ស្អាត ប្លែក និស្សិតខ្មែរ ១ ក្រុមច្នៃក្រចៅដែលស្ទើរតែបាត់រូបរាងជាទីតាំងជួបជុំយ៉ាងប្រណីត

ផ្ដើម​ចេញ​ពី​ការ​បំផុស​គំនិត​ចង់​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​បាន​ស្គាល់ ក្រចៅ និង​ចង់​ជួយ​ដល់​សហគមន៍​ក្នុង​ស្រុក និស្សិត​ខ្មែរ​ ១​ ក្រុម​បាន​ប្រើប្រាស់​រុក្ខជាតិ​ដែល​មិន​សូវ​មាន​ទីផ្សារ​មួយ​​នេះ​មក​កែ​ច្នៃ​ជា​ទីតាំង​សម្រាប់​ការ​ជួប​ជុំ​យ៉ាង​ប្រណីត​នៅ​កណ្ដាល​ក្រុង។​

ប្រសិន​ជា​អ្នក​ក្រឡេកមួយ​ភ្លែត​ចូល​ទៅ​ខាង​ក្នុង​បរិវេណ​តូច​ល្មម​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ (CLA) ដែល​មាន​ទីតាំង​នៅ​ស្ថិត​នៅ​លើ​ផ្លូវ​តូច​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្សារ​ទំនើប​អ៉ីអន​១ អ្នក​ប្រាកដ​​ជា​បាន​ប្រទះ​ភ្នែក​ឃើញ​រង្វង់​ធំ​តូច​​ដែល​ត្រូវ​បាន​ត​ភ្ជាប់​ប្រៀប​បី​ដូច​ជា​ដំបូល​​ដែល​ច្នៃ​ចេញ​ពី​ក្រចៅ​យ៉ាង​ល្អ​ប្រណីត។ ភាព​ស្រស់​ស្អាត​ដ៏​ល្អ​ទាក់​ភ្នែក​នេះ​គឺ​ជា​គម្រោង​ដែល​និស្សិត​១​ក្រុម​ទើប​បាន​បញ្ចប់ ​និង​បាន​សម្ពោធ​កាល​ពី​ថ្ងៃ​ទី ​២០​ កុម្ភៈ ​២០២៥​។​

គម្រោង​ដ៏​ប្រណីត​មួយ​នេះ​មាន​ឈ្មោះ​ថា «ម្លប់​សហគមន៍» ជា​គម្រោង​ដែល​កើត​ចេញ​ពី​គំនិត​ច្នៃ​ប្រតិដ្ឋ​របស់​និស្សិត​ឆ្នាំ​ទី​៥​ មក​ពី​សាលា​ន័រតុន​ ហើយ​ក៏​ជា​និស្សិត​ជ័យ​លាភី​ក្នុង​ចំណោម​និស្សិត​ច្រើន​ក្រុម​ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ក្នុង​គម្រោង​របស់ CLA អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ផង​ដែរ​។

ជា​ការ​ពិត​ណាស់​ មុន​ទទួល​បាន​ជោគជ័យ ​និង​បញ្ចេញ​បាន​សមិទ្ធផល​ដ៏​ប្រណីត​មួយ​នេះ​និស្សិត​ទាំង ​៤​ រូប​បាន​ចំណាយ​ពេល​វេលា​យ៉ាង​ច្រើន​ចាប់​តាំង​ពី​ការ​ចេញ​គំនិត ​មើល​ទីតាំង ​ព្រម​ទាំង​ការ​សិក្សា​លើ​ផល​វិជ្ជមាន​ ​អវិជ្ជមាន​បន្ទាប់​ពី​​គម្រោង​មួយ​នេះ​ចេញ​​រូប​រាងជាផ្លូវការ​។​

យ៉ាង​ណា​មិញ​ ការ​ខិត​ខំ​ប្រឹងប្រែង​ទាំង​យប់​ថ្ងៃ​របស់​និស្សិត​ឆ្នើម​ទាំង​ ៤ ​រូប​បាន​លេច​ចេញ​ជា​សមិទ្ធផល​ដ៏​ល្អ​អស្ចារ្យ​ព្រោះ​មិន​ត្រឹម​ទទួល​បាន​ជយលាភី​ក្នុង​ការ​ប្រកួត​ តែស្នាដៃ​របស់​អ្នក​ទាំង ​៤​ នឹង​ត្រូវ​បាន​ក្លាយ​ជា​ទីតាំង​សម្រាប់​ការ​ជួបជុំ​យ៉ាង​ប្រណីត​សម្រាប់​ភ្ញៀវ​ជាតិ​-អន្តរជាតិ ​ព្រម​ទាំង​ជា​កន្លែង​ដែល​អាច​ផ្ដល់​នូវ​ការ​រៀប​ចំ​កម្មវិធី​តាំង​ពិព័រណ៍​សិល្បៈ​ចម្រុះ​ផ្សេង​ៗ បាន​ថែម​ទៀត​ផង​។

ឈរ​លើ​គោល​គំនិត​ធំ​ៗ​នៃ​ការ​បង្កើត «ម្លប់​សហគមន៍» មួយ​នេះ​សមាជិក​ក្រុម​ជយលាភី​ ណយ ​វណ្ណៈ​ បាន​ប្រាប់​មក​កាន់​សារព័ត៌មាន AMS ​ថា ​ដំបូងឡើយ​នៃ​ការ​បង្កើត​គំនិត​នៅ​ក្នុង​គម្រោង​មួយ​នេះ​អ្នក​ទាំង ​៤ ​ផ្ដោត​ជា​សំខាន់​លើ​ការ​ជួប​ជុំ​បែប​ជា​សហគមន៍​ដែល​អាច​ឱ្យ​មនុស្ស​មក​ពី​គ្រប់​ទិសទី​អាច​មក​ប្រមូល​ផ្ដុំ​នៅ​ក្នុង​ទី​តាំង​តែ​​មួយ​។​ ចំណុច​ទី​(២)​ និស្សិត​ទាំង​ ៤ ​បាន​ប្រើប្រាស់​ជា​ទម្រង់​មូល​ជា​ចំណុច​នៃ​ការ​ឌី​ហ្យាញ​ដែល​សម័យ​ពី​អតីតកាល​បុព្វបុរស​ខ្មែរ​រស់​នៅ​ជា​កុលសម្ព័ន្ធ (ភូមិ​មូល៖ទីប្រជុំជន​ឬ​ទី​ក្រុង​ដែល​មាន​រាង​មូល​)​។​ ចំណុច​ទី​(៣)​ អ្នក​ទាំង​ ៤​ បាន​គិត​គូរ​យ៉ាង​ល្អិត​ល្អន់​ក្នុង​ការ​ជ្រើសរើស ក្រចៅ ​ដែល​ជា​ដំណាំ​ក្នុង​ស្រុក​ ណាមួយ​ចង់​ជួយ​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដែល​ប្រកប​របរ​ដាំ​ដំណាំនេះផងដែរ។ ការ​ជ្រើស​រើស​​ក្រចៅ​មក​ធ្វើ​ជា​សម្ភារៈ​ចម្បង​នៅ​ក្នុង​គម្រោង «ម្លប់​សហគមន៍» ជា​ការ​បង្ហាញក៏ដូចជាក្រើនរំឭក​ឱ្យ​កូន​ខ្មែរ​បាន​ស្គាល់ ​ក្រចៅ ​ខណៈ​ប្រភេទរុក្ខជាតិ១នេះស្ទើរ​តែ​បាត់បង់​រូបរាង​ និង​មិន​សូវ​បាន​មនុស្សជំនាន់​ក្រោយ​​ស្គាល់ច្រើននោះទេ។

បន្ថែម​ពី​លើ​ចំណុច​ដែល​និស្សិត ណយ វណ្ណៈ បាន​ប្រាប់​ឱ្យ​ដឹង តាម​រយៈ​ការ​ធ្វើ​បទ​បង្ហាញ​របស់​និស្សិត ​៣​ រូប​ទៀត​​បាន​បង្ហាញ​ឱ្យ​ដឹង​ផង​ដែរ ​គម្រោង «ម្លប់​សហគមន៍» ឬ Connected Canopy មាន​ការ​សហការ​​គាំទ្រ​ពី​សំណាក់​លោក​គ្រូ​ អ្នក​គ្រូ​ សិស្ស​ច្បង​ និង​បណ្ដា​អ្នក​ស្ម័គ្រចិត្ត​មក​ពី​ទីតាំង​ផ្សេងៗ​គ្នា​​ ១៥០​ នាក់បាន​ពួត​ដៃ​គ្នា​បំប្លែង​គំនិត​មួយ​នេះ​ឱ្យ​ទៅ​ជា​ទីតាំង​ដែល​អាច​រៀប​ចំ​កម្មវិធី​សម្រាប់​សាធារណជន ​កម្មវិធី​ជំរុញ​ការ​សន្ទនា​ និង​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​នៅ​ក្នុង​សហគមន៍​សិល្បៈ។

គួររំឭក​ឱ្យ​ដឹង​​ដែរ​ថាដំណាំ ក្រចៅ ដែលគេតែងតែហៅថាសរសៃពណ៌មាស គឺជាប្រភេទរុក្ខជាតិដែលមានសារធាតុសរសៃវែង ហើយត្រូវបានប្រើប្រាស់ជាផលិតផលឧស្សាហកម្មផ្សេងៗ ដូចជាពួកកន្ទាំងបាយស សម្បកប្រើការវេញខ្សែ ខ្សែកន្ទេល បាវក្រចៅ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយ​ទៀត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *