រកឃើញកន្លែងបោះតង់មានសុវត្ថិភាព លើភ្នំគូលែន មានគ្នាតែ ២នាក់ក៏ទៅបានដែរ!

ឲ្យ​តែឮ​ដល់​ពាក្យ​ទៅ​បោះតង់​នៅ​លើ​ភ្នំ​គូលែន​ ​អ្នក​ទាំង​អស់​គ្នា​ច្បាស់​ជា​គិត​ដល់​ការ​ជួបជុំ​គ្នា​ច្រើន​ ហើយ​បោះតង់​រួមគ្នា​នៅ​ក្នុង​ព្រៃ​​យ៉ាង​ឱឡារិក​​ហើយ​ត្រូវ​អត់? ចុះ​អ្នក​ទាំង​អស់​គ្នា​មាន​ធ្លាប់​ដឹង​ទេ ថា​នៅ​លើ​ភ្នំ​គូលែន​ក៏​មា​ន​កន្លែង​បោះតង់​យ៉ាង​សុវត្ថិភាព​មួយ បើ​ទោះបី​ជា​អ្នក​មិន​ធ្លាប់​បោះតង់​ក៏​អាច​សាកល្បង​ការ​ដើរ​លេង​កម្សាន្ត​ប្រភេទ​នេះ​បាន​ដែរ​។

«ភូមិ​ព្រះស្ដេច» គឺ​ជា​កន្លែង​លំហែ​កាយ​បែប​ធម្មជាតិ​មួយ​ មាន​ទីតាំង​ស្ថិត​នៅ​លើ​ភ្នំ​គូលែន​ ដែល​ជា​​តំបន់​ទេសចរណ៍​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​ដ៏​ធំ​មួយ ​ស្ថិត​ក្នុង​ភូមិ​អន្លង់​ធំ ​ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប។ ស្ថិត​នៅ​ក្នុង​ព្រៃ​ភ្នំ​ដ៏​ស្ងប់ស្ងាត់ «ភូមិ​ព្រះស្ដេច» បែរ​ជា​ប្ដូរ​បរិយាកាស​ទៅ​ជា​កន្លែង​លំហែ​ដ៏​កក់​ក្ដៅ ​ពី​ព្រោះ​ថា​វា​បាន​ស្អំ​ចិត្ត​អ្នក​ទេសចរ​​ទាំងឡាយ​ឲ្យ​បាន​ធូរ​ស្បើយ​ពី​ការ​ភ័យ​ខ្លាច​ ហើយ​ផ្ដល់​មក​វិញ​ជាមួយ​និង​កន្លែង​ស្នាក់​នៅ​យ៉ាង​មាន​ផាសុកភាព​ និង​ស្រស់​ស្អាត​គួរ​ជា​ទី​គយគន់។

«ភូមិ​ព្រះស្ដេច» មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ដូច​ជា ទីតាំង​ស្ថិត​នៅ​ក្បែរ​មាត់​អូរ​​អាច​ឲ្យ​អ្នក​ទេសចរ​បាន​លេង​កម្សាន្ត ឬ​គយគន់ ​នៅ​ជុំវិញ​មាន​ដើម​ឈើ​ច្រើន​ត្រឈឹងត្រឈៃ មាន​កន្លែង​ស្នាក់​នៅ​ដ៏​ស្រស់​ស្អាត មាន​កន្លែង​បោះតង់​ដែល​មាន​ទីធ្លា​ធំ​ទូលាយ និង​ជា​ទី​កន្លែង​លំហែ​ដែល​មាន​សុវត្ថិភាព​។ នៅ​ពេល​ថ្ងៃ​អ្នក​ទេសចរ​អាច​ថត​រូប​លេង ហែល​ទឹក​អូរ​យ៉ាង​ខ្ញៀវខ្ញារ ទទួល​ទាន​អាហារ និង​គយគន់​ព្រៃ​ព្រឹក្សា​ រី​ឯ​ពេល​យប់​គឺ​ជា​ពេល​ដែល​ព្រះសុរិយា​អស្ដង្គត​ងងឹត​សូន្យ​ឈឹង អ្នក​ទេសចរ​អាច​បបួល​គ្នី​គ្នា​ដុត​ភ្នក​ភ្លើង លេង​ហ្គីតាផងច្រៀងផង ឬ​អាំង BBQ ជជែក​គ្នា​លេង​យ៉ាង​សប្បាយ​ បង្កើត​បាន​ជា​ការ​ចងចាំ​ដ៏​ល្អ​មួយ​សម្រាប់​ថ្ងៃ​ក្រោយ។ ក្រៅ​ពី​នោះ​អ្នក​ទេសចរ​ក៏​អាច​រៀន​នូវ​អ្វី​ថ្មី​ៗ​ពាក់ព័ន្ធ​ជាមួយ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​កុមារ និង​ស្ត្រី​ដែល​រស់​នៅ​ក្បែរ​នោះ ​ដោយ​សារ​តែ​ទីតាំង​របស់​ «ភូមិ​ព្រះស្ដេច» ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​អ្នក​ភូមិ​ឡើយ៕

ទំនាក់ទំនង៖ 077 229 999

ទីតាំង៖ ទីតាំង​ស្ថិត​នៅ​លើ​ភ្នំ​គូលែន ភូមិ​អន្លង់ធំ ស្រុក​ស្វាយលើ ចម្ងាយ​ពី​ផ្លូវ​បេតុង ៣៥០ម៉ែត្រ ជាប់​នឹង​អូរដា

ផែនទី៖https://goo.gl/maps/mAaFVSqd6yNZFzQE9



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ