មានសោភណភាពឡើងវិញ! រចនាសម្ព័ន្ធបង្ហូរទឹកផ្នែកខាងលិចប្រាសាទនាគព័ន្ធ បញ្ចប់ ការជួសជុល

អ្នក​ជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់​ពី​ការ​បញ្ចប់​ការ​ជួសជុល​រចនា​សម្ព័ន្ធ​បង្ហូរ​ទឹក​ផ្នែក​ខាង​លិច​របស់​ប្រាសាទ​នាគព័ន្ធ កាលពី​ពេល​ថ្មី​ៗ​នេះ។

ក្រុម​អ្នក​ជំនាញ​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ចប់​ការ​ជួសជុល​រចនា​សម្ព័ន្ធ​បង្ហូរទឹក នៅ​ទិស​ខាង​លិច​នៃ​ប្រាសាទ​នាគ​ព័ន្ធ​ដោយ​ជោគជ័យ និង​មើល​ទៅ​សឹងតែ​ដូចដើម។

លោក អ៊ិច ស្រេង បុគ្គលិក​បច្ចេកទេស នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​ថា រចនា​សម្ពន្ធ​របស់​ប្រព័ន្ធ​បង្ហូរ​ទឹក​នៅ​ទិស​ខាង​លិច​នៃ​ប្រាសាទ​នាគ​ព័ន្ធ បាន​ប្រែ​ក្លាយ​ពី​ការ​ខូចខាត​ទៅ​ជា​មាន​ភាព​រឹងមាំ និង​មាន​សោភ័ណភាព​ឡើងវិញ។

រចនា​សម្ព័ន្ធ​បង្ហូរ​ទឹក​របស់​ប្រាសាទ​នាគព័ន្ធ បាន​រង​ការ​ខូចខាត​ជាច្រើន​កន្លែង​ដោយសារ​តែ​កត្តា​អាយុ​កាល ទឹកហូរ​ច្រោះ និង​រុក្ខជាតិ​ដុះ​ចាក់​ឫស​ចូល​សំណង់។ លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា ក្រុម​ការងារ​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ធ្លាប់​បាន​ជួសជុល​រចនា​សម្ព័ន្ធ បង្ហូរ​ទឹក​របស់​ប្រាសាទ​នាគព័ន្ធ ចំនួន ២ ទីតាំង​រួច​មក​ហើយ។ ទី១ គឺ​រចនា​សម្ព័ន្ធ​​បង្ហូរ​ទឹក​នៅ​ទិស​ខាងកើត និង ទី​២ រចនាសម្ព័ន្ធ​បង្ហូរ​ទឹក​នៅ​ទិស​ខាងជើង។

​អ្នក​ជំនាញ​រំពឹង​ថា បន្ទាប់ពី​ការ​ជួសជុល​រចនា​សម្ព័ន្ធ​បង្ហូរ​ទឹក​របស់​ប្រាសាទ​នាគព័ន្ធ ដែល​ធ្លាប់​តែ​រង​ហានិភ័យ គឺ​រចនា​សម្ពន្ធ​ទាំង​នោះ នឹង​មាន​ភាព​រឹងមាំ មាន​សោភ័ណភាព ព្រម​ទាំង​មាន​ភាព​ទាក់ទាញ​អ្នក​ទេសចរ អាច​ទៅ​ទស្សនា​កើន​ឡើង​ផង៕

រូបភាព៖ ក្រុមការងារផ្សព្វផ្សាយ,ក្រុមការងារជួសជុល


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន

អតីតតួឯកប្រុស TVB លក់សិទ្ធិឱ្យក្រុមហ៊ុន AI ប្រើរូបភាពមុខកាលពីក្មេងរបស់ខ្លួនទៅផលិតរឿងថ្មី

ខណៈពេលដែលតារាល្បីៗជាច្រើនកំពុងព្រួយបារម្ភយ៉ាងខ្លាំងថា បច្ចេកវិទ្យា AI អាចនឹងមកជំនួសតំណែងការងាររបស់ពួកគេ ប៉ុន្តែសម្រាប់តារាសម្តែងហុងកុង Lawrence Ng វិញ បែរជាមើលឃើញថានេះជាប្រភព

តារាប្រុសជើងចាស់ ទេព រិនដារ៉ូ បើកមុខរបរថ្មី ដែលមិនសូវមានសិល្បករណា​ប្រកប​អាជីព​នេះណាស់

ទើបតែ​ផ្ទុះ​ព័ត៌មាន​ថា​តារា​ប្រុស​ជើង​ចាស់ ទេព រិនដារ៉ូ បាន​បើក​ហាង​ធំ​មួយ​យ៉ាង​ស្ងៀមស្ងាត់ ក្រៅ​ពី​អាជីព​តារា​ជា​អ្នក​សិល្ប។ នោះ​គឺ​សេវាកម្ម​ថែទាំ រថយន្ត ដោយ​ដំណើរការ​តាំងពី​ចុង​ឆ្នាំ ២០២៥ មក​ម្ល៉េះ និង​មាន​តែ​សិល្បករ​គ្នាឯង​ប៉ុណ្ណោះ​ដែល​ស្គាល់

ដោយសារជឿលើប្រផ្នូលញាក់ភ្នែក បុរសចិនម្នាក់ទះភ្នែកខ្លួនឯងរហូតប៉ះពាល់ដល់បាតភ្នែក

បុរសជនជាតិចិនម្នាក់ បានរងគ្រោះកើតជំងឺរបើកបាតភ្នែក (Retinal Detachment) បន្ទាប់ពីបានយកដៃទះត្របកភ្នែកខាងស្តាំដែលញាក់ជាច្រើនដង ព្រោះជឿថាជាប្រផ្នូលដែលអាចនាំឱ្យជួបរឿងអាក្រក់។

ចំណងដៃដ៏មានន័យ! Taylor Swift និងគូដណ្ដឹងបរិច្ចាគ ២៦ លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌ ២០ កន្លែង ខណៈជិតដល់ថ្ងៃរៀបការ

គូស្នេហ៍តារាចម្រៀងអាមេរិក Taylor Swift និងកីឡាករបាល់ឱប Travis Kelce បានបរិច្ចាគថវិកាចំនួន ២៦ លានដុល្លារអាមេរិក ទៅកាន់អង្គការសប្បុរសធម៌នានានៅក្នុងសប្តាហ៍នេះ ខណៈដែលពិធីអាពាហ៍ពិពាហ៍របស់

នាយកប្រតិបត្តិធនាគារ J Trust Royal លើកឡើងពីហេតុផលដែលបន្តបរិច្ចាគ បន្តគាំទ្រ ដល់សមាគមសិល្បករខ្មែរ

នៅ​រសៀល​ថ្ងៃ ២ ខែ​កក្កដា ឆ្នាំ ២០២៦ នេះ​សមាគម​សិល្បករ​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ចូលរួម​ក្នុង​វិធី​ប្រគល់-ទទួល​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ ១០ ម៉ឺន​ដុល្លារ​ពី J Trust Royal Bank ហើយ​ក៏​ជា​ឆ្នាំ​ទី ៣

កុយ អេនណា អំពាវនាវសប្បុរសជនជួយសាលាដាច់ស្រយាលមួយនេះ ត្បិតមិនមានថ្នាក់រៀនគ្រប់គ្រាន់

រោង​ដែក​ប្រក់​ស័ង្កសី​បាន​ក្លាយ​ជា​កន្លែង​ក្មេង​តូចៗ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ​កន្លែង​ហៅ​ថា​ជា​សាលារៀន ហើយ​បាន​ក្លាយ​ជា​ថ្នាក់​រៀន​ដែល​ពួក​គេ​អង្គុយ​ក្រប​យក​ចំណេះ​ដឹង​ពី​លោក​គ្រូ-អ្នក​គ្រូ​ស្ទើររៀង​រាល់​ថ្ងៃ។

តួឯកប្រុស​ចិនបែរមកលក់បន្លែនៅស្រុកកំណើត ក្រោយ AI ដណ្តើមទីផ្សាររឿងភាគខ្លីសឹងទាំងស្រុង

តារាសម្ដែង Xu Peng បានប្រែប្រួលជីវិតពីការថតកុន ១៥ ម៉ោងក្នុងមួយថ្ងៃ មកជាគ្មានការងារសម្តែងទាល់តែសោះ ហើយបច្ចុប្បន្នបានត្រឡប់ទៅស្រុកកំណើតរបស់លោកនៅតាមជនបទនៃខេត្តសានទុង ដើម្បីធ្វើការនៅ

អ្នក stream បទ Pop Out ដែល N.John feat ជាមួយតារា K-Pop កំពុងឡើង view បណ្ដើរៗលើ Spotify

មក​ដល់​ពេល​នេះ​បទចម្រៀង «Pop Out» របស់ N.John ដែល​បាន​ផលិត​ឡើង​វិញ ដោយ​មាន Featuring ជាមួយ​តារា K-Pop ស្រី Heyoon Jeong កំពុងល្បី​ទាំង​នៅ​កូរ៉េ និង​នៅ​អាមេរិក​នោះ ​ទទួល​បាន​ការ​ចាប់អារម្មណ៍​​

ត្រឹមមួយខែរកបាន ១២៨ លានដុល្លារ! BTS បំបែកកំណត់ត្រាពិភពលោកម្ដងទៀតក្នុងតារាងចំណូល​ការប្រគំតន្ត្រីទេសចរណ៍ Billboard

ក្រុមចម្រៀងខេប៉ុប BTS បានបំបែកកំណត់ត្រាដែលបានរក្សាយ៉ាងរឹងមាំអស់រយៈពេល ៧ ឆ្នាំមកហើយរបស់ក្រុមចម្រៀងអង់គ្លេស Rolling Stones នៅលើតារាងកំពូលការប្រគំតន្ត្រីទេសចរណ៍ (Top Tours Chart) របស់

Leave a Reply

Your email address will not be published. Required fields are marked *