Black Panther: Wakanda Forever បង្ហាញ​ខ្លួនភ្លាម​រក​​បាន​ ៣៣០លាន​ដុល្លារ​ភ្លែត

ក្រោយ​ការ​ចាក់​បញ្ចាំង​ចុង​សប្ដាហ៍​យប់​ថ្ងៃ​ទី ១១ កន្លង​ទៅ​ Black Panther: Wakanda Forever រក​ចំណូល​បាន​ប្រមាណ​ ១៨០លាន​ដុល្លារ​នៅ​សហរដ្ឋអាមេរិក និង​ប្រមាណ ១៥០លាន​ដុល្លារទៀតពីបណ្ដា​ប្រទេស​ជា​ច្រើន​ជុំ​វិញ​ពិភព​លោក​។​ ក្នុង​នោះ​មាន​ប្រទេស​ខ្លះ​ចាក់​បញ្ចាំង​មុន​ម្ចាស់​ប្រទេស​ទៅ​ទៀត។ ដោយ​ឡែក​សម្រាប់​កម្ពុជា​គួរ​ឲ្យ​សោក​ស្ដាយ​ និង​ខក​ចិត្ត​បន្តិច​ដោយ​សារ​ពេល​វេលា​ចាក់​បញ្ចាំង​យូរ​ជាង​គេ​ ពោល​គឺ​អ្នក​គាំទ្រ​ Marvel កម្ពុជាត្រូវ​រង់ចាំ​រហូត​ដល់​ថ្ងៃ ១៧ វិច្ឆិកា​ឯណោះ។

សម្រាប់​ Black Panther: Wakanda Forever ចំណូល​ចាក់​បញ្ចាំង​ដំបូង​ប៉ុន​នេះ​បាន​ធ្វើ​ឲ្យ​ខ្សែ​ភាព​យន្ត​មួយនេះក្លាយ​ជា​ខ្សែ​ភាព​យន្ត​ចំណូល​ខ្ពស់​លំដាប់​ទី៣ ក្នុង​ចំណោម​ភាព​យន្ត​​របស់​ Marvel ដែល​ចាក់​បញ្ចាំង​អំឡុង​ការ​រីក​រាតត្បាត​កូវីត១៩ ​បន្ទាប់​ពី Spider-Man: No Way HomeនិងDoctor Strange in the Multiverse of Madness។

តួលេខ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ Black Panther: Wakanda Forever ល្អ​ជាង Black Adam របស់​ DC Universe រហូត​ដល់​ ២៨៥ភាគរយ​ឯណោះ​បើ​គេ​យក​ប្រៀបធៀប​គ្នា​ និង​លើស​ Batman ចំនួន​ ៤៥ភាពរយ។ យ៉ាង​ណា​បើ​គេ​យក​តួលេខ​នេះ​ទៅ​ប្រៀប​ធៀប​ជា​មួយ​នឹង​ភាពយន្ត​សែស្រឡាយ​ Marvel វិញ​ Black Panther: Wakanda Forever ចាញ់​ Black Panther ទី១ វិញ​ដល់ ២៧ភាគរយ និងចាញ់ Thor: Love and Thunder ៣១ភាគរយ។

ខ្សែភាពយន្ត​ដែល​ដឹក​នាំ​ដោយ​លោក​ Coogler’s  បាន​ធ្វើ​កក្រើកពិភព​ Hollywood កាល​ពី​ ៤ឆ្នាំ​មុន និង​បាន​ណែនាំ​ឲ្យ​ពិភព​លោក​ស្គាល់​តួអង្គ​ Superhero ថ្មី​គឺ​ Black Panther។ តែ​វា​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្ដាយ​បំផុត​សម្រាប់​អ្នក​គាំទ្រ​ Marvel ដែល​ក្នុង​ឆ្នាំ ២០២០ ​តារា​សម្ដែង​ Chadwick Boseman ដើរ​តួ​ជា​ Black Panther បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​មហារីក​។ ក្រោយ​ការ​ស្លាប់​របស់​តួ​អង្គ​ឯក​ខ្សែ​ភាព​យន្ត​ Black Panther ក៏​ត្រូវ​បង្ខំ​ចិត្ត​កែប្រែ​សាច់​រឿង​ ហើយសាច់រឿងបន្ត​ដែល​កំពុង​ចាក់​បញ្ចាំង​​នេះ​ក៏​ត្រូវ​បាន​ Marvel សម្រេច​ប្ដូរ​ឈ្មោះ​ដាក់​ទៅ​ជា​ Black Panther: Wakanda Forever (វ៉ាកាន់ដា​ជា​និរន្ត​) ដើម្បី​ផ្ដល់​កិត្តិយស​ដល់​លោក​ផង​ដែរ។

Black Panther ទី​១ គ្រា​ដែល​មាន​វត្តមាន​លោក Chadwick Boseman រក​ចំណូល​បាន​រហូត​ទៅ​ដល់​ ១.៤ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​​។ ឯ​សម្រាប់ Black Panther ទី២ ដែល​មាន​ឈ្មោះ​ថា​ Black Panther: Wakanda Forever នេះ​វិញ​គេមិន​រំពឹង​ថា​នឹង​អាច​បំបែក​កំណត់​ត្រា​ចាស់​បាន​ឡើយ​ដោយ​សារ​ទីផ្សារ​កុន​មាន​ភាព​ចង្អៀត​ជាង​មុន ហើយ​ខ្សែ​ភាព​យន្ត​មួយ​នេះ​ថែម​ទាំង​ត្រូវ​បាន​ហាម​ឃាត់​នៅ​ប្រទេស​ដែល​មាន​ទី​ផ្សារ​ភាពយន្តធំ ២ គឺ​ ប្រទេស​ចិន និង​រុស្សី​ទៅ​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម