បុរសខ្មែរសង្ហាៗ ២ រូបនេះហើយ ជាអ្នកផលិតមាតិកាដើរកម្សាន្តជុំវិញពិភពលោក មានអ្នកគាំទ្ររាប់ម៉ឺននាក់

​បច្ចុប្បន្ននេះ Content Creator ឬអ្នកផលិតមាតិកា កំពុងក្លាយជា Trend មួយនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅក្នុងចំណោមពួកគេទាំងនោះ យើងឃើញថាភាគច្រើនជាអ្នកបង្កើតមាតិកាវីដេអូនៅក្នុងស្រុកទាក់ទងនឹងការកម្សាន្ត ចំណដឹងទូទៅ ម្ហូបអាហារ ទេសចរណ៍ជាដើម។ ដោយឡែកបើនិយាយអំពីអ្នកបង្កើតមាតិកាវីដេអូ ដើរកម្សាន្តនៅជុំវិញពិភពលោកវិញ ហាក់មិនមានច្រើននោះទេ។ យ៉ាងណាមិញយើងសង្កេតឃើញថា មានយុវជនកម្ពុជា ២រូប ដែលត្រូវបានគេទទួលស្គាល់ថាជាអ្នកបង្កើតវីដេអូដំណើររុករក នៅជុំវិញពិភពលោកដ៏ពូកែ ហើយកំពុងទទួលបាននូវការគាំទ្រជាច្រើនពីអ្នកទស្សនា។ ពួកគេទាំងនោះរួមមាន៖

១.Rich Kh គោប្រាក់

បង្ហាញមុខនៅលើ Social Media មិនបានប៉ុន្មានឆ្នាំផង Rich Kh ទទួលបាននូវការគាំទ្រភ្លូកទឹក ភ្លូកដី។ យុវជនខ្មែរកូនកាត់បរទេសរូបនេះ ពូកែសំនួនវោហាមិនចេះរីងស្ងួត ហើយថែមទាំងមានចំណេះដឹងល្អប្រសើរ ព្រមទាំងមានផ្នត់គំនិតបែបវិជ្ជមានតែងផ្ដល់សារល្អៗទៅកាន់អ្នកទស្សនា បន្ថែមពីលើមាតិកាដំណើរផ្សងព្រេងរបស់គេ។ រូបសម្បត្តិសង្ហា រាងខ្ពស់ស្រឡះ ច្រមុះស្រួច សាច់សខ្ចី ជាចំណុចទាក់ទាញមួយ ពិសេសអ្នកគាំទ្រនារីៗ ប៉ុន្តែពាក្យសម្ដីត្រង់ៗ បែបកំប្លែងស្ងួត បង្កប់សារអប់រំ និងចំណេះដឹងល្អៗ គឺជាមូលហេតុដែលនាំឱ្យអ្នកគាំទ្រចូលចិត្តទស្សនាវីដេអូរបស់ Rich Kh។

ក្រៅពីនេះរូបលោកបាននាំអ្នកទស្សនា បានទៅស្គាល់ទីតាំងល្បីៗជាច្រើននៅលើពិភពលោក និងបានឈ្វេងយល់អំពីទីតាំងទាំងនោះ តាមរយៈការចែករំលែកយ៉ាងក្បោះក្បាយពីសំណាក់លោក Rich Kh គោប្រាក់។ វីដេអូនីមួយៗរបស់គេ ទទួលបានការទស្សនារាប់ម៉ឺនដងមិនថា នៅលើបណ្ដាញសង្គមហ្វេសប៊ុក តិកតុក និងយូធូបនោះទេ។  

២.លោក Pitor

ដោយឡែកបុរសសង្ហាសម្បុរសណ្ដែកបាយ សំឡេងពីរោះរូបនេះវិញ ក៏ជាអ្នកបង្កើតមាតិការដើរកម្សាន្ត នៅជុំវិញពិភពលោកដែលទទួលបាននូវការគាំទ្រជាយូរមកហើយ។ លោក Pitor តែងនាំអ្នកទស្សនាបានទៅស្គាល់ប្រទេសជាច្រើនជុំវិញពិភពលោក សុទ្ធតែជាតំបន់ទេសចរណ៍ល្បីៗ ដែលមនុស្សជាច្រើនចង់ប្រាថ្នាទៅដល់។ វីដេអូរបស់លោកនីមួយៗ គឺមានរៀបរាប់យ៉ាងលម្អិត មិនថាមធ្យោបាយធ្វើដំណើរ ការចំណាយ ទំនៀមទម្លាប់ នៃតំបន់នីមួយៗ ចំណុចទាក់ទាញ និងប្រវត្តិសាស្ត្រនៃតំបន់នោះជាដើម។

តាមរយៈវីដេអូខ្លីមួយដែលលោកបានបង្ហោះនៅលើ តិកតុក Pitor ក៏បានឱ្យដឹងដែរថា ការដែលលោកផលិតនូវវីដេអូដើរកម្សាន្តជុំវិញពិភពលោកនោះ គឺគោលបំណងចង់ជំរុញឱ្យយុវជនចាកចេញពី Comfort Zone ដើម្បីស្វែងរកអ្វីដែលថ្មីៗនៅជុំវិញពិភពលោក ចង់បង្ហាញពីទស្សនីយភាពដ៏អស្ចារ្យជាច្រើនជុំវិញពិភពលោកដែលបងប្អូនមិនធ្លាប់បានឃើញ។ ឱ្យអ្នកទស្សនាបានយល់ពីអត្ថន័យ នៃជីវិត ។ ចង់ឱ្យប្រជាជនកម្ពុជា មានភាពក្លាហាន ក្នុងការស្វែងរករបកគំហើញថ្មីៗ។ ក្រៅពីនេះលោកក៏ចង់ក្លាយជាចំណែកមួយ ក្នុងការចូលរួមចែករំលែកអ្វីដែលល្អៗ ទុកជាកេរដំណែល ស្នាដៃ ទៅកាន់យុវជនជំនាន់ក្រោយផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *