សម្រាប់​អ្នក​ចូល​ចិត្ត​បុក​ល្ហុង​ដឹង​តែ​ត្រូវ​ចិត្ត​ខ្លាំង​ជា​មួយ​បុក​ល្ហុង​មួយ​​កន្លែង​នេះ

បុក​ល្ហុង​គឺ​ជា​អាហារ​សម្រន់​ដែល​ប្រជាជន​ខ្មែរ​និយម​ទទួល​ទាន​ទាំង​ប្រុស​និង​ស្រី។​ បុក​ល្ហុង​ត្រូវ​បាន​ជន​បរទេស​ហៅ​ថា​ជា​អាហារ​សុខភាព​ទោះ​ជា​ទទួល​ទាន​ច្រើន​យ៉ាង​ណា​ក៏​​មិន​ធ្វើ​ឲ្យ​ធាត់​។​

ដើម​ឡើយ​ប្រសិន​បើ​ធ្វើ​សម្រាប់​ទទួលទាន​ដោយ​ខ្លួន​ឯង​គឺ​មាន​តែ​ល្ហុង​និង​បន្លែ​បន្ទាប់​បន្សំ​ផ្សេងៗ​លាយ​គ្នា​តិច​តួច។​ តែ​សម្រាប់​ពេល​បច្ចុប្បន្ន​នៅ​តាម​ហាង​អាហារ​នានា​បាន​ធ្វើ​ការ​កែ​ច្នៃ​បុក​ល្ហុង​ដោយ​មាន​ដាក់​បន្ថែម​នៅ​សាច់​ផ្សេងៗ​ដូច​ជា​ ក្ដាម​ប្រៃ​ ក្ដាម​សមុទ្រ​ បង្គា​ និង​ មាន​កន្លែង​ខ្លះ​ដាក់​ដល់​ទៅ​ត្រី​សាល់ម៉ុន​ទៀត​។​

ជា​ទូទៅ​ប្រសិន​បើ​ចង់​បាន​បុក​ល្ហុង​ដែល​មាន​លាយ​សាច់​អស់​ទាំង​នេះ​យើង​ក៏​ត្រូវ​ចំណាយ​លុយ​ច្រើន​ដែរ។​ តែ​សម្រាប់​កន្លែង​បុក​ល្ហុង​មួយ​កន្លែង​នេះ​អាច​ឲ្យ​យើង​ញ៉ាំ​បុក​ល្ហុង​ដែល​មាន​រស​ជាតិ​ឆ្ងាញ់​ មាន​សាច់​គ្រឿង​សមុទ្រ​ស្ទើរ​តែ​គ្រប់​មុខ​ក្នុង​តម្លៃ​ត្រឹម​តែ​ ១៥០០០៛​ ។​

នេះ​ហើយ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​បុក​ល្ហុង​មួយ​កន្លែង​នេះ​មាន​ភ្ញៀវ​មក​ចូល​ទិញ​យ៉ាង​ច្រើន​។​ បើ​ទោះ​បី​ជា​មិន​ទាន់​មាន​កន្លែង​សម្រាប់​ឲ្យ​ភ្ញៀវ​ចូល​ទៅ​អង្គុយ​ញាំ​ស្រួល​បួល​តែ​ក៏​នៅ​តែ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ឈរ​តម្រង់​ជួរ​ចាំ​ទិញ​ខ្ចប់​យក​ទៅ​ញ៉ាំ​នៅ​ឯ​ផ្ទះ​ជា​ហូរហែ។​

​​​​​ពិត​ជា​មិន​ងាយ​រក​បាន​កន្លែង​ដែល​ឆ្ងាញ់​ បរិមាណ​ច្រើន​ហើយ​តម្លៃ​សម​រម្យ​បែប​នេះ​ណាស់​។​ ក្រៅ​ពី​បន្លែ​ និង​សាច់​ដែល​ស្រស់​ល្អ​ហើយ​ អ្វី​ដែល​ជា​ចំណុច​សំខាន់​ដែល​ធ្វើ​ឲ្យ​​បុក​ល្ហុង​មាន​រស​ជាតិ​ឆ្ងាញ់​នោះ​គឺ​ ទឹក​កាពិ​ ដែល​ជា​រូបមន្ត​ធ្វើ​ដោយ​អ្នក​មីង​ នី​តា​ផ្ទាល់​តែ​ម្ដង។​

សម្រាប់​ប្រិយមិត្ត​ដែល​មិន​ទាន់​បាន​សាក​អាច​ទៅ​រក​មើល​បាន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ ផ្សារ​ទួល​ពង្រ​ ទល់​មុខ​រោង​ចក្រ​តែ​ម្ដង​។​ គាត់​លក់​ចាប់​ពី​ម៉ោង​បី​រសៀល​រហូត​ដល់​ម៉ោង​១០​យប់​ និង​លក់​សម្រាប់​តែ​វេច​ខ្ចប់​ប៉ុណ្ណោះ​។ ប្រសិនបើមិនចង់រង់ចាំយូរប្រិយមិត្តគួរតែទៅឲ្យបានរាងភ្លឺបន្តិច បើមិនអីចឹងទេប្រាកដជាត្រូវឈរតម្រង់ជួរចាំមិនខាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *