ស្រកអស់ ១២គីឡូ ស្វាមីសាន់ឆាយធ្លាក់ក្នុងស្ថានភាពទ្រុឌទ្រោម បន្ទាប់ពីបាត់បង់ភរិយា

ក្រោយបាត់មុខពីវិស័យសិល្បៈអស់ពេលជាង ៣ខែ តារាចម្រៀងកូរ៉េ Koo Jun-yup ស្វាមីរបស់តារាសម្ដែងតៃវ៉ាន់ Barbie Hsu បានបង្ហាញវត្តមានក្នុងរូបភាពជួបជុំគ្រួសារជាមួយនឹងស្ថានភាពស្រកសាច់ខ្លាំង រហូតដល់ទៅ ១២គីឡូ នាំឱ្យអ្នកគាំទ្រនាំគ្នាព្រួយបារម្ភ។

នៅក្នុងថ្ងៃទី១២ ខែឧសភា កន្លងទៅនេះ អ្នកម្ដាយរបស់តារាសម្ដែងស្រី Barbie Hsu បានបង្ហោះរូបភាព អមដោយសំណេរនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនថា៖ “ទិវាអ្នកម្ដាយឆ្នាំនេះ ខ្ញុំមានអារម្មណ៍សោកសៅជាពិសេស។ កូនប្រសាររបស់ខ្ញុំ Koo Jun Yup នឹកកូនស្រីខ្ញុំខ្លាំងណាស់ ហើយពីមួយថ្ងៃទៅមួយថ្ងៃគេកាន់តែស្គមទៅៗ”។​

ស្របតាមស្ថានភាពនេះ លោកស្រីបានឱ្យដឹងបន្ថែមថា បច្ចុប្បន្ននេះ កូនប្រសាម្នាក់ទៀត មានឈ្មោះថា Mike បានយកចិត្តទុកដាក់ និងជួយមើលថៃ DJ Koo ដែលរឿងនេះពិតជាធ្វើឱ្យលោកស្រីរីករាយមែនទែន។ ទន្ទឹមគ្នានេះ អ្នកម្ដាយដែលបានបាត់បង់កូនស្រីវ័យ ៤៨ឆ្នាំ បាននិយាយបន្តថា៖ “នៅពេលដែលខ្ញុំប្រាប់ថា ខ្ញុំចង់ពាក្យថា រីករាយថ្ងៃកំណើត កូនស្រីខ្ញុំ Dee Hsu បានសុំឱ្យអ្នកធ្វើការជាមួយ ជួយធ្វើវីដេអូ AI ពីបងស្រីគេ។ វាពិតជាមានន័យណាស់សម្រាប់ខ្ញុំ”។​

ទាក់ទងនឹងការស្រកគីឡូរបស់ Koo Jun-yup វិញ សាព័ត៌មានតៃវ៉ាន់បានរាយការណ៍ថា ឌីជេរូបនេះបានស្រកគីឡូប្រមាណ ១២គីឡូក្រាម និងព្យាយាមមិនបង្ហាញវត្តមានជាសាធារណៈ ចាប់តាំងតែពីថ្ងៃដែលភរិយាបានបាត់បង់ជីវិត។ កន្លងមក កាសែត​ Mirror Weekly ក៏បានឱ្យដឹងដែរថា លោកបានបង្អត់អាហារខ្លួនឯង ព្រោះតែពិបាកចិត្តរឿងភរិយា។

សូមរំឭកថា Barbie Hsu ឬទស្សនិកជនខ្មែរតែងស្គាល់ក្នុងឈ្មោះជាតួអង្គសាន់ឆាយ បានទទួលមរណភាពនៅថ្ងៃទី២ ខែកុម្ភៈកន្លងទៅ ដោយសារតែជំងឺរលាកសួត ដែលឆ្លងតាមរយៈជំងឺផ្ដាសាយធំ ស្របពេលដែលលោកស្រី និងគ្រួសារកំពុងតែដើរកម្សាន្តនៅក្នុងប្រទេសជប៉ុន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *