ជារៀងរាល់ថ្ងៃមានមនុស្សជាច្រើនកំពុងតែមមាញឹកជាមួយជីវិតរស់នៅប្រចាំថ្ងៃ និងជីវិតការងារ រហូតដល់ធ្វើឲ្យមនុស្សមួយចំនួនមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯង និងគ្រួសារ។ កត្តាទាំងនេះធ្វើឲ្យមនុស្សជាច្រើនជួបប្រទះបញ្ហាស្រ្តេស និងបញ្ហាស្មុគស្មាញជាច្រើនជាបន្តបន្ទាប់។ ដូច្នេះហើយទើបមនុស្សមួយចំនួនជ្រើសរើសការលំហែកាយ ដើម្បីបន្ធូរបន្ថយបញ្ហាស្ត្រេសកុំឲ្យកើតមានឡើងធ្ងន់ធ្ងរ និងអាចប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃបាន។
ថ្ងៃនេះ AMS ចង់ណែនាំកន្លែងកម្សាន្តបែបសាមញ្ញៗមួយ ដែលអាចធ្វើឲ្យប្រិយមិត្តទាំងអស់គ្នាមានអារម្មណ៍ស្រស់ស្រាយ និងសប្បាយចិត្តឡើងវិញបាន។ វាមានឈ្មោះថា «Nary Garden Bungalows» ដែលមានទីតាំងស្ថិតនៅក្នុងឃុំកំពង់ក្រែង ស្រុកទឹកឈូរ ខេត្តកំពត។ ចំពោះបរិយាកាសនៅក្នុងបឹងហ្កាឡូនេះមានខ្យល់អាកាសបរិសុទ្ធ ទេសភាពបែបស្រុកស្រែ មានផ្ទះស្នាក់នៅតូចៗដែលសង់ឡើងពីដើមឬស្សី និងរុក្ខជាតិ អមជាមួយដើមដូង និងដើមស្លឹកចាកនៅពាសពេញរីសត បង្កើតបានជាបរិយាកាសមួយដែលពិសេសខ្លាំងសម្រាប់អ្នកទេសចរ។


Nary Garden Bungalows គឺជារីសតស្នាក់នៅដែលមានភោជនីយដ្ឋាន និង bar អមទៅដោយទេសភាពបែបធម្មជាតិគួរជាទីលំហែសម្រាប់អ្នកទេសចរដែលមានទំនោរទៅនិងបរិយាកាសបែបនេះ។ រីសតមួយនេះនឹងផ្ដល់ក្ដីសុខឲ្យអ្នកទេសចរគ្រប់គ្នាជាមួយវិធីសាស្ត្រសាមញ្ញៗដូចជា គេងក្នុងផ្ទះឬស្សីជាលក្ខណៈ private ប្រកបដោយផាសុកភាព រីករាយជាមួយអាហារ និងភេសជ្ជៈជាច្រើន ជិះទូកកាយ៉ាកកម្សាន្តតាមដងព្រែក ថតរូបលេងជាមួយធម្មជាតិ និងងូតទឹកលេងជាដើម។ ក្រៅពីផ្ទះស្នាក់នៅបែប private រីសតមួយនេះក៏មានផ្ទះស្នាក់នៅជាលក្ខណៈគ្រួសារ មិត្តភ័ក្កិ និងក្រុមការងារផងដែរ។
ក្រៅពីការស្នាក់នៅ និងអាហារ អ្នកទេសចរក៏អាចចំណាយពេលវេលា relax មួយទំហឹងជាមួយបរិយាកាសនៅទីនេះ ជិះទូកមើលទេសភាពដងព្រែក ជិះកង់លេងជុំវិញរីសត និងមានឱកាសដើរលេងនៅម្ដុំរីសតនេះផងដែរ។ គួរបញ្ជាក់ថារីសតនេះមានចម្ងាយត្រឹមតែ ៤ គីឡូម៉ែត្រប៉ុណ្ណោះពីវង្វង់មូលធុរេន ក្រុងកំពត។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកានខាងរីសតផ្ទាល់តាមរយៈលេខទូរស៌ព្ទ 088 661 1627 ៕
























































Account
Security
Favourite Content