មេស៊ីម៉ាក់កម្ពុជា ថា ទាហានសៀមទម្លាក់គ្រាប់បែកMK-82 ទម្ងន់ ២៣០ គក ជាច្រើនគ្រាប់ទម្លាក់លើប្រាសាទព្រះវិហារ

កាលពី​ថ្ងៃ ២៧ ខែ​កក្កដា ឆ្នាំ ២០២៥ កន្លង​ទៅ​ប្រាសាទ​ព្រះវិហារ​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក ត្រូវ​រង​ការ​បំផ្លិចបំផ្លាញ​បន្ថែម​ទៀត​ពី​សំណាក់​កង​កម្លាំង​ប្រដាប់​អាវុធ​ថៃ ដែល​បាន​ទម្លាក់​គ្រាប់​បែក​ពីលើ ធ្វើឲ្យប្រាសាទបាក់បែកខ្ទេចខ្ទីនៅផ្នែកខ្លះ។

ក្នុង​នោះ​ដែរ​លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បាន​លើក​ឡើង​លើ​បណ្ដាញ​សង្គម​ថា គ្រាប់បែក​ដែល​ថៃ​ទម្លាក់​លើ​ប្រាសាទ​ព្រះវិហារ​កាលពី​ម្សិលមិញ ជា​ប្រភេទ​គ្រាប់បែក MK-82 ទម្ងន់​ប្រមាណ ២៣០ គីឡូក្រាម។

លោក​បាន​សរសេរ​រៀបរាប់​ថា “ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ទាហាន​ឈ្លានពាន​សៀម​ប្រើប្រាស់​ការ​ទម្លាក់​គ្រាប់បែកMK-82 (ទម្ងន់ប្រមាណ២៣០គ.ក) ជាច្រើន​គ្រាប់​ រួម​នឹង​គ្រាប់​ផ្លោង​គ្រប់​ប្រភេទ​ ជា​ពិសេស​គ្រាប់​ផ្លោង ១៥៥ មម ជាមួយ​គ្រាប់​បែក​ចង្កោម​ ក្នុង​គោលដៅ​កម្ទេច​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ!! ក្នុង​ស្មារតី​ការពារ​បូរណភាព​ទឹកដី និង​ប្រាសាទ​ព្រះវិហារ​កេរ្តិ៍មរតក​ដូនតា​ខ្មែរ​ កង​កម្លាំង​ប្រដាប់​អាវុធ​ដ៏​អង់អាច​ក្លាហាន​របស់​កម្ពុជា​បាន​វាយ​បក​ប្រយុទ្ធ​តតាំង​ជា​មួយ​ខ្មាំង​ឈ្លានពាន​ប្រកប​ដោយ​ជោគជ័យ!!“។

មេ​មេ​ស៊ី​ម៉ាក់​កម្ពុជា​បាន​បន្ត​ទៀត​ថា រយៈពេលជាង៥០ឆ្នាំមកហើយ ពោល​គឺ​ចាប់​ខែ​ឧសភា​ ឆ្នាំ ១៩៧៥ ដែល​គ្រាប់បែក MK-82 បាន​បាត់​សំឡេង​ផ្ទុះ​ទឹកដី​នៃ​មាតុភូមិ​នេះ! ក្នុង​អតីត​សង្គ្រាម​នោះ​គ្រាប់​បែកMK-82 ចំនួន ៩១៩ ៦២២ គ្រាប់​ត្រូវ​បាន​ទម្លាក់​លើ ៥៥ ៦១៤ ទីតាំង​ដោយ​មាន​យន្តហោះ​ទម្លាក់​ចំនួន ១១៥ ៨៨៦ ជើង​ហោះ​ហើរ ទម្លាក់​គ្រាប់បែក​ លើ​ទឹកដី​កម្ពុជា​ ប៉ុន្តែ​ក្នុង​ពេល​សង្គ្រាម​នោះ​ គ្មាន​គ្រាប់​បែក MK-82 ត្រូវ​បាន​ទម្លាក់​នៅ​ប្រាសាទ​ព្រះវិហារ​នោះ​ទេ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ ២៥ ខែ​កក្កដា ឆ្នាំ ២០២៥ សប្ដាហ៍​មុន​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​កម្ពុជា បាន​ចេញ​លិខិត​ថ្កោល​ទោស​ដែល​ថៃ​បាន​​វាយ​ប្រហារ​មិន​ញញើត​ដោយ​ការ​ប្រើ​សភា​វុធ​ធន់​ធ្ងន់ ​និង​ការ​ទម្លាក់​គ្រាប់​បែក​ពី​លើ​អាកាស​របស់​កង​ទ័ព​ថៃ​មក​លើ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ រួម​ទាំង​តំបន់​ការពារ​ប្រាសាទ​បាន​ធ្វើ​ឲ្យ​រចនា​សម្ព័ន្ធ​របស់​ប្រាសាទ​ទទួល​រង​ការ​ប៉ះពាល់​ និង​ខូចខាត​។

មក​ទល់​ថ្ងៃ ២៧ ម្សិលមិញ​ថៃ បាន​ទម្លាក់​គ្រាប់​បែក​ជាច្រើន បំផ្លិចបំផ្លាញ​ប្រាសាទ​ព្រះវិហារ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ម្ដង​ទៀត​ហើយ៕

រូបភាពគ្រាប់បែក MK-82

រូបភាព៖ ENG Ratana និងអ៊ីនធឺណេត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *