ហាង​កាហ្វេ​​កណ្ដាលក្រុង​សម្រាប់​អ្នក​ចូលចិត្ត​ភាព​ស្ងប់​ស្ងាត់​និង​ខ្យល់​ធម្មជាតិ

ហាង​កាហ្វេ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​មាន​ច្រើន​កន្លែង​រាប់​មិន​អស់​ តែ​​ហាង​កាហ្វេ​ដែល​មាន​កន្លែង​ឲ្យ​អ្នក​អង្គុយ​ស្រូប​ខ្យល់​អាកាស​ធម្មជាតិ​មាន​មិន​ច្រើន​នោះ​ទេ។​

ថ្ងៃ​នេះ​ AMS សូម​ធ្វើ​ការ​ណែនាំ​ហាង​កាហ្វេ​មួយ​កន្លែង​ដែល​មាន​ទី​តាំង​នៅ​ ផ្លូវ​ ១៨៤​ សង្កាត់​ ជ័យជំនះ​​ ខណ្ឌ​ ដូនពេញ​ រាជធានី​ ភ្នំពេញ​ ។​

លុម្ពិនី​ចតុមុខ ​គឺ​ជា​ហាង​កាហ្វេ​ដែល​បាន​រចនា​បទ​ឡើង​មក​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មិន​ចូល​ចិត្ត​ភាព​អ៊ូអរ​ រញ៉េរញ៉ៃ​ ។ អ្នក​ដែល​ចង់​បាន​កន្លែង​ស្ងប់​ស្ងាត់​អង្គុយ​ញ៉ាំ​កាហ្វេ​ លំហែ​ អារម្មណ៍​ ជា​មួយ​និង​ខ្យល់​ធម្មជាតិ​ មាន​រុក្ខជាតិ​ពណ៌​បៃតង​អម​ជុំ​វិញ​ខ្លួន​ធ្វើ​ឲ្យ​កាន់​តែ​ត្រជាក់​ភ្នែក​ ត្រជាក់​អារម្មណ៍។​

ហាង​កាហ្វេ​នេះ​បើក​ដំណើរ​មក​តាំង​ពី​ឆ្នាំ​ ២០២១ដោយ​ស្ថាបនិក​បី​រូប​ គី​លោក​ ម៉ៅ ម៉េងងួន​ លោក​ លាង​ គឹមនិត​ និង​ លោក​តារា​មង្គល​ ។​

លោក​ ម៉ៅ​ ម៉េង​ងួន​ បាន​ឲ្យ​ដឹង​ថា​ ហាង​កាហ្វេ​មួយ​នេះ​ត្រូវ​បាន​រៀប​ចំ​តុប​តែង​ឡើង​មក​ពី​ការ​ចូល​ចិត្ត​ និង​គំនិត​ច្នៃ​ប្រឌិត​របស់​លោក​ និង​ដៃ​គូរ​ភាគហ៊ុន​ចំនួន​ពីរ​រូប​ទៀត។​ ដោយ​សារ​តែ​ការ​ចូល​ចិត្ត​ផ្ទាល់​ខ្លួន​ និង​ចង់​រក​កន្លែង​ស្ងប់ស្ងាត់​ បរិយាកាស​ល្អ​ ញ៉ាំ​កាហ្វេ​ អង្គុយ​ធ្វើ​ការ​បែប​ Outdoor តែ​ពិបាក​ក្នុង​ការ​រក​កន្លែង​បែប​នេះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ទើប​អ្នក​ទាំង​បី​សម្រេច​ចិត្ត​បង្កើត​ហាង​កាហ្វេ​ដែល​មាន​នៅ​ក្នុង​ឧត្ដមគតិ​ឲ្យ​ចេញ​ជា​រូប​រាង​ឡើង​មក​ដោយ​ខ្លួន​ឯង​តែ​ម្ដង។​

ដោយ​សារ​តែ​ការ​រៀប​ចំ​និង​ច្នៃ​ម៉ូដឡើង​មក​ដោយ​ខ្លួន​ឯង​ទើប​ធ្វើ​ឲ្យ​ហាង​កាហ្វេ​មួយ​នេះ​មាន​ចំណុច​ទាក់​ទាញ​ជា​ច្រើន​ទាំង​ ទាំង​ការ​រៀប​ចំ​ដេគ័ររហូត​ទៅ​ដល់​ឈ្មោះ​របស់​ហាង។​ ” លុម្ពិនី​”​ ជា​ពាក្យ​បាលី​សំស្ក្រឹត​ដែល​មាន​ន័យ​ថា​ ” សួន ផ្កា” ។

ក្រៅ​ពី​បរិយាកាស​ដែល​អំណោយ​ផល​ដល់​អារម្មណ៍​ហើយ​នោះ​ បើ​និយាយ​ពី​ភេសជ្ជៈ​នៅ​ទី​នេះ​កាន់​តែ​ពិសេស​ថែម​ទៀត។​

គ្រាប់​កាហ្វេ​នៅ​ទី​នេះ​ប្រើ​គ្រាប់​កាហ្វេ​ធម្មជាតិ​របស់​ខ្មែរ​សុទ្ធ​ ១០០​% ។​ ក្រៅ​ពី​កាហ្វេ​ក៏​នៅ​មាន​ភេសជ្ជៈ​ផ្សេង​ទៀត​ដែល​ធ្វើ​ឡើង​ជា​ពិសេស​សម្រាប់​អ្នក​ស្រឡាញ់​សុខភាព​ ដោយ​មាន​ការ​ផ្សំ​ឡើង​ពី​ផ្លែ​ឈើ​ស្រស់​ មិន​ប្រើ​ក្លិន​ និង​ជាតិ​ផ្អែម​ជំនួយ​បន្ថែម​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​ឡើយ។​ សម្រាប់​អ្នក​ដែល​កំពុង​តែ​ស្វែង​រក​កន្លែង​បន្ធូរ​អារម្មណ៍​អាច​សាក​ល្បង​ទៅ​កន្លែង​នេះ​បាន​ ហាង​ចាប់​ផ្តើម​បើក​ទទួល​ភ្ញៀវ​ពី​ម៉ោង​ ៧​ ព្រឹក​ដល់​ ៧​ យប់​ ។

ខាង​ក្រោម​នេះ​គឺ​ជា​ភេសជ្ជៈ​ល្បី​ឈ្មោះ​ប្រចាំ​ហាង​ដែល​ប្រិយមិត្ត​គួរ​តែ​សាក​នៅ​ពេល​ដែល​បាន​ទៅ​ដល់​៖

១.​ Lumpini Latte

២. Passion soda

៣.​ Lemon grass soda

៤.​ Strawberry Frappe

៥.​ Strawberry Lime tea ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម