ជា fan club ពេជ្រ វត្តីសារ៉ាវឌ្ឍី គួរដឹងចំណុចពិសេសៗទាំងនេះរបស់ Idol ​

បន្ទាប់ពីជាប់ 5th Runner up Miss Grand International កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅមិនទាន់បានត្រឡប់មកកម្ពុជាវិញ​ទេ ដោយនាងត្រូវបន្តដំណើរទៅប្រទេសថៃ ដើម្បីបំពេញភារកិច្ចផ្សេងៗជាមួយ Miss Grand International 2022 និងម្ចាស់​ជយលាភី​ទាំងអស់។ fan club ថៃ ហៅ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា Pichy នាង រួមទាំងជយលាភី៩ រូបផ្សេងទៀតត្រូវស្ថាប័ន Miss Grand មើលថែទាំយ៉ាងយកចិត្តទុកដាក់ ទាំងការរស់នៅ និងការងារផ្សេងៗ។ 

តួយ៉ាង គ្រាន់តែទៅដល់ទឹកដី​ថៃភ្លាម គេសង្គេតឃើញថា Miss Grand Cambodia 2022 ទទួលបានការគាំទ្រយ៉ាងខ្លាំង​ពីសំណាក់ប្រជាជនថៃ រហូតបង្កើត​ជា Fan club ថែមទៀតផង។ ដូច្នេះថ្ងៃនេះ AMS នឹងបើកបង្ហាញរឿងរ៉ាវមួយចំនួនរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ឱ្យអ្នកគាំទ្របានដឹងពីបវរកញ្ញាកម្ពុជារូបនេះកាន់តែច្បាស់ឡើង។ 

វត្តី មានឫកពា​ថ្លៃថ្នូរមិនសូវនិយាយស្តីច្រើននៅពេលចេញទៅក្រៅ តែជាមួយអ្នកស្គាល់គ្នានាងជាមនុស្សចូលចិត្តនិយាយលេងសើចច្រើន

វត្តី ចូលចិត្តហៅខ្លួនឯងថា អូនតី

វត្តី ជាមនុស្សរវល់ បើចង់ឱ្យទំនេរទាល់តែឆ្លៀតពេល

វត្តី ហាត់ប្រាណរាល់ថ្ងៃ ១ ថ្ងៃ២ដង ព្រឹកហាត់២ ម៉ោង ល្ងាចហាត់២ ម៉ោង

វត្តី ចូលចិត្តសមុទ្រជាងភ្នំ ព្រោះកើតនៅខេត្តមានសមុទ្រ

វត្តី ចូលចិត្តគ្រប់ពណ៌ ប្រើប្រាស់គ្រប់ពណ៌

វត្តី ចូលចិត្តផឹកកាហ្វេ អត់ផឹកតែបៃតង

វត្តី អត់សូវចេះធ្វើម្ហូប តែចូលចិត្តញ៉ាំស្រាប់ៗ

វត្តី ចូលចិត្តញ៉ាំរបស់ជូរៗ និងប្រភេទគ្រឿងផ្អាប់បែបជូរៗហឹរៗ ដូចជា (បុកល្ហុង អាចញ៉ាំបានរាល់ថ្ងៃ) និងចូលចិត្តសម្លត្រពាំងជ្រក់ ដាក់ក្រអៅឈូកបែបជូរៗ

វត្តី សម្បូរកាយវិការប្លែកៗ នៅពេលនាងស្រវឹង

វត្តី  មិនចង់បានមនុស្សប្រុសម្នាក់ដែលល្អឥតខ្ចោះ តែចង់បានមនុស្សដែលយល់ពីនាងខ្លាំងបំផុត

វត្តី មិនចូលចិត្តមនុស្សប្រុសៗលេងដៃដល់ ពិសេសមនុស្សមិនធ្លាប់ស្គាល់ គឺអត់ឱ្យប៉ះពាល់រាងកាយដាច់ខាត

វត្តី មិនចូលចិត្តអានសៀវភៅ និងមើលកុន បើទៅមើលគឺគេងលក់ក្នុងរោង​

វត្តី គួរឱ្យខ្លាចបំផុតពេលខឹង ព្រោះចិត្តរៀងឆេវឆាវ គ្មានអ្នកណាអាចទប់ជាប់ តែពេលបាត់ខឹងទៅសុំទោសគេខ្លួនឯង

វត្តី ខ្លាចការមានមិត្តភ័ក្តច្រើន ព្រោះធ្លាប់ឆ្លងកាត់ប្រវត្តិជូរចត់ច្រើនរឿងមកហើយ

វត្តី  ស្អប់ឆ្មា ស្រលាញ់ឆ្កែ ខ្លាចសត្វពស់ ហើយខ្លាចមនុស្សដែលរាប់អានហើយបែរជា fake ត្រឡប់មកវិញ

វត្តី  អត់ធ្លាប់ឆ្លងកាត់មុខកំបិតកែសម្ផស្ស តែធ្លាប់ចាក់ filler តិចតួច

រឿងចុងក្រោយ Pichy មិនចូលចិត្តយំ បើទោះបីយំក៏មិនឱ្យគេឃើញ ព្រោះអត់ចង់ឱ្យគេឃើញភាពទន់ជ្រាយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨