ក្រសួងប្រកាសផ្ដល់រង្វាន់ដល់ជយលាភី ៣ រូបក្នុងការប្រកួតគំនូរពណ៌ទឹក នៃវេទិកាកេសរកូលជាតិ លើកទី៥

ក្រសួង​បរិស្ថាន​ប្រកាស​ផ្ដល់​រង្វាន់​ដល់​ជយលាភី​ចំនួន ៣ រូប​ក្នុង​ការ​ប្រកួត​​គំនូរ​កេសរកូល ប្រភេទ​ពណ៌​ទឹក នៅ​ក្នុង​វេទិកា​កេសរកូល​ជាតិ​លើក​ទី​៥ ក្រោមប្រធាន​បទ «គុណ​តម្លៃ​កេសរកូល​ព្រៃ​ចំពោះ​ប្រព័ន្ធ​អេកូឡូស៊ី ប្រជា​សហគមន៍ និង​សេដ្ឋកិច្ច»។

នា​ថ្ងៃ​ទី ២៦ ខែ វិច្ឆិកា ខាង​មុខ​នេះ ក្រសួង​នឹង​រៀប​ចំ​វេទិកា​កេសរកូល​ជាតិ​ លើក​ទី​៥ ដោយ​មាន​ការ​តាំង​បង្ហាញ​ប្រភេទ​កេសរកូល​ព្រៃ កេសរកូល​កូន​កាត់ ប្រភេទ​ប្រទាល និង​រុក្ខជាតិ​លម្អ រួម​ទាំង​ផលិតផល​ជីវចម្រុះ​ជា​ច្រើន​ផ្សេង​ទៀត។ វេទិកា​លើក​នេះ​រៀប​ចំ​ឡើង​ដើម្បី​ផ្សព្វផ្សាយ និង​លើក​កម្ពស់​ការ​យល់​ដឹង របៀប​ដាំ​ដុះ និង​ការ​ថែ​ទាំ ព្រម​ទាំង​គុណ​តម្លៃ និង​អត្ថ​ប្រយោជន៍​នៃ​រុក្ខជាតិ​ទាំង​នេះ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី។

នៅ​ក្នុង​វេទិកា​កេសរកូល​ជាតិ​ឆ្នាំ​នេះ ក្រសួង​ក៏​បាន​រៀប​ចំ​ការ​ប្រកួត​គំនូរ​កេសរកូល ដោយ​ជ្រើស​រើស​ជយលាភី​ចំនួន ៣ រូប ជាមួយ​ប្រាក់​រង្វាន់ ១លាន​រៀល សម្រាប់​អ្នក​លេខ​១ , ៨ សែន​រៀល សម្រាប់​អ្នក​លេខ​២ និង​៦​សែន​រៀល​សម្រាប់​អ្នក​លេខ​៣ រួម​ទាំង​រង្វាន់​លួង​ចិត្ត​ចំនួន ២ រូប​ដោយ​ទទួល​បាន​ទឹក​ប្រាក់ ២សែន​រៀល ហើយ​អ្នក​ទាំង ៥ នឹង​ទទួល​បាន​បណ្ណ​សរសើរ​ម្នាក់​១​ផង​ដែរ។

សម្រាប់​លក្ខខណ្ឌ​នៃ​ការ​ចូលរួម​ប្រកួត​គំនូរ​កេសរកូល បេក្ខជន​ទាំង​២​ភេទ​ត្រូវ​មាន​អាយុ​ចាប់​ពី ១៨ ដល់ ៣៥ ឆ្នាំ។ សម្រាប់​ប្រភេទ​គំនូរ​ចូលរួម​ជា​ប្រភេទ​គំនូរ​ពណ៌​ទឹក។ ទំហំ​គំនូរ A3។ អ្នក​ដែល​មាន​បំណង​ចង់​ចូល​រួម​ប្រកួត​ត្រូវ​ផ្ញើ​រូប​ថត​គំនូរ ដែល​មាន​គុណភាព​ច្បាស់​ល្អ និង​វីដេអូ​ដំណើរការ​នៃ​ការ​គូរ ពី​ពេល​ចាប់​ផ្ដើម​ដល់​បញ្ចប់ មក​កាន់​ក្រុម​ការងារ​នាយកដ្ឋាន​ជីវចម្រុះ នៃ​ក្រសួង​បរិស្ថាន តាម​រយៈ​អ៊ីម៉ែល samoeurn.sothyroth@moe.gov.kh ឬ​តេឡេក្រាម ០១៧ ៨៧៧ ៣៧៧។ ផុត​កំណត់​ចូលរួម​នៅ​ថ្ងៃ​ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២៥៕

រូបភាព ៖ Ministry of Environment 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *