​ភ្ញៀវ​ទេសចរនៅឆ្នេរនេសាទ លែងបារម្ភរឿងកន្លែងអង្គុយទៀតហើយ កញ្ចុះពេញត្រៀបត្រា

សម្រាប់​អ្នក​ដែល​ខកខាន​ទៅ​កម្សាន្ត​នៅ​ឆ្នេរ​នេសាទ​យូរ ប្រហែល​ជា​មិន​ដឹង​ទេ​ថាទីនោះមានការរៀបចំកាន់តែស្អាតប្លែក ហើយឥឡូវ​បើ​បាន​ទៅ​ម្ដង​ទៀត​លែង​បារម្ភ​កន្លែង​អង្គុយ​ដូចលើកមុន ដោយ​ទីនោះ​មាន​រៀបចំ​កញ្ចុះ​ជាច្រើន​រង់ចាំ​ភ្ញៀវ​ទេសចរ​ពី​គ្រប់​ទិសទី​ទៅ​លំហែ ហើយ​ស្រូប​យក​ខ្យល់​អាកាសត្រជាក់ ព្រម​ជាមួយ​ក្លិន​ទឹក​សមុទ្រ​យ៉ាង​ប្រហើរ។

ឆ្នេរ​នេសាទ មាន​ទឹក​សមុទ្រ​ខៀវ​ស្រងាត់ បើ​និយាយ​ពី​ឆ្នេរ​ខ្សាច់​វិញ​មាន​ពណ៌​សក្បុស ថែម​ទាំង​មាន​ម្លប់​ដើម​ដូង​ត្រជាក់​ល្ហឹម សម​ជា​ទី​កន្លែង​ស្រូប​យក​ខ្យល់អាកាស និង​មុជ​ទឹក​លេង​កម្សាន្ត​ជួប​ជុំ​គ្រួសារ មិត្តភ័ក្ដិ ឬ​គូស្នេហ៍។ ពេល​ទៅ​ដល់​ទីនោះ អ្នក​ទេសចរអាច​ទិញ​គ្រឿង​សមុទ្រ​ស្រស់​ៗ​ពី​ទូក​នេសាទ​ ក្រោយរកបាន​ភ្លាមៗ អ្នកនេសាទ​អែបកៀន​លក់​ឲ្យ​អ្នកស្រុក។ ចំពោះ​តម្លៃ​វិញ មាន​ភាព​សមរម្យ​ខ្លាំង ​អាចឲ្យលោកអ្នក​រីករាយ​ក្នុង​ការ​ញ៉ាំអាហារ​ ក្លែម​ទេសភាព​បៃតង​ស្រស់។

ដូចនេះ​ចុង​សប្ដាហ៍​បើ​គ្មាន​ទៅ​ណា​ទេ អាច​ងាក​មក​លេង​ឆ្នេរ​នេសាទ​ដែល​មាន​ទីតាំង​ស្ថិត​ភូមិ​នេសាទ ឃុំ​ជ្រោយស្វាយ ស្រុក​ស្រែអំបិល មាន​ចម្ងាយ​ប្រហែល ២៥ គីឡូម៉ែត្រ (ផ្លូវ​គ្រួស​ក្រហម) ពី​ចំណុច​ផ្លូវ​បំបែក​ស្រែ​អំបិល ពី​ក្រុង​ខេមរភូមិន្ទ ប្រហែល ១៦៥ គីឡូម៉ែត្រ និង​ប្រហែល ១៧០ គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញប៉ុណ្ណោះ។ សម្រាប់​អ្នក​ដំណើរ​ខ្លះ​បាន​បោះតង់​គេង​ទីនោះ ឬ​ជួល​ផ្ទះ​សំណាក់​ក្បែរ​ឆ្នេរ ហើយ​ខ្លះ​ទៀតអាច​ត្រឡប់​មក​ផ្ទះ​វិញ​នា​ពេល​ល្ងាច និង​មួយ​ចំនួន​ទៀត​អាច​បង្ហួស​ទៅ​គោលដៅ​ដទៃទៀត៕

default
default
default
default
default
default

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។