ទស្សនាវដ្ដី Forbes ចុះផ្សាយពីកម្ពុជាថា “ទស្សនាប្រទេស​មិនសូវមានអ្នកស្គាល់ ដើម្បីទទួលទានអាហារអាស៊ីអាគ្នេយ៍ដ៏អស្ចារ្យ”

ថ្មី​ៗ​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ល្បី​លំដាប់​ពិភពលោក Forbes បាន​ចុះផ្សាយ​ពី​ប្រទេស​កម្ពុជា ដោយ​ដាក់​ចំណងជើង​ថា “ទស្សនា​ប្រទេស​ដែល​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​នេះ ដើម្បី​ទទួល​ទាន​អាហារ​អាស៊ីអាគ្នេយ៍​ដ៏​អស្ចារ្យ មិន​សូវ​មាន​អ្នក​ស្គាល់​”។

Forbes បាន​បើក​ក្បាល​អត្ថបទ​ថា តើ​អ្នក​គិត​យ៉ាង​ណា​ពេល​អ្នក​និយាយ​អំពី «ម្ហូប​អាស៊ីអាគ្នេយ៍​ដ៏​អស្ចារ្យ»? សម្រាប់​មនុស្ស​ជាច្រើន នឹង​គិត​ពី​ថៃ ប្រាកដ​ជា​នឹក​ឃើញ​ផាត់​ថៃ ឬ​ប្រហែល​ជា​និយាយ​ពី​ប៉េណាំង ក៏​នឹក​គិត​ដល់​កោះ​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី​ដ៏​ស្រស់​ស្អាត ដែល​ជារឿយៗ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ថា​ជា​កន្លែង​កំពូល​នៃ​ម្ហូបអាហារ។ វា​មិនមែន​ជា​រឿង​ចៃដន្យ​ទេ​ដែល​​ថៃ វៀតណាម និង​ម៉ាឡេស៊ី បាន​គ្របដណ្ដប់​លើ​វិស័យ​ទេសចរណ៍​អាស៊ីអាគ្នេយ៍​កាលពីឆ្នាំមុន។ ជា​ការ​ពិត​ណាស់ ឥទ្ធិពល​ម្ហូប​អាហារ​របស់​ពួកគេ​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ទូទាំង​ពិភពលោក។

សារព័ត៌មាន​របស់​អាមេរិក​មួយ​នេះ​បាន​បន្ថែម​នៅ​ក្នុង​តួ​អត្ថបទ​ខ្លួន​ថា “ដំណើរ​កម្សាន្ត​ដ៏​អស្ចារ្យ វា​ជា​ការ​ប្រសើរ​ក្នុង​ការ​មើល​ឲ្យ​ហួសពី​មុខម្ហូប និង​គោលដៅ​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍។ ថ្មីៗនេះ ខ្ញុំ (សំដៅ​ក្រុម​ការងារ Forbes) បាន​រីករាយ​នឹង “ដំណើរ​ផ្សងព្រេង​ម្ហូប​អាហារ​ពិតប្រាកដ” នៅ​កម្ពុជា។​កំណត់​សម្គាល់​ឃើញ​ថា ប្រើ​ម្រេច​ជំនួស​ម្ទេស ដើម្បី​បន្ថែម​​គ្រឿង​ទេស ម្ហូប​កម្ពុជា​ផ្ទុក​ទៅ​ដោយ​គ្រឿងទេស អង្ករ ត្រី​ទឹកសាប និង​គ្រឿងទេស។ ខណៈ​ដែល​វា​មាន​ឥទ្ធិពល​ពី​បារាំង និង​ថៃ តែ​ម្ហូប​កម្ពុជា​ច្នៃ​ចេញ​ជា​រសជាតិ​ថ្មី ប្លែក និង​ឆ្ងាញ់…“។

រាប់ចាប់ពី​ការី​ហហ្មុក​ត្រី​លាយ​ជាមួយ​ខ្ទិះដូង ចំហុយ​ក្នុង​ស្លឹក​ចេក រហូត​ដល់​ឡុកឡាក់​សាច់​គោ​ដែល​មាន​រសជាតិ​ម្រេច​ខេត្ត​កំពត។ មិន​និយាយ​ពី​ទិដ្ឋភាព​អាហារ​តាម​ដង​ផ្លូវ​ដ៏​រីកចម្រើន – មាន​ច្រើន​ណាស់ ដើម្បី​ល្បួង​រសជាតិ នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ក្នុង​អត្ថបទ Forbes ក៏​បាន​បរិយាយ​ពី​ម្ហូប​អាហារនៅ​កម្ពុជា ព្រម​ទាំង​កន្លែង​កម្សាន្ត​ ដើរលេង​តាម​តំបន់​នានា​ក្នុង​នោះ​មាន​ភ្នំពេញ Street food នៅ​មាត់​ទន្លេ,កំពត មាន​ម្រេច គ្រឿង​សមុទ្រ, បាត់ដំបង មាន​ចម្ការ និង​ផ្លែឈើ​ក្នុង​ស្រុក​ជាច្រើន, នៅ​សៀមរាប ក្រៅពីប្រាសាទបុរាណ គឺ​មាន​ភូមិ​ព្រះ​ដាក់ ដែលធ្វើ​ម្ហូបចំណី​បែប​ប្រពៃណី…។

គួរ​បញ្ជាក់​ផង​ដែរ​ថា Forbes គឺជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសកល ដែលផ្តោតលើអាជីវកម្ម ការ​វិនិយោគ បច្ចេកវិទ្យា សហគ្រិនភាព ភាព​ជាអ្នកដឹកនាំ និង​របៀបរស់នៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *