យោងតាមសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ បានសម្រេចឲ្យពលរដ្ឋក្នុងខេត្តទាំង ៤ លែងតម្រូវឲ្យពាក់ម៉ាសតទៅទៀតហើយ ដោយទុកលទ្ធភាពឲ្យបុគ្គលជាអ្នកសម្រេចខ្លួនឯងទៅចុះថាពាក់ ឬមិនពាក់ម៉ាសតទៀត។
ខេត្តទាំង ៤ នោះមានដូចជារតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារ។ នាយករដ្ឋមន្ត្រីកម្ពុជាបានឲ្យដឹងបន្តទៀតថា ប្រជាពលរដ្ឋដែលរស់នៅខេត្តទាំងបួននោះ ជាអ្នកជ្រើសរើសដោយខ្លួនឯងថា ពាក់ម៉ាស ឬមិនពាក់ម៉ាស ហើយបងប្អូនដែលទៅពីក្រៅ ទៅលេងខេត្តទាំង ៤ នោះក៏ ជ្រើសរើសដោយខ្លួនឯងថាពាក់ម៉ាស ឬអត់ តែក្រោយចាកចេញពីខេត្តទាំង ៤ គឺត្រូវតែពាក់ម៉ាស និង គោរពវិធានការ ៣ កុំ និង៣ការពារ។

ការសម្រេចចិត្តរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅពេលនេះ គឺដើម្បីសាកល្បងភាពស៊ាំ របស់បងប្អូននៅក្នុងសហគមន៍ ដែលកម្ពុជាបានអនុវត្តន៍ជោគជ័យកាលពីពេលកន្លងទៅ៕





















Account
Security
Favourite Content