាសបរិសុទ្ធ ទេសភាពបែបស្រុកស្រែ មានផ្ទះស្នាក់នៅតូចៗដែលសង់ឡើងពី​ដើមឬស្សី និងរុក្ខជាតិ អមជាមួយដើមដូង និងដើមស្លឹកចាកនៅពាសពេញរីសត​ បង្កើតបានជាបរិយាកាសមួយដែលពិសេសខ្លាំងសម្រាប់អ្នកទេសចរ។

Nary Garden Bungalows គឺជារីសតស្នាក់នៅដែលមានភោជនីយដ្ឋាន និង bar អមទៅដោយទេសភាពបែបធម្មជាតិគួរជាទីលំហែសម្រាប់អ្នកទេសចរដែលមានទំនោរទៅនិងបរិយាកាសបែបនេះ។ រីសតមួយនេះនឹងផ្ដល់ក្ដីសុខឲ្យអ្នកទេសចរគ្រប់គ្នាជាមួយវិធីសាស្ត្រសាមញ្ញៗដូចជា គេងក្នុងផ្ទះឬស្សីជាលក្ខណៈ private ប្រកបដោយផាសុកភាព រីករាយជាមួយអាហារ និងភេសជ្ជៈជាច្រើន ជិះទូកកាយ៉ាកកម្សាន្តតាមដងព្រែក ថតរូបលេងជាមួយធម្មជាតិ និងងូតទឹកលេងជាដើម។ ក្រៅពីផ្ទះស្នាក់នៅបែប private រីសតមួយនេះក៏មានផ្ទះស្នាក់នៅជាលក្ខណៈគ្រួសារ មិត្តភ័ក្កិ និងក្រុមការងារផងដែរ។

ក្រៅពីការស្នាក់នៅ និងអាហារ អ្នកទេសចរក៏អាចចំណាយពេលវេលា relax មួយទំហឹងជាមួយបរិយាកាសនៅទីនេះ ជិះទូកមើលទេសភាពដងព្រែក ជិះកង់លេងជុំវិញរីសត និងមានឱកាសដើរលេងនៅម្ដុំរីសតនេះផងដែរ។ គួរបញ្ជាក់ថារីសតនេះមានចម្ងាយត្រឹមតែ ៤ គីឡូម៉ែត្រប៉ុណ្ណោះពីវង្វង់មូលធុរេន ក្រុងកំពត។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកានខាងរីសតផ្ទាល់តាមរយៈលេខទូរស៌ព្ទ 088 661 1627 ៕

ទីតាំង៖ https://goo.gl/maps/jrYB73FUR7vSnhX69



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ