ពលរដ្ឋប្រទេស​ណា​ខ្លះ ក្នុង​តំបន់​អាស៊ាន​សាទរ​បុណ្យ​នៃ​ក្ដី​ស្រលាញ់?

ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ ១៤ កុម្ភៈ ជា​ភាសា​អង់គ្លេស​ Valentine’s Day ឬ​ជា​ភាសា​បារាំង Saint Valentine ដែល​កកើត​ឡើង​ចេញ​ពី​ទីក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី បាន​ក្លាយ​ជា​ពិធី​បុណ្យ​ដ៏​សំខាន់​សម្រាប់​ប្រទេស​លោក​ខាង​លិច​ដើម្បី​បង្ហាញ​ក្ដី​ស្រលាញ់​ទៅ​កាន់​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្លួន។ ត្បិត​ថា​ជា​វប្បធម៌​អឺរ៉ុប​ តែ​វប្បធម៌​ដ៏​ពេញ​និយម​មួយ​នេះ​បាន​សាយភាយ និង​ចាក់ឫស​ចូល​នៅ​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ពាសពេញ​ពិភព​លោក​ និង​តំបន់​អាស៊ី ពិសេស​ក្នុង​ចំណោម​ស្រទាប់​យុវជន​ រួម​ទាំង​នៅ​កម្ពុជា​ផង​ដែរ។

ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ាន​ដែល​ពិធី​បុណ្យ​មួយ​នេះ​មាន​ការ​ពេញ​និយម៖

ឥណ្ឌូណេស៊ី

ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ក្នុង​តំបន់ និង​ជា​ប្រទេស​ដែល​មាន​ប្រជាជន​កាន់​សាសនា​ឥស្លាម​ច្រើន​បំផុត ឥណ្ឌូណេស៊ី​មិន​មែន​ជា​ប្រទេស​ដែល​គាំទ្រ​ពិធី​បុណ្យ​នៃ​ក្ដី​ស្រលាញ់​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ​ប្រជាជន​ហាក់​រីករាយ​នឹង​ពិធី​បុណ្យ​នេះ​ណាស់​។ ទោះ​បី​ ​ទី​ក្រុង​ខ្លះ​មាន​ការ​ហាម​ឃាត់​មិន​ឲ្យ​ប្រារព្ធ​ពិធី​មួយ​នេះ តែ​បើ​តាម​របាយការណ៍​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ Tokopedia បាន​ឲ្យ​ដឹង​ថា​ភាគរយ​នៃ​ការ​លក់​សូកូឡា​បាន​កើន​ឡើង ៦៥០ភាគរយ និង​ភាគរយ​នៃ​ការ​លក់​ផ្កា​ កើន​ឡើង​ ២៥០ភាគរយ។

កម្ពុជា

ទិវា​នៃ​ក្ដី​ស្រលាញ់ បាន​ចាក់ឫស​ជ្រៅ​ និង​ពេញ​និយម​ក្នុង​ចំណោម​ស្រទាប់​យុវជន​កម្ពុជា​ ដោយ​សារ​ប្រជាជន​កម្ពុជា​បើក​ចំហ​ មិន​ថា​តែ​បុណ្យ​ក្ដី​ស្រលាញ់​ទេ សូម្បី​តែ​បុណ្យ​ចូល​ឆ្នាំ​ចិន​បើ​ទោះ​បី​ជា​មាន​មតិ​រិះគន់​ខ្លះ​ៗ​ពី​មជ្ឈដ្ឋាន​ផ្សេងៗ​ដែល​ថា ពិធី​បុណ្យ​នេះ​ខុស​ពី «គុណ​តម្លៃ​នៃ​វប្បធម៌​ខ្មែរ» និង​មាន​ការ​ព្រមាន ក៏​ដូចជា​​ណែនាំ​​ពី​សំណាក់​ក្រសួង​អប់រំ និង​ក្រសួង​វប្បធម៌​ក្ដី​។ ដោយ​ឡែក​សម្រាប់​បុណ្យ​នៃ​ក្ដី​ស្រលាញ់ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ២០២៣ នេះ​ ក្រសួង​វប្បធម៌​ក៏​បាន​ចេញ​សេចក្ដី​អំពាវនាវ​ណែនាំ​ឲ្យ​យុវជន​ប្រារព្ធ​ក្នុង​ផ្លូវ​ដែល​ត្រឹម​ត្រូវ​ និង​យក​ឱកាស​នេះ ចែករំលែក​ក្ដី​ស្រលាញ់​ទៅ​កាន់​គ្រួសារ ឪពុកម្ដាយ ប្ដី/ប្រពន្ធ និង​ជន​ពិការ​ ឬ​អ្នក​ក្រខ្សត់​ជាង​ខ្លួន​ជា​ដើម។

វៀតណាម​

មិន​ខុស​ពី​កម្ពុជា​ឡើយ ពិធី​បុណ្យ​នេះ​ក៏​ពេញ​និយម​ខ្លាំង​ក្នុង​ចំណោម​ស្រទាប់​យុវជន​វៀតណាម​ដូច​គ្នា។ យុវជន​វៀតណាម​និយម​នាំ​គ្នា​ប្រារព្ធ​ដូច​ជា​ពួក​ស្បែក​ស​អ៊ីចឹង​ដែរ ពោល​គឺ​ជា​ការ​ជូន​អំណោយ​ទៅ​គូស្នេហ៍​របស់​ខ្លួន​ ជា​សូកូឡា និង​​ផ្កា​ជា​ដើម។ លើស​ពី​នេះ​ វៀតណាម​ថែម​ទាំង​មាន​ទីក្រុង​មួយ​ចំនួន​ដែល​គេ​និយម​ប្រារព្ធ​ពិធី​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ដូច​ជា​ ទីក្រុង​ដាឡាត់ ដែល​គែ​ហៅ​ថា​ទីក្រុង​នៃ​សេចក្ដី​ស្រឡាញ់ ក្រុងSapa ក្រុងHalong Bay និង​ក្រុង​ Hoi An។

ហ្វីលីពីន

មិន​ចម្លែក​ទេ​សម្រាប់​ប្រទេស​ហ្វីលីពីន​ ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ផ្សេងៗ​ដែល​ដូច​ទៅ​នឹង​ប្រទេស​លោក​ខាង​លិច​ ដោយ​សារ​តែ​ប្រទេស​មួយ​នេះ​ស្ថិត​ក្រោម​អាណានិគម​របស់​អង់គ្លេស​ក្នុង​រយៈ​យូរ។ ជា​រៀងរាល់​ថ្ងៃ​ ១៤ កុម្ភៈ គូស្នេហ៍​រាប់​ពាន់​គូរ​នៅ​ហ្វីលីពីន​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​សាធារណៈ​ ព្រម​ទាំង​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល ខណៈ​គូស្នេហ៍​ជា​ច្រើន​ក៏​បាន​យក​ឱកាស​នេះ​រៀបការ​តែ​ម្ដង​ផង​ដែរ។

ប្រទេស​​ថៃ

ប្រជាជន​ថៃ​និយម​ និង​ចូល​ចិត្ត​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ខ្លាំង​ណាស់ ទាំង​ចាស់​ និង​ក្មេង​ដោយ​សារ​ការ​បើក​ចំហ​ទទួល​វប្បធម៌​ដទៃ និង​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ក្នុង​ប្រទេស​របស់​គេ​។ នៅ​ប្រទេស​ថៃ​តំបន់​ដែល​គេ​និយម​អបអរ​បុណ្យ​ក្ដី​ស្រលាញ់​ជាង​គេ​ គឺ​តំបន់​ Trimurti Shrine ផ្លូវ​ដើរ​កណ្ដាល​ក្រុង​បាងកក ដែល​ពួក​គេ​មមាញឹក​ទិញ​លក់​វត្ថុ​អនុស្សាវរីយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។