ហាងកាហ្វេខ្មែរក្នុងអគារបុរាណចំណាស់ជាង ១០០ ឆ្នាំកំពុងលេចធ្លោក្នុងខេត្តកំពត។ អ្នកដែលមានគម្រោងទៅលេង ឬបានទៅដល់ខេត្តកំពត មិនគួររំលងហាងកាហ្វេស្ថិតក្នុងអាគារបែបបារាំងមួយនេះទេ។
ហាងកាហ្វេ brown បានរំលេចខ្លួននៅលើទឹកដីខេត្តកំពត នៅក្នុងអគារចំណាស់មួយ ដែលសាងសង់តាំងពីទស្សវត្សឆ្នាំ ១៩២០ បើគិតពីអាយុកាលប្រហែលជា ១០០ឆ្នាំ។ អគារបុរាណមួយនេះមិនត្រូវបានកែប្រែអ្វីច្រើននោះទេ ព្រោះត្រូវបានរក្សារចនាបថដើមស្ទើរតែទាំងស្រុង ដោយគ្រាន់តែបន្ថែមបរិក្ខារ និងកែតម្រូវផ្នែកខ្លះនៃអគារដើម្បីផ្តល់ជូនភាពងាយស្រួលក្នុងការជួបជុំ ក៏ដូចជាសម្រាកពិសារកាហ្វេ នំដុត និងអាហារថ្មីៗតែប៉ុណ្ណោះ។
នេះជាការបង្ហាញពីគំនិតច្នៃប្រឌិត បែបអភិរក្សនិយមដោយរក្សាបាននូវធាតុដើមទាំងស្រុង ហើយនេះក៏ជាគម្រូល្អ សម្រាប់អ្នកដែលមានបំណងបើកអាជីវកម្មកាហ្វេដែរ។តោះ ចុងសប្តាហ៍នេះ ដាក់ម៉ាទ្រីបជុំគ្នា និងទៅផឹកកាហ្វេវិលល្ងាចនៅកំពតទាំងអស់គ្នា៕