បានទៅលេងបាត់ដំបងកុំភ្លេចចូលញ៉ាំភេសជ្ជៈនៅកន្លែងនេះ

ដូចដែលប្រិយមិត្តទាំងអស់គ្នាបានដឹងរួចមកហើយថានៅតៀមប្រហិតហតផតនិងសាច់អាំង សាខាម្ចាស់ដើមមានមុខម្ហូបដែលមានរសជាតិឈ្ងុយឆ្ងាញ់ជាច្រើនហើយក៏ទទួលបានការគាំទ្រពីសំណាក់អតិថិជនច្រើនគួរសមដែរ។ បើសិនជាមានមុខម្ហូបដ៏ឆ្ងាញ់យ៉ាងនេះហើយមិនមានភេសជ្ជៈវាហាក់ដូចជាមិនសូវសម។ អញ្ខឹងថ្ងៃនេះ AMS នឹងមកណែនាំនៅភេសជ្ជៈប្រចាំនៅតៀមប្រហិតហតផតនិងសាច់អាំង សាខាម្ចាស់ដើម។

តាមការផ្ដល់បទសម្ភាសពីបងស្រី ម៉ុយអ៊ីម ដែលជាម្ចាស់ហាងបានប្រាប់ថានៅតៀមប្រហិតហតផតមានភេសជ្ជៈដល់ទៅ ៤០ មុខឯណោះ ចំពោះរសជាតិ និងរូបមន្តវិញគឺបែបថៃ។ បងស្រីក៏បានបញ្ជាក់ដែរថារាល់គ្រឿងផ្សំទាំងអស់ដែលយកមកធ្វើភេសជ្ជៈនៅក្នុងហាងសុទ្ធសឹងតែបាននាំចូលពីប្រទេសថៃផ្ទាល់តែម្ដង។ មូលហេតុដែលបងស្រីនាំយកគ្រឿងផ្សំចូលពីប្រទេសថៃដោយខ្លួនឯង គឺបងស្រីត្រូវប្រាកដចិត្តថាអតិថិជននឹងទទួលបានរសជាតិដែលពួកគាត់បំភ្លេចមិនបានហើយសមនឹងតម្លៃ។ ភេសជ្ជៈដែលទទួលបានគាំទ្រច្រើនជាងគេនៅតៀមប្រហិតហតផតនិងសាច់អាំងមានដូចជា​ការហ្វេដូងក្រអូប តែបៃតងដូងក្រអូប តែមេអំបៅដំឡូងស្វាយ និងស្រកានាគទឹកដោះគោ។

ចំពោះការវេចខ្ចប់ភេសជ្ជៈនៅតៀមប្រហិតហតផតមានពីរប្រភេទគឺប្រភេទកែវ និងប្រភេទធុង។

ភេសជ្ជៈប្រភេទទឹកកក (Iced) ក្នុងមួយកែវមានតម្លៃ ៥០០០៛ និងក្នុងមួយធុងមានតម្លៃ ១០០០០៛។

ភេសជ្ជៈប្រភេទក្រឡុក (Smoothie) ក្នុងមួយកែវមានតម្លៃ ៦០០០៛ និងក្នុងមួយធុងមានតម្លៃ ១១០០០៛។

អ្វីដែលកាន់តែពិសេសនោះតៀមប្រហិតហតផតនិងសាច់អាំងបានបើកសាខាមួយទៀតហើយនៅភ្នំពេញ តែទទួលតែការវេចខ្ចប់តែប៉ុណ្ណោះ មិនមានការទទួលឱ្យចូលញ៉ាំក្នុងហាងនោះទេ។ បងស្រីក៏បានបញ្ជាក់ដែរថាពេលនេះតៀមប្រហិតហតផតនិងសាច់អាំងបានចាប់ផ្តើមបើកលក់ហ្វ្រេនឆាយតាមបណ្តាខេត្តផ្សេងៗហើយ។

តៀមប្រហិតហតផតនិងសាចអាំង សាខាម្ចាស់ដើម

សាខាម្ចាស់ដើម

ទីតាំង៖ នៅផ្លូវលេខ207 ភូមិរំចេក5 ឃុំរតនៈ ក្រុងបាត់ដំបង ( ខាងកើតស្ពានសម្តេចសខេង 100 ម៉ែត នៅខាងឆ្វេងដៃ ជាប់ហាងបោកអ៊ុតទាន់ចិត្ត មានតូបកាហ្វេពណ៌លឿងមុខហាង )

TEL: 086 6666 45

សាខាភ្នំពេញ

ទីតាំង៖ ផ្ទះលេខ37 ផ្លូវP24 គម្រោងប៉ូឡារីស2 បុរីប៉េងហ៊ួតបឹងស្នោរ

TEL: 092 193 619


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន