​សាលរបាំ​នៃប្រាសាទតាព្រហ្ម រងការខូចខាតរាប់ទសវត្ស ទីបំផុតជួសជុលរួចរាល់ទាំងស្រុង ងើបឈរឡើងវិញយ៉ាងអស្ចារ្យ

ប្រាសាទ​តាព្រហ្ម​ជា​គោល​ដៅ​ទេសចរណ៍​ដ៏​ទាក់​ទាញ​មួយ​នៅ​ក្នុង​តំបន់​អង្គរ​ទាំង​ក្នុង​ចំណោម​ភ្ញៀវ​ជាតិ​ និង​អន្តជាតិ​ដោយ​សារ​តែ​លក្ខណៈ​ដ៏​ពិសេស​ប្លែក​គេ​ក្នុង​ចំណោម​ប្រាសាទ​ទាំង​ឡាយ​ដោយ​មាន​ដើម​ឈើ​ដុះ​លាយឡំ​ចំ​កណ្ដាល​ប្រាសាទ​យ៉ាង​ស្រស់​ស្អាត។ កាលពី​មុន​សាល​ប្រាសាទ​នេះ​ត្រូវ​បាន​ដួល​រលំ​ជា​គំនរ​ថ្ម ហើយ​ដំបូល​ត្រូវ​ជ្រុះ​ធ្លាក់​ស្ទើរ​ទាំង​ស្រុង ចំណែក​សសរ​ដួល​រាប​ដល់​ដី​គ្មាន​សល់​និង​បាន​ចាប់​ផ្ដើម​ជួស​ជុល​ចាប់​តាំង​ពី​ឆ្នាំ​ ២០១០​ និង​បាន​បញ្ចប់​ទាំងស្រុង​​នៅ​ឆ្នាំ​ ២០​២២។

ដកស្រង់សម្ដី​​លោក​ស្រី ឆាយ ស៊ីវលីន ​ប្រធាន​សមាគម​ទេសចរណ៍​​​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា «យើង​សង្ឃឹម​ថា អាច​នឹង​មាន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ច្រើន ពីព្រោះ​អី​លើក​មុន​មាន​ការ​ទាក់​ទាញ​ដែរ ប៉ុន្តែ​នៅ​ក្នុង​មាន​តែ​ ១ ​ចំណែក​អ៊ីចឹង​ណា ហើយ​យើង​ក៏​អត់​ដែល​បាន​ឃើញ​សាល​របាំ​ហ្នឹង​ទេ។ ដូច្នេះ​វា​ហ្នឹង​ទាក់​ទាញ​អ្នក​មក​លើក​មុន ចង់​មក​ឃើញ ដោយ​សារ​លើក​មុន​មាន​តែ​គំនរ​ថ្ម ហើយ​គេ​ចង់​ឃើញ​សាល​របាំ​ហ្នឹង​វា​មាន​​លក្ខណៈ​បែប​ម៉េច ស្អាត​យ៉ាង​ម៉េច អ៊ីចឹង​វា​ទាក់​ទាញ​អ្នក​ទស្សនា​បាន​ច្រើន​ជាង​មុន»។

ក្នុង​ន័យ​នេះ​ដែរ​ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​មាន​ក្ដី​រំពឹង​ថា​ ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​នឹង​ចូល​ទស្សនា​សាល​របាំ​នៃ​ប្រាសាទ​តាព្រហ្ម​ក្រោយ​អ្នក​ជំនាញ​ជួសជុល​រួច។ សាល​របាំ​នៃ​ប្រាសាទ​តាព្រហ្ម​​បាន​ជួសជុល​ដោយ​អ្នក​ជំនាញ​មក​ពី​ប្រទេស​ឥណ្ឌា ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវ​បាន​សម្ពោធ​បញ្ចប់​ការ​ជួសជុល និង​ដាក់​ឱ្យ​ចូល​ទស្សនា​ជា​សាធារណៈ កាល​ពី​ថ្ងៃ​ទី​ ១៣ កន្លង​ទៅ​នេះ​ក្រោម​វត្តមាន​របស់​ឯកឧត្ដម​អនុ​ប្រធានាធិបតី​នៃ​សាធារណៈ​រដ្ឋ​ឥណ្ឌា និង​លោក​ជំទាវ​បណ្ឌិត​សភាចារ​រដ្ឋមន្ត្រី​ក្រសួងវប្បធម៌ និង​វិចិត្រសិល្ប។

គួរ​បញ្ជាក់​ផង​ដែរ​ថា «ប្រាសាទ​តាព្រហ្ម» មាន​ឈ្មោះ​ដើម​ហៅ​ថា «រាជ​វិហារ» កសាង​ឡើង​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី៧ អំឡុងឆ្នាំ ១១៨៦ ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ព្រះ​មាតា​ទ្រង់ ដែល​ធ្វើ​រូប​ស្នង​ជា «ប្រាជ្ញ​បារមី​មាតា» តម្កល់​នៅ​ប្រាង្គ​កណ្ដាល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ