ចូលឆ្នាំខ្មែរកុំភ្លេចមក «រាំវង់ទំនប់ម្លេច» បានទាំងកម្សាន្ដអារម្មណ៍ និងគាំទ្រអេកូទេសចរណ៍ខ្មែរ

សហគមន៍​ អេកូទេសចរណ៍​ ម្លេច​ ស្រុកជុំគិរី ខេត្តកំពត​ ដែលជាតំបន់ដ៏ស្រស់ត្រកាលមួយក្នុងខេត្តកំពត កំពុងបោះជំហានថ្មីមួយឆ្ពោះទៅរកការអភិវឌ្ឍខ្លួនឱ្យក្លាយជាគោលដៅអេកូទេសចរណ៍ឈានមុខគេនៅក្នុងខេត្ត។ ក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហការដ៏រឹងមាំរវាងអាជ្ញាធរ មន្ត្រីសង្ឃ វត្តអារាម អាជីវកម្មក្នុងស្រុក និងប្រជាពលរដ្ឋ សហគមន៍នឹងរៀបចំជាលើកដំបូងនូវព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដ៏ពិសេសមួយដែលមានឈ្មោះថា “រាំវង់ទំនប់ម្លេច”។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ ២០២៥ នៅក្បែរមាត់បឹងដ៏ស្រស់ស្អាតដែលហ៊ុំព័ទ្ធដោយភ្នំធម្មជាតិដ៏បៃតងដោយផ្តោតសំខាន់ទៅលើការបង្ហាញនូវល្បែងប្រជាប្រិយខ្មែរ រាំវង់​ រាំក្បាច់​ សារ៉ាវាន់​ជាដើម​ និងរបាំប្រពៃណីដ៏រស់រវើក ចាប់ពីម៉ោង ១រសៀល ដល់ ៨យប់។

តាមរយៈសហគមន៍បានជឿជាក់យ៉ាងមុតមាំថា ការបង្កើតព្រឹត្តិការណ៍នេះនឹងជួយជំរុញ និងបង្កើនចំនួនភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុកឱ្យបានមកទស្សនា និងស្វែងយល់ពីសកម្មភាពប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះដោយចាប់ផ្តើមព្រឹត្តិការណ៍នេះក្នុងទ្រង់ទ្រាយតូចជាមុន ហើយនឹងបន្តពង្រីកទំហំ និងភាពអស្ចារ្យនៃព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំចាប់ពីឆ្នាំនេះតទៅ។

ព្រឹត្តិការណ៍ពិសេសនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សហគមន៍ក្នុងការលើកកម្ពស់សក្តានុពលទេសចរណ៍ និងបង្ហាញពីវប្បធម៌ដ៏រុងរឿងរបស់ខ្មែរទៅកាន់ពិភពលោក។ ដូច្នេះសហគមន៍​ អេកូទេសចរណ៍​ ម្លេចសូមអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ឱ្យចូលរួមសប្បាយរីករាយក្នុងបរិយាកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដ៏ពោរពេញដោយភាពកក់ក្តៅ និងស្នាមញញឹម។

សូមកុំខកខានឱកាសដ៏ល្អនេះ!
អញ្ជើញមកចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ “រាំវង់ទំនប់ម្លេច” នៅស្រុកជុំគិរី ខេត្តកំពត ដែលមានចម្ងាយត្រឹមតែ​ 100km ពី​ រាជធានី​ ភ្នុំពេញ​ ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *