កម្ពុជា​នៅ​តែ​ជាគោលដៅ​ទេសចរណ៍មានសុវត្ថិភាព​ខ្ពស់​បំផុត ទោះស្ថិតក្នុងដំណាក់កាលជម្លោះព្រំដែន

ទោះស្ថិតក្នុងដំណាក់កាលនៃ​ជម្លោះព្រំដែនជាមួយ​ប្រទេសថៃ តែកម្ពុជា​នៅ​តែ​ជាគោលដៅ​ទេសចរណ៍ដែលមានសុវត្ថិភាព​ខ្ពស់​បំផុត ហើយ​ស្ថានភាព​ផ្ទៃ​ក្នុង​មិន​មាន​បញ្ហាចោទណាមួយ​សម្រាប់​ភ្ញៀវទេសចរអន្តរជាតិ​នោះ​ឡើយ។ នេះបើផ្អែកតាមប្រសាសន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថាមកដល់បច្ចុប្បន្ននេះវិស័យទេសចរណ៍កម្ពុជាគឺមានការវិវត្តជាវិជ្ជមានតាមផែនការដែលបានដាក់ចេញ។ ជាក់ស្ដែងក្នុងរយៈពេល ៦ ខែឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួនប្រមាណ ៣.៣៦ លាននាក់ កើនឡើងប្រមាណ  ៦.២% ឯកភ្ញៀវទេសចរជាតិ ទទួលបានប្រមាណ ១៤.៥៧ លាននាក់ កើនឡើងប្រមាណ ៥០.៣%។

ដោយឡែកត្រឹមរយៈពេល ៧ខែ ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរដែលចូលទស្សនារមណីយដ្ឋានអង្គរគឺមានចំនួន ៦១៨ ៧៧១ នាក់ កើនឡើងប្រមាណ ៥.៨៩% ហើយចំណូលដែលទទួលបានគឺប្រមាណ ២៨ លានដុល្លារ កើនឡើងប្រមាណ ៥.៣% ធៀបនឹងពេលដូចគ្នានៃឆ្នាំ២០២៤។ ទន្ទឹមនោះដែរ គោលដៅទេសចរណ៍ទូទាំងប្រទេសគឺនៅបន្តទទួលបានភ្ញៀវជាបន្តបន្ទាប់ រាប់ទាំងគោលដៅខេត្តសៀមរាប រាជធានីភ្នំពេញ តំបន់ឆ្នេរ តំបន់ភូមិភាគឦសាន ក៏ដូចជាតំបន់ទេសចរណ៍ផ្សេងៗទៀតផងដែរ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា៖ “យើងទទួលស្គាល់ថាភ្ញៀវទេសចរថៃ និងភ្ញៀវទេសចរអន្តរជាតិប្រទេសទី៣ ដែលចូលតាមច្រកទ្វារផ្លូវគោកជាមួយប្រទេសថៃ គឺមានការធ្លាក់ចុះខ្លាំង មូលហេតុដោយសារសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា។ ខណៈដែលក្នុងពេលដូចគ្នា ប្រទេសថៃខ្លួន​ឯងក៏រងផលប៉ះពាល់ខ្លាំងណាស់ដែរ”។

យ៉ាងណាក៏ដោយ ភ្ញៀវទេសចរអន្តរជាតិ ដែលចូលតាមផ្លូវអាកាស គឺនៅមានសភាពធម្មតា។ នេះបើតាមការអះអាងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ហើយក្រសួងទេសចរណ៍​បាននិងកំពុងតាមដានលើបញ្ហានេះដោយយកចិត្តទុកដាក់ ជាពិសេសគឺការវាយតម្លៃអំពីផលប៉ះពាល់នៃវិបត្តិនេះ ដែលបង្កឡើងដោយសារសង្គ្រាមឈ្លានពាន​របស់​ប្រទេសថៃ។

ទោះបីជាបច្ចុប្បន្នកម្ពុជាប្រឈម​នឹង​វិបត្តិនៃ​ការ​ឈ្លានពាន​របស់​ប្រទេស​ថៃ​មក​លើ​ប្រទេស​យើង​ក៏ដោយ ប៉ុន្តែក្រសួងទេសចរណ៍នៅតែបន្តការរៀបចំនូវផែនការនិងសកម្មភាពដែលបានគ្រោងទុក ឱ្យមានលក្ខណៈជាប្រក្រតីទៀត ដោយគ្រាន់តែបន្ថែមនូវការយកចិត្តទុកដាក់ខ្ពស់ទៅលើការងារអទិភាព​ចំពោះមុខមួយចំនួនដូចជា ការខិតខំបន្តទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។

“ទោះបីជាភ្ញៀវពីខាងថៃធ្លាក់ចុះ ក៏ប៉ុន្តែ​យើង​ក៏​កំពុងខិតខំ​ទាក់ទាញ​ភ្ញៀវទេសចរឱ្យចូលពីប្រទេសវៀតណាម និងឡាវ និងជំរុញភ្ញៀវទេសចរពីប្រទេសទី៣ ឱ្យចូលតាមប្រទេសទាំងពីរ។ ជាមួយគ្នានេះដែរ យើងក៏ខិតខំ​ភ្ជាប់ជាមួយប្រទេសបូកមួយ (Plus1) ក្នុងតំបន់ដែលមានជើងហោះហើរត្រង់ពិសេស ដែលជាពិសេសគឺប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចរួមគ្នា”។ ឯកឧត្តមរដ្ឋមន្ត្រីបន្ថែម។

ក្នុង​ឆ្នាំ​២០២៥ នេះ​​​ក្រសួងទេសចរណ៍​កំពុង​ត្រៀម​ខ្លួន​ចូល​រួម និង​ធ្វើ​ការ​​ផ្សព្វផ្សាយពី​សក្តានុពល​​​​​វិស័យ​​ទេសចរណ៍​នៅ​កម្ពុជា​​តាម​រយៈ​​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍លំដាប់​អន្តរជាតិ​នៅក្នុង​ប្រទេស​ជាច្រើន​ដូចជា ​​វៀតណាម ជប៉ុន បារាំង ចក្រភពអង់គ្លេស និងមហាសន្និបាត​ទេសចរណ៍​អន្តរជាតិជា​ដើម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ



Leave a Reply

Your email address will not be published.Required fields are marked *