តារាសម្តែងឆ្នើមលំដាប់ប្រទេសកម្ពុជា ២ រូប គឺ ខាត់ វ៉ៃហាំង និង ស៊ិន យូប៊ីន បានដឹកដៃគ្នាទៅទទួលពានរង្វាន់នៅប្រទេសថៃ។ ក្នុងនោះ រួមមានពានរង្វាន់ Thailand Digital Award 2022, ពានរង្វាន់ ដៃគូសម្តែងដ៏ស័ក្តិសមបំផុតរបស់ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំប្រទេសកម្ពុជា ប្រចាំឆ្នាំ ២០២២ និងមួយទៀតពានរង្វាន់កិត្តិយសពីស្ថាប័ន K-Beauty Award ដែលជាស្ថាប័នអន្តរជាតិមួយ ចូលរួមដោយប្រទេសអូស្ត្រាលី កូរ៉េ អាមេរិក កាណាដា។ កម្មវិធី K Beauty Awards 2022 នឹងប្រគល់ពានរង្វាន់ នៅមហោស្រព Aktra ទីក្រុងបាងកក ប្រទេសថៃ នារសៀលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ នេះ។





សម្រាប់តារាសម្តែងឆ្នើម ខាត់ វៃហាំង បានលើកឡើងយ៉ាងខ្លីនៅលើបណ្ដាញសង្គមហ្វេសប៊ុកខ្លួនថា «នេះជាពានរបស់អ្នកគាំទ្រទាំងអស់គ្នា សូមអរគុណសម្រាប់ការស្រលាញ់!»។ ទង្វើបែបនេះជាការដឹងគុណដល់អ្នកគាំទ្រខ្លួនជានិច្ច។









សូមជម្រាបថា នេះមិនមែនជាលើកទី១ សម្រាប់តារាសម្តែងឆ្នើមលំដាប់ប្រទេស លោក ខាត់ វៃហាំង និងកញ្ញា ស៊ិន យូប៊ីន ទេ ដែលទទួលបានពានរង្វាន់ Thailand Digital Award 2022 នោះទេ កន្លងមកអ្នកទាំងពីរធ្លាប់ទទួលបានពានរង្វាន់នេះរួចមកហើយ។ ក្នុងនោះ ស៊ិន យូប៊ីន បានទទួលពានរង្វាន់នេះម្តងរួចហើយ កាលឆ្នាំ ២០២០៕



















Account
Security
Favourite Content