គ្រិស្តស្មាស់ ឬ បុណ្យណូអែល ត្រូវបានប្រទេសជាច្រើននៅជុំវិញពិភពលោកទទួលស្គាល់ និងចាត់ទុកជា ថ្ងៃផ្តល់កំណើត និងសេចក្តីស្រលាញ់ សម្រាប់មនុស្សជាតិ ខណៈដែលមានប្រទេសមួយចំនួនមិនចាប់អារម្មណ៍ និងមិនបានប្រារព្ធធ្វើពិធីបុណ្យមួយនេះនៅក្នុងប្រទេសរបស់ខ្លួននោះទេ។

ពិធីបុណ្យមួយនេះជាពិធីបុណ្យមួយដ៏សំខាន់ក្នុងចំណោមពិធីបុណ្យជាច្រើនដែលមានវត្តមាននៅលើប្រតិទិន។ មនុស្សរាប់លាននាក់លើពិភពលោកបានប្រារព្ធពិធីបុណ្យសាសនាមួយនេះឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ២៥ ខែ ធ្នូ ។
ប្រទេសដែលកាន់គ្រិស្តសាសនាបានប្រារព្វពិធីបុណ្យនេះឡើងដោយមានការរៀបចំតុបតែងលម្អពីកំណើតនៃការចាប់កំណើតរបស់ព្រះយេស៊ូគ្រិស្ត។ សម្រាប់ពិធីបុណ្យនេះដែរ ក៏មានការរៀបចំជា Midnight Mass ដែលគេហៅថា ពិធីត្រៀមទទួលបុណ្យណូអែល ឬ Christmas Eve ។
ប្រជាជននៅបណ្តាប្រទេសជាច្រើនទទួលស្គាល់ពិធីបុណ្យមួយនេះ និងបានប្រារព្វធ្វើដោយមានការតុបតែងលម្អភ្លើងពណ៌នៅលើដើមឈើពណ៌បៃតង ដែលគេនិយមហៅថា ដើមគ្រិស្តស្មាស់។ មិនតែប៉ុណ្ណោះ ក៏មានការរៀបចំទីតាំងស្រាប់ដាក់ពាក្យបួងសួង និងពាក្យជូនពរផ្សេងៗ ដើម្បីឱ្យសាន់តាបានឃើញ និងបំពេញបំណងទាំងនោះ។
បើទោះបីជាមានការទទួលស្គាល់យ៉ាងច្រើនពីប្រទេសជាច្រើននៅលើពិភពលោក ក៏ដូចជាមានការចូលរួមពីសំណាក់ប្រជាជនជាច្រើនលាននាក់ក៏ដោយ ក៏នៅមានប្រទេសមួយចំនួន ដែលមិនបានចាប់អារម្មណ៌ និងបានប្រារព្ធពិធីបុណ្យសាសនាមួយនេះនៅក្នុងប្រទេសរបស់ពួកគេឡើយ។
ប្រទេសទាំងនោះមានដូចជា ៖ អាហ្វហ្កានីស្ថាន ប៊ូតង់ ចិន អេហ្យ៉ីប ម៉ុងហ្គោលី ម៉ារ៉ុក ប៉ាគីស្ថាន កាតា ថៃ ទុយនីស៊ី ៕

























Account
Security
Favourite Content