លីម តិចម៉េង បញ្ជាក់មូលហេតុស្រក់ទឹកភ្នែកលើឆាក មិនមែនក្នុងចេតនាសុំជំនួយ

ម្ចាស់​ពាន Cambodian Idol រដូវ​កាល​ទី៤ បាន​ចេញ​បកស្រាយ​ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា​មូលហេតុ​ដែល​លោក​សម្រក់​ទឹក​ភ្នែក​នៅ​លើ​ឆាក ​មិន​មែន​ក្នុង​ចេតនា​សុំ​ជំនួយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ ត្រឹម​ការ​ស្រលាញ់​ និង​គាំទ្រ​ពី​បង​ប្អូន​មហាជន​គ្រប់​គ្រាន់​ហើយ​សម្រាប់​លោក។

នៅ​ក្នុង​ថ្ងៃទិវាមាតា​ តារា​ចម្រៀង លីម តិច​ម៉េង បាន​ចូលរួម​ចែក​រំលែក​បទពិសោធន៍​ជីវិត។ នា​ថ្ងៃ​នោះ ទឹក​ភ្នែក​ច្រើន​ដំណក់​បាន​រមៀល​ស្រក់​លើ​ផែន​ថ្ពាល់​កំលោះ​មកពីកំពង់ចាម​រូប​នេះ​ព្រម​ជាមួយ​ពាក្យ​ពេចន៍​ដែល​និយាយ​ចេញ​ទាំង​អួល​ដើម​ក​នូវ​បញ្ហា​ដែល​លោកនិង​គ្រួសារ​បាន​ជួប​ប្រទះនាពេលកន្លងមក​។

លោក​បាន​រៀប​រាប់​ពី​ជីវិត​ជា​កូន​ប្រុស​ដែល​ត្រូវ​មើល​ថែ​គ្រួសារ​ទាំង​មូល​ដែល​មាន​ប្អូន​និង​ម្ដាយ​សុទ្ធ​តែ​មាន​ជំងឺ​​តែ​ទោះ​​ជា​យ៉ាង​នេះ​លោក​ពុំ​ដែល​បោះបង់​ចោល​អ្នក​មាន​គុណ​ និង​ប្អូន​ស្រី​ជា​ទី​ស្រលាញ់​របស់​លោក​នោះ​ទេ។

ពិត​ណាស់ការ​រៀបរាប់​បង្ហាញ​ពី​ទុក្ខ​លំបាក​របស់​លោក​នា​ពេល​នោះ​បាន​ធ្វើ​ឱ្យ​មហាជន​មួយ​ចំនួន​មាន​ការ​យល់​ច្រឡំ​ថា​លោក​ធ្វើ​បែប​នេះ​ដើម្បី​សុំ​ជំនួយ​សប្បុរសធម៌។ តែ​តាម​ការ​ពិត​មិន​ដូច​អ្វី​ដែល​បង​ប្អូន​មហាជន​យល់​ឃើញ​នោះ​ទេ​ព្រោះ​ថា​តាំង​ពី​ថ្ងៃ​ដំបូង​ដែល​លោក​ចាប់​យក​អាជីព​ជា​តារា​ចម្រៀង​រហូត​បាន​ក្លាយ​ជា​ម្ចាស់​ជយលាភី​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក Cambodian Idol លោក​ពុំ​ដែល​ហា​មាត់​សុំ​ជំនួយ​ពី​មហាជន​ ឬ​អ្នក​គាំទ្រ​ម្ដង​ម្ដង​ណា​ឡើយ។

ជាមួយ​គ្នា​នេះ​ដែរ តិច​ម៉េង បាន​បង្ហោះ​សំណេរ​ខ្លី​មួយ​ដើម្បី​ចៀសវាង​ការ​ភ័ន្ត​ច្រឡំ​ពី​សំណាក់​មហាជន​យ៉ាង​ដូច្នេះ​ថា៖ «ពុកម៉ែ បងប្អូនទាំងអស់គ្នាសូមកុំយល់ច្រឡំ វីដេអូ ការចែករំលែកបទពិសោធន៍ក្នុងកម្មវិធី ទិវាអ្នកម្តាយ កាលពីម្សិលមិញថាជាការសុំជំនួយពីពុកម៉ែ បងប្អូន រឺ fan ណាម្នាក់ឡើយ ខ្ញុំបាទបង្ហោះសំណេរនេះដោយសារមានបងប្អូន fan fan ជាច្រើនបានយល់ច្រឡំថាខ្ញុំបាទរៀបរាប់ យំកាលពីយប់ម្សិលមិញនេះគឺដោយសារត្រូវការជំនួយហើយក៏មានបងប្អូន fan fan មួយចំនួនចង់ជួយ សូមបងប្អូនកុំជឿពាក្យចចាមអារ៉ាមទាំងនោះ ខ្ញុំអត់ដែលបានស្នើរសុំអ្វីពីពុកម៉ែ បងប្អូន រឺ fan fanណាម្នាក់ទេ ត្រឹមតែការស្រលាញ់ ចូលចិត្ត គាំទ្រ ពីពុកម៉ែ បងប្អូនទាំងអស់គ្នាគឺគ្រប់គ្រាន់ជាកម្លាំងចិត្តសម្រាប់ខ្ញុំណាស់ទៅហើយ សូមអរគុណ »។

តាម​រយៈ​សំណេរ​ខ្លី​របស់​ម្ចាស់​បទ «ពេល​ណា​អូន​បែក​គ្នា​ជាមួយ​អ្នក​ថ្មី» រូបនេះបាន​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​បង្ហាញ​ការ​យល់​ចិត្ត​ដល់​រូប​លោក​និង​បាន​ជូន​ពរ​ឱ្យ​លោក​និង​គ្រួសារ​ជួប​ប្រទះ​តែ​រឿង​ល្អ​ៗ​នៅ​ក្នុង​ជីវិត​ថែម​ទៀត​ផង៕

ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/BoostrongEnergyDrink/videos/1108640727976194

រូបភាព៖លីម តិចម៉េង



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *