Sweet ណាស់! ​​ប្រទេសទាំង១០នេះប្រារព្ធបុណ្យនៃក្ដីស្រលាញ់ពោរពេញដោយភាព​ផ្អែម​ល្ហែម​គួរ​ឱ្យ​ចាប់​អារម្មណ៍

បុណ្យនៃក្ដីស្រលាញ់ ត្រូវបានប្រារព្ធឡើងដើម្បីរំឭកដល់ការលះបង់ តស៊ូ ក្រាញននៀល ដើម្បីស្នេហារបស់បុរសម្នាក់ដែលមានឈ្មោះថា Valentine ។ ប្រវត្តិរបស់បុរសម្នាក់នេះបានក្លាយជាការចងចាំរបស់មនុស្សនៅជុំវិញពិភពលោកសម្រាប់ពិធីបុណ្យដ៏សែនរ៉ូមែនទិកមួយនេះ ។

នៅក្នុងការសិក្សាស្រាវជ្រាវអត្ថបទបរទេសមួយបានបង្ហាញពីទំនៀមទម្លាប់នៃការប្រារព្ធបុណ្យនៃក្ដីស្រលាញ់របស់ប្រទេសមួយចំនួននៅលើពិភពលោក។ ប្រទេសទាំងនោះសុទ្ធតែបានប្រារព្ធធ្វើពិធីបុណ្យនៃក្ដីស្រលាញ់ប៉ុន្តែនៅក្នុងរូបភាពផ្សេងៗគ្នាសូម្បីតែពេលវេលានិងរយៈពេលនៃការធ្វើក៏មិនដូចគ្នាដែរ ។

ខាងក្រោមនេះជាប្រទេសដែលប្រារព្ធធ្វើបុណ្យនៃក្ដីស្រលាញ់ក្នុងរូបភាពផ្អែមល្ហែម​និងគួរឱ្យ​ចាប់​អារម្មណ៍​ផ្សេងៗគ្នា ៖

ទី ១ . Valentine’s ​Day ប្រទេសអ៊ីស្រាអែល

នៅប្រទេស អ៊ីស្រាអែល មានពិធីបុណ្យមួយស្រដៀងគ្នានិងបុណ្យនៃក្ដីស្រលាញ់ ដែលគេតែងហៅតគ្នាថា បុណ្យ Tu B’Av ធ្វើឡើងរៀងរាល់ថ្ងៃទី១ ខែកក្កដា ជាមួយការអុជភ្លើងទៀនក្រោមពន្លឺព្រះច័ន្ទដ៏ស្រស់ស្អាត។ ពិធី​បុណ្យ​មួយ​នេះ​​ធ្វើ​ឡើង​សម្រាប់​មនុស្ស​ស្រី​ដែល​មិន​ទាន់​មាន​គូ​ស្រករ ​​ប៉ុន្តែ​បច្ចុប្បន្ន​មាន​ភាព​ស្រដៀង​គ្នា​ច្រើន​ទៅ​និង​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ដោយ​មាន​ការ​រៀប​ចំ​ផ្កា​កុលាប ​នំ​សូកូឡា​ផ្អែម​ កាត​ជូន​ពរ ។ ​ភាគ​ច្រើន​អ្នក​ចូល​រួម​នៅ​ក្នុង​ពិធី​បុណ្យ​មួយ​នេះ​ប្រើ​សម្លៀក​បំពាក់​ពណ៌​ស​ ព្រោះ​ពួកគេ​ជឿ​ថា​ពណ៌មួយនេះតំណាង​ឱ្យ​ភាព​ស្មោះត្រង់​។

ទី​២. Valentine’s ​Day ប្រទេស​​អាហ្សង់ទីន​​​​

ប្រសិន​បើ​អ្នក​គិត​ថា​១​ថ្ងៃ​នៃ​ការ​ប្រារព្ធ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​មិន​គ្រប់​គ្រាន់​ ​អ្នក​គួរ​តែ​ទៅ​ប្រទេស​អាហ្យង់ទីន​ ព្រោះ​ប្រទេស​មួយ​នេះ​ប្រារព្ធ​ពិធី​បុណ្យ​ដ៏​ផ្អែមល្ហែម​មួយ​នេះ​ដល់​ទៅ​ ១ ​សប្ដាហ៍​ ដែល​អ្នក​អាច​ផ្លាស់​ប្ដូរ​​ស្ករ​គ្រាប់​ជាមួយ​គូស្នេហ៍​ ដោយជំនួសមកវិញនូវការថើបដ៏ផ្អែមល្ហែម។​​​​

​​​​​ទី៣. Valentine’s​ Day​​ ​ប្រទេស​បារាំង

នៅ​ចន្លោះ​ថ្ងៃ​ទី​ ១២ ​ដល់​ថ្ងៃ ​១៤ ​ខែ​កុម្ភៈ ​​ប្រទេស​បារាំង​មាន​ភូមិ​មួយ​ដែល​ត្រូវ​បាន​តុប​តែង​យ៉ាង​ស្រស់​ស្អាត​ជាមួយ​ភាព​រ៉ូ​ម៉េន​ទិក​ ដែល​គ្រប់ទី​កន្លែង​មាន​ការ​រៀប​ចំ​ដើម​ឈើ​ផ្កា​កុលាប​ និង​ពាក្យ​សារភាព​ទៅ​កាន់​មនុស្ស​ជា​ទី​ស្រលាញ់​។

​ទី៤. Valentine’s ​Day ​​ប្រទេស​​កូរ៉េ​ខាង​ត្បូង

នៅ​ក្នុង​កូរ៉េ​ខាង​ត្បូង​គូរ​ស្នេហ៍​អាច​ប្រារព្ធ​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​នៅ​ថ្ងៃ ​១៤​ រៀង​រាល់​ខែ ​ចាប់​ពី​ថ្ងៃ​នៃ​ភាព​ស្រស់​ស្អាត (The day of rose) ​​​ដល់​ថ្ងៃ​នៃ​ការ​ផ្ដល់​ភាព​កក់ក្ដៅ (The day of hug)​។​​​ ក្នុង​ចំណោម​ថ្ងៃ​ពិសេស​ទាំង​នោះ​ Black day នៅ​ក្នុង​ខែ​មេសា​ ត្រូវ​បាន​អ្នក​single​ស្វែង​រក​ដៃ​គូដើម្បី​ញ៉ាំមី​ពណ៌​ខ្មៅជាមួយគ្នា​។​

​​​ទី៥. Valentine’s ​Day​​ ប្រទេស​​ហ្វីលីពីន

​សម្រាប់​ប្រទេស​ហ្វីលីពីន​​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​មិន​មែន​មាន​ត្រឹម​ការ​ញ៉ាំ​អាហារ​ដ៏​សែន​រ៉ូមែនទិក​ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​​​​ប្រសិន​មាន​គូស្នេហ៍​ច្រើន​គូរ​រៀប​អាពាហ៍ពិពាហ៍​ក្នុង​កន្លែង​តែ​មួយ​រដ្ឋាភិបាល​របស់​ពួក​គេ​និង​ជួយ​ទំនុក​បម្រុង​នៅ​ក្នុង​កម្មវិធី​តែ​ម្ដង​។​ នេះ​ប្រហែល​ជា​ពិធី​បុណ្យ​ដ៏​ពិសេស​មិន​ធ្លាប់​មាន​និង​ប្រហែល​ជា​មាន​គូស្នេហ៍​ជា​ច្រើន​ចង់​ឱ្យ​មាន​កម្មវិធី​ពិសេស​បែប​នេះ​មាន​នៅ​ក្នុង​ប្រទេស​ខ្លួន​ដែរ​។​ ពលរដ្ឋ​ហ្វីលីពីន​នាំ​គ្នា​ឈប់​សម្រាក​នៅ​ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​ខណៈ​ទី​ក្រុង​ទាំង​មូល​ត្រូវ​បាន​រៀប​ចំ​យ៉ាង​ស្រស់​ស្អាត​សម្រាប់​ថ្ងៃ​ពិសេស​មួយ​នេះ​។​

​​​​​​​​​​ទី៦. Valentine’s ​Day​​ ​ប្រទេស​​ប្រេស៊ីល

ប្រទេស​ប្រេស៊ីល​ប្រារព្ធ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​នៅ​ថ្ងៃ​១២​ខែ​ឧសភា​ខណៈ​ខែ​កុម្ភៈ​ត្រូវ​បាន​យក​មក​ប្រារព្ធ​ពិធី​បុណ្យ​​ខានីវ៉ាល​។​ពលរដ្ឋ​​​ប្រេស៊ីល​ប្រារព្ធ​ពិធី​បុណ្យ​មួយ​នេះ​ជាមួយ​អាហារ​ពេលល្ងាច​ដ៏​សែន​រ៉ូមែនទិក​ការ​ប្ដូរ​កាដូ​និង​ការ​ចេញ​ទៅ​ខាង​ក្រៅ​រាំ​លេង​កម្សាន្ត​​។​​​យ៉ាង​ណា​មិញ​មុន​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​១​ថ្ងៃ​​មនុស្ស​ស្រី​ដែល​នៅ​លីវ​អាច​សរសេរ​ឈ្មោះ​បុរស​ក្នុង​ក្ដី​ស្រមៃ​ដោយ​មូល​ជា​ដុំ​រួច​គប់​ឡើង​ទៅ​លើ​​បន្ទាប់​មក​រើស​​យក​មក​១​ក្នុង​ចំណោម​ឈ្មោះ​បុរស​ដែល​ខ្លួន​បាន​សរសេរ​​ព្រោះ​បុរស​ម្នាក់​នោះ​ជា​បុរស​ដែល​នាង​ត្រូវ​រៀប​ការ​ជា​មួយ​។​

ទី៧.​Valentine’s​ Day ​​ប្រទេស​នីហ្សេរីយ៉ា

​​​​​​​​សម្រាប់​អ្នក​ដែល​មាន​ភាព​រីក​រាយ​និង​ការ​UNBOXING​កាដូ​នីហ្សេរីយ៉ា​ជា​ប្រទេស​សក្តិសម​បំផុត​​ព្រោះ​ពលរដ្ឋ​ក្នុង​ប្រទេស​មួយ​នេះ​គិត​ពី​ពី​ការ​ចំណាយ​ទៅ​លើ​របស់​ក្រៅ​ខ្លួន​ដូច​ជា​កាដូ​ជា​ដើម​ដោយ​មិន​ខ្វល់​ទេ​ថា​កាដូ​នោះ​មាន​តម្លៃ​ថ្លៃ​កម្រិត​ណា​។​

ទី៨.​Valentine’s ​Day​​ ​ប្រទេស​រ៉ូម៉ានី

​​​​នៅ​ក្នុង​​ខែ​កុម្ភៈ​គូរ​ស្នេហ៍​នៅ​ក្នុង​ប្រទេស​រ៉ូម៉ានី​​បង្កើត​ភាព​ផ្អែម​ល្ហែម​​ដ៏​ពិសេស​ទៅ​កាន់​គូរ​ស្នេហ៍​របស់​ពួក​គេ​ដោយ​យក​ថ្ងៃ​ទី​២៤​ខែ​កុម្ភៈ​គឺ​ជា​ថ្ងៃ​ភ្ជាប់​ពាក្យ​។ គូរ​ស្នេហ៍​របស់​ពួក​គេ​ត្រូវ​ឡើង​ភ្នំ​ដើម្បី​ទៅ​បេះ​ផ្កា​ស្អាត​​ដើម្បី​ចង​ជា​បាច់​ផ្កា​ដើម្បី​បញ្ជាក់​ចិត្ត​ស្មោះ​របស់​ពួកគេ​។ ​បន្ទាប់​មក​ត្រូវ​លុប​លាង​មុខ​ជាមួយ​ព្រិល​ដើម្បី​ទទួល​បាន​សំណាង​ល្អ​សម្រាប់​រដូវ​រំហើយ​ដែល​និង​ខិត​ជិត​មក​ដល់​។

​​​​​​​​​ទី៩.​Valentine’s ​Day​​ ប្រទេស​អេស្តូនី

សម្រាប់​ប្រទេស​អេស្តូនី​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​គឺ​សម្រាប់​​​​អ្នក​នៅ​លីវ​​​​​ គូរស្នេហ៍​​មិត្តភ័ក្ដិ​គ្រួសារ​ដើម្បី​ប្រារព្ធ​ថ្ងៃ​មួយ​នេះ​ជុំ​គ្នា​ដោយ​មាន​ការ​ប្ដូរ​កាដូ​អាហារ​ជួប​ជុំ​។ ​គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​ប្រទេស​មួយ​នេះ​មាន​អារម្មណ៍​ថា​ឯកា​នៅ​ក្នុង​ពិធី​បុណ្យ​ដ៏​សែន​រ៉ូមែនទិក​មួយ​នេះ​ទេ​។​

​​​​​​​​​​​​​​ទី១០.​Valentine’s​ Day​​ ប្រទេស​អេស្ប៉ាញ

ប្រទេស​អេស្ប៉ាញ​ប្រារព្ធ​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​នៅ​ក្នុង​ខែ​តុលា​​ដែល​ពិធី​បុណ្យ​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​បុណ្យ​សាសនា​មួយ​ដែល​មែន​ទែន​ទៅ​មិន​ត្រូវ​បាន​រៀប​ចំ​អាហារ​ពេល​ល្ងាច​ដ៏​រ៉ូម៉េនទិក​អី​នោះ​ទេ​។​ ភាគ​ច្រើន​បុរស​នៅ​ក្នុង​ប្រទេស​នេះ​ផ្ដោត​សំខាន់​លើ​គូស្នេហ៍​របស់​ពួក​គេ​ដោយ​ចំណាយ​ពេល​វេលា​​ដើម្បី​បង្កើត​ភាព​រីក​រាយ​ជុំ​គ្នា ​៕

​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ