គ្រឿងផ្សំ៖
គ្រឿងសមុទ្រ (ទៅតាមចំណូលចិត្តក្នុងបរិមាណប៉ុណ្ណាក៏បាន)
គ្រឿងការី ៣ ស្លាបព្រាបាយ
ពងមាន់ ២ គ្រាប់
ខ្ទិះដូង (បរិមាណសមល្មម)
ស្ករស ២ ស្លាបព្រាបាយ
ទឹកត្រី ១ ស្លាបព្រាបាយ
ជីបនាងវង
ម្ទេស
ស្លឹកក្រូចសើច
វិធីធ្វើ៖
- ដំបូងយើងត្រូវយកគ្រឿងសមុទ្រទៅស្រុះបន្តិចរួចស្រង់ទុកមួយឡែកសិន។
- ជំហានបន្ទាប់យើងត្រូវយកគ្រឿងការី ខ្ទិះដូង និងពងមាន់លាយកូរចូលគ្នាបន្តិច។
- ក្រោយរលាយសព្វហើយ យើងអាចដាក់ស្ករ ទឺកត្រី និងគ្រឿងសមុទ្រចូលរួចកូរម្ដងទៀត។
- រៀមចំដាក់ស្លឹជីនាងវងក្នុងចានមួយហើយសឹមចាក់គ្រឿងសមុទ្រ។
ចុងក្រោយយកទៅចំហុយប្រហែល ៣ ទៅ ៥ នាទីជាការស្រេច៕






















Account
Security
Favourite Content