រំភើបដល់ស្រក់ទឹកភ្នែក! ក្រុមហ៊ុន ជីប មុង ប្រកាសទទួលរ៉ាប់រងព្យាបាលទាំងស្រុង ដល់នាដការី សាលី ស្រីមាស

រំភើបរហូតស្រក់ទឹកភ្នែក​ សាលី ស្រីមាស នាដការីរបាំព្រះរាជទ្រព្យ ជាតួឯកអប្សារា ដែលមានជំងឺធ្ងន់តម្រូវឲ្យមានការព្យាបាលជាបន្ទាន់ ទទួលបានការរ៉ាប់រងព្យាបាលទាំងស្រុងពី ក្រុមហ៊ុន ជីប មុង

កាលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ ជាមួយកញ្ញា សាលី ស្រីមាស ​នៅឯការិយាល័យផ្ទាល់របស់ក្រុមហ៊ុន ជីប ម៉ុង ដោយមានការចូលរួមពី លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ។

ក្នុងជំនួបដ៏មានន័យនេះ អ្នកឧកញ៉ា លាង ម៉េង មានប្រសាន៍ថា៖ «ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ុង តែងលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរជាច្រើនកន្លងមក មានផ្នត់គំនិតជ្រោមជ្រែងខ្មែរគ្នាឯង ហើយមានតែខ្មែរដឹងពីទុក្ខធុរៈខ្មែរយើងច្បាស់»។

អ្នកឧកញ៉ាបានសម្តែងនូវការស្ងើចសរសើរយ៉ាងខ្លាំង ដល់ការខិតខំប្រឹងប្រែង និងភាពក្លាហានរបស់នាដការីវ័យក្មេង សាលី ស្រីមាស ដែលបានដើរតួជាសិល្បៈការនីគំរូម្នាក់ ដោយសម្រេចបានសមិទ្ធផលច្រើនក្នុងការសម្ដែងសិល្បៈចម្រុះ របាំអប្សរា របាំក្ងោក ការសម្ដែងរឿងបុរាណទាំងនៅកម្ពុជា និងក្រៅប្រទេស ក្នុងការជួយផ្សព្វផ្សាយវិស័យសិល្បៈបុរាណខ្មែរ។

ក្នុងនោះផងដែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានសម្តែងនូវការគោរព និងរំភើបយ៉ាងក្រៃលែង ចំពោះទឹកចិត្តដែលមិនអាចកាត់ថ្លៃបានរបស់អ្នកឧកញ៉ា លាង ម៉េង ក៏ដូចជាក្រុមហ៊ុន ជីប ម៉ុង ដែលបានទទួលរ៉ាប់រងការចំណាយលើការព្យាបាលទាំងស្រុងជូនប្អូនស្រី សាលី ស្រីមាស។

គ្រាន់តែទទួលបានដំណឹងល្អមួយនេះតាមទូរស័ព្ទភ្លាម លោកជំទាវអ្នកឧកញ៉ា រំភើបស្ទើរតែស្រក់ទឹកភ្នែក ព្រោះតែត្រេកអជំនួសប្អូនស្រី។ លោកជំទាវអ្នកឧកញ៉ា បានថ្លែងទៅកាន់នាដការីដ៏គួឲ្យកម្សត់ថា៖ «បងស្រីម្នាក់នេះ សូមសម្តែងនូវក្តីសោមនស្ស អបអរសាទរចំពោះប្អូនស្រី សាលី ស្រីមាស រកឃើញនូវក្តីសង្ឃឹមថ្មី តាមរយៈជំនួយនៃការព្យាបាលដោយគ្មានលក្ខខណ្ឌពីអ្នកឧកញ៉ា លាង ម៉េង ក៏ដូចជាក្រុមហ៊ុន ជីប ម៉ុង ដែលនេះ ប្រៀបបាននឹងការស្រោចស្រង់ជីវិតជាថ្មីចំពោះប្អូនស្រី»។ 

ក្នុងឱកាសនេះ សាលី ស្រីមាស ក៏បានថ្លែងអំណគុណដល់អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ ដែលបានផ្តល់ក្តីសង្ឃឹមជាថ្មី បន្ដការសម្រាកព្យាបាល​ និងបំពេញក្ដីស្រមៃ ថែរក្សាការផ្សព្វផ្សាយ ជួយលើកស្ទួយសិល្បៈបុរាណខ្មែរឱ្យគង់វង្ស មិនតែប៉ុណ្ណោះក៏បានអរគុណទៅដល់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានជួយជ្រោមជ្រែងក្នុងការស្វែងរកជំនួយទាំងទឹកភ្នែក ប្អូនស្រី និងក្រុមគ្រួសារ មិនធ្លាប់គិតទេថានឹងមានថ្ងៃនេះមកដល់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

Leave a Reply

Your email address will not be published.Required fields are marked *