នាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ នេះ ផេកផ្លូវការរបស់អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា មានការប្រទះឃើញចម្លាក់បដិមាបុរាណ ក្នុងការដ្ឋានដែលកំពុងសាងសង់ នៅប្រាសាទ តាព្រហ្ម ខេត្តសៀមរាប ។
ក្រុមការងារជុសជុលប្រាសាទបុរាណរបស់អាជ្ញាធរជាតិអប្សរានៅការដ្ឋានប្រសាទតាព្រហ្មបានប្រទះឃើញចម្លាក់បដិមាថ្មភក់ចំនួន ៦ ដែលកប់នៅក្រោមកំណកដីរបស់ខឿនប្រាសាទ ក្នុងពេលដែលកំពុងជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម។
ក្រោយការចុះត្រួតពិនិត្យ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រសាទ និងបុរាណវិទ្យារបស់អាជ្ញាធរអប្សរា អ្នកស្រី នេត ស៊ីមន បានឱ្យដឹងថា រូបចម្លាក់បដិមាថ្មភក់ដែលបានរកឃើញមានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគ ២ រូបលោកកេស្វរៈ ១ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគបាក់ព្រះកេសទម្រង់សមាធិ និងបាក់គ្រហស្តទាំងសង ២ និងថ្មកំពូលហោជាង ដែលមានចម្លាក់រូបព្រះពុទ្ធគង់ភ្នែន មានទេពទ្រពីក្រោម១ផ្ទាំងទៀត។











គួរឱ្យដឹងដែរថា ខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្មត្រូវបានជួសជុលឡើងវិញ ក្រោមការសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ដោយបានរើថ្មនៃរចនាសម្ពន្ធខ្លោងទ្វារដែលនៅរាយប៉ាយ មកដាក់នៅទីតាំងដើមឡើងវិញ ដោយប្រើប្រាស់បច្ចេកទេសអាណាស្ទីឡូ៕























































Account
Security
Favourite Content