មិនចេះសរសេរសោះតែចង់និពន្ធរឿង តិចនិក ៧ ក្នុងការចាប់ផ្ដើម

ការនិពន្ធតាក់តែងរឿងពិតណាស់គឺមិនមែនជាការងាយស្រួលឡើយ ប៉ុន្ដែវាក៏មិនពិបាករហូតដល់មិនអាចសរសេរបានសោះនោះទេ ប្រសិនបើយើងចេះ និងដឹងពីរបៀបក្នុងការសរសេរ។ ជាមួយកិច្ចសម្ភាសន៍ខ្លីរបស់ AMS ជាមួយ កញ្ញា រស្មី ដែលជាអ្នកនិពន្ធធ្វើការនៅស្ថាប័នឯកជនមួយកន្លែងបានឲ្យដឹងថា បើចង់សរសេររឿងមួយទៅបានវាទាមទារឲ្យអ្នកសរសេរយល់ច្បាស់នូវអ្វីដែលខ្លួនចង់សរសេរ  និងដឹងពីគន្លឹះមួយចំនួនផងដែរ នោះទើបសរសេរទៅមិនខាតពេល ហើយមានទទួលបានលទ្ធផលជាទីគាប់ចិត្ត។ ទន្ទឹមនឹងនេះ កញ្ញា ក៏បានចែករំលែកពីគន្លឹះខ្លះៗ សម្រាប់អ្នកមិនចេះសោះ តែចង់រៀនសរសេរ ឬ និពន្ធរឿង៖

១ តួអង្គ

ការបង្កើតតួអង្គនីមួយៗ ក្នុងសៀវភៅរបស់អ្នកគឺជារឿងដែលសំខាន់មួយមិនអាចខ្វះបាន។ អ្នកខ្លះគិតថា ចាំសរសេរសាច់រឿងបណ្ដើរនឹករកតួអង្គបណ្ដើរ បើធ្វើបែបនេះរឿងដែលអ្នកសរសេរអាចនឹងគ្មានគុណភាព។ ជាដំបូងអ្នកត្រូវដឹងថា​ តួអង្គសំខាន់ៗ ​ក្នុងរឿងដែលអ្នកបង្កើតមានប៉ុន្មាននាក់ ហើយម្នាក់ៗ មកពីណា មានអត្ដចរិកបែបណា មានគោលបំណង ចំណុចខ្សោយ​ ចំណុចខ្លាំងអ្វីខ្លះ ព្រោះវត្ដមាន និងការសម្រេចចិត្តរបស់ពួកគេនឹងក្លាយជាផ្នែកមួយសំខាន់នៃរឿង។ ​

២ ប្រភេទរឿង

តាមធម្មតារឿងនីមួយៗ តែងតែមានប្រភេទរបស់វា​ អ្នកចាំបាច់ត្រូវដឹងថា តើរឿងដែលអ្នកសរសេរ​វាជារឿងបែបកំសត់ មនោសញ្ចេតនា កំប្លែង រន្ធត់ ជាដើម។ នៅពេលដែលអ្នកដឹងច្បាស់ប្រភេទរឿង វាក៏ជាភាពងាយស្រួលមួយផងដែរ ក្នុងការសរសេរ និងដាក់អារម្មណ៍ឲ្យត្រូវ ឬបង្កើតព្រឹត្តិការណ៍ឲ្យសក្ដិសម អានទៅមិនឆ្គង។ តែបញ្ជាក់ណា រឿងមួយ ជាធម្មតាមិនមែនមានតែប្រភេទរឿងមួយនោះទេ ពេលខ្លះវាអាចមាន ២​ ឬ ៣ ក្នុងពេលតែមួយដូចជា មនោសញ្ចេតនា និងកំប្លែងជាដើម។

៣ ចំណោទបញ្ហា

ចំណោទបញ្ហាត្រូវតែមាន បើមិនដូច្នេះរឿងដែលអ្នកសរសេរនឹងភ្លាវជាមិនខាន ព្រោះរឿងបើគ្មានបញ្ហា​ម៉េចនឹងហៅបានថារឿង។ ជាក់ស្ដែង ក្នុងជីវិតមនុស្សយើងម្នាក់ៗ​ តែងតែជួបរឿងរ៉ាវប្លែកៗ និងមានបញ្ហាដែលត្រូវដោះស្រាយ ប្រឈម រីឯការសរសេរក៏មិនខុសគ្នាដែរ។

ចំណោទបញ្ហាមាន ២ គឺចំណោទបញ្ហាខាងក្រៅ និងខាងក្នុង។ ចំពោះចំណោទបញ្ហាខាងក្រៅជារឿងហេតុដែលយើងម្នាក់ៗ បានជួបប្រទះ រីឯចំណោទបញ្ហាខាងក្នុង គឺនៅពេលដែលមានបញ្ហា តើផ្លូវចិត្តរបស់តួអង្គនឹងក្លាយជាបែបណា ? បន្ទាប់ពីមានបញ្ហាហើយ តើតួអង្គនីមួយៗ សម្រេចចិត្តដូចម្ដេច ? យកឈ្នះនូវបញ្ហា ឬឲ្យបញ្ហាគ្រប់គ្រងពួកគេបាន?

៤ គោលបំណងនៃរឿង

ការសេរសេររឿង ក៏ត្រូវគិតពីចំណុចនេះ បន្ទាប់ពីសរសេរចប់ តើរឿងដែលអ្នកសរសេរចង់ឲ្យវាក្លាយទៅជាបែបណា ? តួអង្គនីមួយៗ ក្លាយទៅជាអ្វី ? តើសកម្មភាពដែលពួកគេបានធ្វើចុងក្រោយហុចផលបែបណា? តើលទ្ធផលចុងក្រោយនៃរឿងនឹងទៅជាយ៉ាងណា?

បង្កប់ន័យ

វាជាតិចនិកក្នុងការបង្ហាញរបស់អ្នកនិពន្ធដល់អ្នកអាន។ ឧទាហរណ៍៖ អ្នកចង់សរសេរថា តួអង្គម្នាក់ខ្ជិល តែអ្នកមិនចាំបាច់ប្រាប់ត្រង់តែម្ដងថា ម្នាក់នោះខ្ជិលឡើយ ពោលគឺអ្នកអាចរៀបរាប់ថា នៅផ្ទះម្នាក់នោះគេមិនជួយធ្វើអ្វី គិតតែពីលេងទូរសព្ទ ឃើញផ្ទះគគ្រិចក៏មិនបោស។ល។

៦ មូលន័យ

អាចនិយាយបានថា ជាអ្វីដែលអ្នកចង់ចែករំលែកទៅកាន់អ្នកអាន អត្ថន័យអប់រំក្នុងរូបភាពណាមួយ មិនថាទាំងវិជ្ជមាន ឬអវិជ្ជមាន។​ បើសិនជាគិតតែខំសរសេរច្រើន តែរឿងគ្មានមូលន័យ ក៏មិនចាត់ទុកថារឿងដែលអ្នកសរសេរជារឿងដែលល្អនោះដែរ។

៧ ត្រូវឧស្សាហ៍អានឡើងវិញ

មួយវិញទៀត ប្រិយមិត្ត ត្រូវព្យាយាមអានឡើងវិញនូវអ្វីដែលខ្លួនបានសរសេរ ដើម្បីឲ្យដឹងថា តើយើងពេញចិត្តជាមួយនឹងអ្វីដែលខ្លួនបានសរសេរ ឬអត់? តើមានកន្លែងឆ្គងដែរ ឬទេ ? បើគិតតែពីសរសេរ ហើយមិនអានក៏ពិបាកដែរ។

សរុបមកវិញ ការសរសេរអាចមានភាពបត់បែនច្រើនទៅតាមស្ថានការណ៍ ហើយប៉ុន្មានចំណុចខាងលើគ្រាន់តែជាផ្លូវមួយសម្រាប់បង្ហាញ និងជួយប្រិយមិត្តអាចរៀនសរសេរប៉ុណ្ណោះ។ មែនទែនទៅ អាចកំណត់ទុកមុនបាន តែក៏អាចកែប្រែបាននៅពេលអ្នករកឃើញគំនិតអ្វីដែលល្អជាងមុន។

អេតមីន សង្ឃឹមថាគន្លឹះទាំងអស់នេះ នឹងអាចជួយប្រិយមិត្ត បានខ្លះក្នុងការចាប់ផ្ដើមសរសេរ ឬនិពន្ធរឿង៕


តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

តារាខេប៉ុប ៧ ដួង មុខអេមពេករហូតគេដាក់រហស្សនាមស្អាតដូចគំនូរជីវចល

ជាការពិតណាស់ តារាខេប៉ុបសុទ្ធតែមានមុខមាត់ស្អាតបាត ទាក់ទាញ និងពិសេសរៀងៗ ខ្លួនរហូតត្រូវបានហ្វេនៗ ប្រៀបប្រដូចនឹងអ្នកនេះ ដូចអ្នកជាដើមហើយក៏មានអ្នកខ្លះស្អាតពេក
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ឆ្នាំ២០២២ ហ្សូណូ ត្រៀមពង្រីកទាំងជំនួញ និងការងារសិល្បៈ

អ្នកសិល្បៈផ្សេងទៀតដែលបង្ហើបឱ្យដឹងពីគម្រោង និងគ្រោងការការងារថ្មីៗសម្រាប់ឆ្នាំ២០២២នេះ តួយ៉ាង ម្ចាស់បទ «គេមិនស្រលាញ់យើងទេ» លោក ហ្សូណូ ដែលមានឈ្មោះពិតថា កែ សុវណ្ណរ៉េត ថ្មីៗនេះ ក៏…
ព័ត៌មានរសនិយម, ព្រឹត្តិការណ៍, ស្នេហានិងទំនាក់ទំនង

មែនអត់? អ្នកមានគូអាយុវែងជាងអ្នក single

ការដែលចង់បានដៃគូមិនមែនមកពីភាពឯកោទាំងអស់នោះទេ។ យោងតាមការស្រាវជ្រាវចុងក្រោយបានបង្ហាញថាការដែលរស់នៅជាមួយមនុស្សត្រឹមត្រូវ វានឹងជួយឱ្យសុខភាពរបស់យើងប្រសើរ
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ទឹម រដ្ឋា នឹងចូលរោងការនៅខែមីនា ដោយគ្រោងរៀបចំយ៉ាងប្លែក និង​ពិសេស​បំផុត

លើកឡើងពីចំណងស្នេហារបស់តារា​សម្តែង និង​ជា​តារា​បង្ហាញ​ម៉ូ​ដ​រាង​ស្ល៊ី​ម កញ្ញា ទឹម រ​ដ្ឋា និងគូស្នេហ៍ជនជាតិអាមេរិកកាត់អេស្បាញ លោក Jovany Antonio មហាជនអ្នកគាំទ្ររមែងចោតសួរថា ស្រលាញ់គ្នារាប់ឆ្នាំហើយ តើ…
ចំណូលចិត្ត, ព័ត៌មានរសនិយម, ព្រឹត្តិការណ៍

ប្រុសៗចូលចិត្តធ្វើទម្លាប់ទាំង ២ នេះអាចបំផ្លាញមេជីវិតដោយមិនដឹងខ្លួន

បុរសត្រូវបានគេចាត់ទុកថាជាបង្គោលគ្រួសារ និងអ្នករកចំណូលក្នុងគ្រួសារធំបំផុតហើយពួកគេក៏ស្ថិតក្រោមសម្ពាធជាច្រើនមិនថាពីការងារ ឬជីវិតប្រចាំថ្ងៃនោះទេ។ ដោយហេតុផលបែបនេះ
តារាល្បីៗ, ព្រឹត្តិការណ៍

ឆ្នាំ២០២២ Kim Soohyun នៅតែគ្រងតំណែងជាតារាសម្ដែងកូរ៉េមានលុយច្រើនបំផុត ខ្ទង់រយលានដុល្លារ

ប្រិយមិត្តដែលជាអ្នកនិយមតាមដានរឿងភាគកូរ៉េ ជឿថាអ្នកណាមិនស្គាល់បុរសសង្ហារ Kim Soohyun ពូកែទាំងសម្ដែងសូម្បីតែសម្លេងក៏មានទឹកដមសែនពិរោះ។ ដោយសារតែមានឱកាស
ព័ត៌មានរសនិយម, ព្រឹត្តិការណ៍

៥ទម្លាប់ត្រូវចាប់ផ្ដើម បើនៅស្រលាញ់ខ្លួនឯង និងចង់រស់បានយូរ

ឆ្នាំចាស់ទៅបាត់ឆ្នាំថ្មីក៏ចូលមកដល់ ដូចនេះអ្វីដែលមិនល្អត្រូវទម្លាក់ចោលនៅឆ្នាំចាស់ឱ្យអស់ហើយចាប់ផ្ដើមរឿងល្អៗថ្មីៗនៅឆ្នាំថ្មីម្ដង។ ទោះបីជាឆ្នាំចាស់មានបញ្ហាច្រើន​​ តែចូលដល់ឆ្នាំថ្មីហើយ
តារាល្បីៗ, ព្រឹត្តិការណ៍

បាត់មុខពីវិស័យសិល្បៈមួយរយៈអតីតសមាជិក T-ara ម្នាក់ ប្រកាសរៀបការជាមួយគូស្នេហ៍​ក្មេងជាងខ្លួន ៩ឆ្នាំ

ជាដំណឹងគួរឲ្យភ្ញាក់ផ្អើលក៏ដូចជាដំណឹងល្អមួយផងដែរសម្រាប់អ្នកគាំទ្រក្រុមចម្រៀងនារី T-ara ជាពិសេសគឺសមាជិក SeoYeon តែម្ដង ព្រោះថាពេលនេះរូបនាងបានរកឃើញស្នេហ៍ពិត
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

អ៊ិត ជូ​លី​ណា ចង់អណ្តែតខ្ពស់លើសិល្បៈដូច ខេមរៈ សិរីមន្ត និង ខេមរៈ ស្រីពៅ

តារាចម្រៀងសម្បុរស្រអែមស្រស់ កញ្ញា អ៊ិត ជូលីណា ត្រូវគេស្គាល់ថាជាប្អូនជីទួតមួយរបស់តារាចម្រៀង ខេមរៈ សិរីមន្ត និង ខេមរៈ ស្រីពៅ បានបោះជំហានចូលវិស័យសិល្បៈតាមរយៈការត្រួសត្រាយ និងជួយជ្រោមជ្រែង​ពី…
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ស្ងាត់ៗ ម៉ូនី វិជ្ជរ៉ា ហក់ចូលវិស័យចម្រៀងមួយទៀត ក្រោយ​សម្ដែង​តួឯក​ជា​ច្រើន​រឿង

ហ្វេនៗនិយមគាំទ្រភាពយន្តភាគខ្មែរលើកញ្ចក់ទូរទស្សន៍ភីអិនអិន ប្រាកដជាស្គាល់តារាសម្តែងស្រីរាងតូចច្រឡឹង មុខកំប្លង់ៗ កញ្ញា ម៉ូនី វិជ្ជរ៉ា បើទោះបីនាងទើបប្រឡូកវិស័យសិល្បៈទើបតែបានប៉ុន្មានឆ្នាំក៏ពិតមែន តែនាង…