២១ ខែកន្លងផុត! Lee Do Hyun បញ្ចប់កាតព្វកិច្ចយោធាផ្លូវការ បានជុំគ្នាជាមួយមិត្តស្រី Lim Ji Yeon វិញដូចបំណង

តារា​សម្ដែងកូរ៉េ Lee Do Hyun បាន​​រំសាយ​ចេញ​ពី​ជួរកងទ័ពហើយថ្ងៃនេះ ជាការ​បញ្ចប់​ទាំងកាតព្វកិច្ចបម្រើជាតិ និង​បញ្ចប់ការ​រង់ចាំ​រយៈពេលជិត២ឆ្នាំ​របស់​មិត្ត​ស្រីរបស់លោកគឺតារាសម្ដែង Lim Ji Yeon។

នៅថ្ងៃទី១៣ ខែឧសភានេះ តារាសម្តែងវ័យ ៣០ ឆ្នាំបានបញ្ចប់កាតព្វកិច្ចយោធាដែលមានរយៈពេលប្រហែល ២១ ខែនៅក្នុងក្រុមយោធាកងទ័ពអាកាសដោយនឹងត្រលប់ទៅប្រើប្រាស់ជីវិតស៊ីវិលវិញ ស្របពេលមានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រ។

ទោះបីជាបានចូលបម្រើទ័ពតាំងពីខែសីហាឆ្នាំ ២០២៣ ក៏ដោយ ក៏ប៉ុន្តែ Lee Do Hyun នៅតែរក្សាប្រជាប្រិយភាពរបស់ខ្លួនបានរហូតតាមរយៈស្នាដៃដែលលោកបានថតទុកដូចជាភាពយន្ត ‘Exhuma’ និងរឿងភាគ ‘Sweet Home’ របស់ Netflix ខណៈជីវិតស្នេហារបស់លោក​ក៏ធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជារឿយៗដែរ។ ជាក់ស្ដែង នៅឯកម្មវិធី Baeksang Arts Awards លើកទី ៦០ លោកក៏បានឈ្នះពានរង្វាន់តារាសម្តែងថ្មីល្អឆ្នើមសម្រាប់ខ្សែភាពយន្ត ‘Exhuma’ ថែមទាំងបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួនក្នុងឯកសណ្ឋានកងទ័ព និងបាននិយាយអរគុណមិត្តស្រី Ji Yeon ជាសាធារណៈ។

បន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធា Lee Do Hyun ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​អាជីព​សម្ដែង​របស់​ខ្លួនវិញពេញទំហឹង។ បច្ចុប្បន្ន លោកកំពុងពិចារណាតួនាទីជាតួឯកក្នុងរឿងភាគថ្មីរបស់អ្នកនិពន្ធ Hong Sisters ដែលមាន Go Min Si ជាតួឯកស្រី។

កើតក្នុងឆ្នាំ ១៩៩៥ Lee Do Hyun បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងរឿងភាគ ‘Prison Playbook’ នៅឆ្នាំ ២០១៧ ហើយក៏ទទួលបានការគាំទ្រជាបន្តបន្ទាប់តាមរយៈរឿងភាគល្បីៗដូចជា Sweet Home (២០២០), ‘Youth of May’ (២០២១) និង ‘The Glory’ (២០២២) ជាដើម។

ខណៈដែលលោកបានបញ្ចប់កាតព្វកិច្ចយោធាជាផ្លូវការ អ្នកគាំទ្រជាច្រើនក៏បានបញ្ចេញមតិអបអរសាទរ និងរំភើបចិត្តសម្រាប់ការជួបជុំគ្នាឡើងវិញរបស់លោកជាមួយមិត្តស្រី Lim Ji Yeon បន្ទាប់ពីការរង់ចាំដោយអត់ធ្មត់អស់រយៈពេល ២១ ខែកន្លងមក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *