កន្លែងសាកថ្មជីវិតថ្មីមួយនៅជីផាត ល្អសម្រាប់អ្នកចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង

សម្រាប់ប្រិយមិត្តដែលចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេង បោះតង់ក្នុងព្រៃ និងរុករកកន្លែងធម្មជាតិថ្មីៗ ដើម្បីសាកថ្មជីវិតឲ្យប្រសើរឡើង AMS មានជំរំបោះតង់មួយមានសភាពស្រស់ស្អាតតាមបែបធម្មជាតិ និងមិនមានការកែច្នៃច្រើនដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថានព្រៃឈើមកណែនាំអ្នកទាំងអស់គ្នា។ គឺជា «ជំរំសត្វភេ ឬ Camp Otter Chi Phat» មានទីតាំងស្ថិតនៅក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង និងត្រូវបានគេស្គាល់ថាជាតំបន់សហគមន៍អេកូទេសចរណ៍ជីផាត។

ដូចអ្នកទាំងអស់បានដឹងរួចមកហើយថា សហគមន៍អេកូទេសចរណ៍ជីផាត គឺជាតំបន់ទេសចរណ៍ដ៏សំខាន់មួយ និងទាក់ទាញបំផុតសម្រាប់ទេសចរណ៍បែបផ្សងព្រេង ការស្រាវជ្រាវបុរាណវិទ្យា ប្រពៃណី វប្បធម៌ អរិយធម៌ និងធម្មជាតិនៃជម្រកសត្វព្រៃជាដើម។ ជាមួយគ្នានោះ «ជំរំសត្វភេ» គឺជាកន្លែងលម្ហែកាយដ៏គួរឲ្យចាប់អារម្មណ៍មួយជាពិសេសវាជាកន្លែងដែលសត្វភេរស់នៅយ៉ាងសប្បាយជាមួយធម្មជាតិ។ ជំរំនេះស្ថិតនៅជាប់មាត់ស្ទឹង នៅជិតតំបន់ទឹកធ្លាក់ និងអមទៅដោយធម្មជាតិព្រៃព្រឹក្សាជាច្រើនហុំពទ្ធ៍ជុំវិញ។

«ជំរំសត្វភេ» គឺជាកន្លែងលម្ហែកាយបែបផ្សងព្រែងមួយដែលមានទីតាំងស្ថិតក្នុងដែនដី នៃសហគមន៍អេកូទេសចរណ៍ស្រុកជីផាត។ ដើម្បីទៅកាន់ទីនេះ អ្នកទេសចរជាតិ និងអន្តរជាតិអាចធ្វើដំណើរទៅតាមផ្លូវ ជាតិលេខ ៤៨ ត្រង់ចំណុចផ្លូវបំបែកហួសស្ពានអណ្តូងទឹកប្រហែល ៥ គីឡូម៉ែត្រ រួចបន្តដំណើរតាមផ្លូវគ្រួសក្រហម រហូតដល់ភូមិ ជីផាតតែម្តង។ រិឯអ្នកទេសចរដែលធ្វើដំណើរមកពីភ្នំពេញ អាចជ្រើសរើសជិះតាមផ្លូវល្បឿនលឿនឆ្ពោះដំណើរទៅកាន់ស្រុកស្រែអំបិល រួចបន្តដំណើរទៅកាន់សាឡាងជីផាត។

នៅក្នុងជំរំនេះ ភ្ងៀវទេសចរអាចជ្រើសរើការស្នាក់នៅតាមបែបផ្សងព្រេងដោយបោះតង់នៅមាត់ស្ទឹង និងធ្វើសកម្មភាពសាមញ្ញៗមួយចំនួនដូចជា ស្ទូចត្រី ងូតទឹកលេង ទស្សនាទឹកជ្រោះ ជិះទូកមើលព្រៃព្រឹក្សា ទស្សនាសត្វស្លាប សត្វភេ និងធនធានធម្មជាតិនៅក្នុងបរិវេណក្បែរនោះ រីឯនៅពេលយប់ភ្ងៀវទេសចរអាចអង្គុយអាំងភ្នក់ភ្លើងជួបជុំគ្នា ហើយនិយាយរឿងក្នុងចិត្តរៀងៗខ្លួន។ នៅទីនេះមានទេសភាពធម្មជាតិស្រស់ស្រាយពិតៗ ដែលអាចធ្វើឲ្យអ្នកទេសចរទាំងអស់ទទួលបានអារម្មណ៍ល្អ និងអារម្មណ៍ស្ងប់ស្ងាត់មួយរំពេច។ ក្រៅតែពីបរិកាសស្រស់ស្រាយ Camp Otter គឺជាកន្លែងមួយដែលអាចឲ្យអ្នកទេសចរគ្រប់រូបកាន់តែមានអារម្មណ៍ស្និទ្ធស្នាលជាមួយធម្មជាតិ និងសត្វព្រៃទៀតផង៕

រូបថត៖ ប្រភព Camp Otter Chi Pat & Pusmey Gallery

ទំនាក់ទំនង៖ 090 866 077 / 010 505 369

ទីតាំង៖ https://goo.gl/maps/C4aJqNNSADhuhJpi7



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម