គ្រឿងផ្សំ៖
ម្រេច ខ្ទឹមស និងគល់ជីរវ៉ាន់ស៊ុយបុក
សាច់ជ្រូក
ទឹកស៊ីអ៊ីវ
ប្រេងខ្យង
ស្ករត្នោត
ម្សៅស៊ុប
១. ដំបូងលាយទឹកស៊ីអ៊ីវ ប្រេងខ្យង ស្ករត្នោត និងម្សៅស៊ុបចូលគ្នារួចកូរសព្វ។
២. មើលថាគ្រឿងល្មមរលាយចូលគ្នាអស់ អាចយកសាច់ជ្រូកមកប្រឡាក់បាន។
៣. អាចផ្អាប់ទុកប្រហែល ៣០ នាទីសឹមយកទៅចម្អិនក៏បាន ដើម្បីឱ្យកាន់តែចូលជាតិល្អ។
** ប្រសិនបើប្រើម៉ាស៊ីនអាំងសាច់៖ ប្រើកម្ដៅ ១៨០ អង្សារសេហើយអាំង ១០ នាទី។ ក្រោយមកប្រែសាច់ទៅម្ខាងទៀតរួចអាំងបន្ថែមប្រហែល ៥ នាទី ឬរហូតដល់សាច់ឆ្អិន។
** ប្រសិនបើប្រើចង្រ្កានធ្យូង៖ ប្រើត្រឹមរងើកភ្លើងបានហើយ ជៀសវាងសាច់ខ្លោចខាងក្រៅតែឆៅខាងក្នុង៕






















Account
Security
Favourite Content