​ស្រូបក្លិនស្រូវ កាត់​ស្ត្រេស​ចេញ​ពី​ខួរក្បាល អាច​មក​សាក​នៅ​រមណីយដ្ឋាន​ក្បែរ​ភ្នំ​គូលែន​មួយនេះ​បាន!

សម្រាប់​ប្រិយមិត្ត​ដែល​ចូល​ចិត្តលំហែ​កាយ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ហើយ​ចង់​ស្វែង​រក​កន្លែង​​ថ្មី​ៗ ប្លែក​ៗ និង​មាន​កន្លែង​ថតរូប​ច្រើន AMS សូម​ណែនាំ​រមណីយដ្ឋាន​ធម្មជាតិ​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ភ្នំ​គូលែន និង​មាន​ទេសភាព​ស្រស់​ស្អាត​តាម​បែប​ធម្មជាតិ​គួរ​ឲ្យ​គយគន់។ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ស្ថាន​លំហែ​កាយ​នេះ ​អ្ន​ក​ទេសចរ​ទាំងឡាយ​ អាច​ធ្វើ​ដំណើរ​តាម​រយៈ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ប្រាសាទ​បេង​មាលា ​រួច​បន្ត​ដំណើរ​ទៅមុ​ខ​ទៀត​ប្រមាណ ៥គីឡូម៉ែត្រ ទើប​ទៅ​ដល់​ក្លោង​ទ្វារ​សាលា​បឋមសិក្សា​អូរមានជ័យ​ដែល​ស្ថិត​នៅ​ខាង​ឆ្វេង​ដៃ រួច​បត់​ត្រង់​តម្រង់​ទៅ​កាន់​ជើ​ង​ភ្នំ​គូលែន រំពេច​នោះ​អ្នក​ទេសចរ​នឹង​ប្រទះ​ឃើញ​រមណីយដ្ឋាន​ធម្មជាតិ​​មួយ​ ដែល​មាន​ស្ពាន​ឈើ​វែង​អន្លាយ​កាច់​កោង​នៅ​លើ​វាលស្រែ​យ៉ាង​ស្រស់​ស្អាត។

រមណីយដ្ឋាន​ដ៏​ធំ​ល្វឹងល្វើយ​នេះ​មាន​ឈ្មោះ​ថា «ស្ពាន​ពស់ អូរមានជ័យ ទឹកដីស្វាយលើ»។ ជា​ទូទៅ​រមណីយដ្ឋាន​ដ៏​សែន​មនោរម្យ​នេះ​តែងតែ​ញញឹម​រាក់ទាក់​ រង់ចាំ​ទទួល​ភ្ញៀវ​ទេសចរ​មក​គ្រប់​ទិសទី​ឲ្យ​បាន​ចូល​ទស្សនា​ ថត​រូប​លេង ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ​ និង​​អង្គុយ​មើល​ថ្ងៃ​លិច​យ៉ាង​ស្រស់​ស្អាត ដែល​ជា​គ្រឿង​សម្រាប់​រំសាយ​អារម្មណ៍​ស្ត្រេស បន្ធូរ​ភាព​តានតឹង និង​បំភ្លេច​រាល់​ទុក្ខ​កង្វល់​ដែល​បាន​លាក់​ទុក្ខ​មក​ជា​យូរ​។ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ទេសចរ​មាន​ការ​កោត​ស្ញប់ស្ញែង​នោះ​គឺ ស្ពាន​ពស់ អូរមានជ័យ មាន​ទីតាំង​ស្ថិត​នៅ​ជាប់​ជើង​ភ្នំ​គូលែន​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តំបន់​ទេសចរណ៍​បែប​ប្រវត្តិសាស្ត្រ​ និង​ធម្មជាតិ​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​មួយ​នៅ​ក្នុង​ខេត្ត​សៀមរាប។

យ៉ាងណាមិញ បើ​តាម​ប្រសាសន៍​របស់​លោក ឈរ​ ជ័យ​រតនៈ​ ម្ចាស់​រមណីយដ្ឋាន ស្ពាន​ពស់​អូរ​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា «ដោយសារ​តែ​ខ្ញុំ​មើល​ឃើញ​អំពី​សក្ដានុពល​នៃ​ភ្នំ​គូលែន​នេះ​ហើយ​ ទើប​ខ្ញុំ​ចង់​ចូល​រួម​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​រីក​ចម្រើន​ ដោយ​ធ្វើ​ការ​កែច្នៃ​បន្តិចបន្តួច​ទៅ​លើ​តំបន់​ធម្មជាតិ​ដែល​មាន​ស្រាប់​ឲ្យ​ក្លាយ​ទៅ​ជា​កន្លែង​មួយ​ដែល​គួរ​ឲ្យ​ចង់​ទស្សនា​ គួរ​ទាក់​ទាញ និង​អាច​អូសទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ឲ្យ​ចូល​មក​ទស្សនា​រមណីយដ្ឋាន​នេះ» លោក​​បន្ត​ថា «​ជា​ទូទៅ​តំបន់​ធម្មជាតិ​នៅ​ក្នុង​ស្រុក​យើង​ គឺ​មាន​ច្រើន​ណាស់​ដូច​ជា​ភ្នំ វាលស្រែ និង​ទឹក​ជ្រោះ​ជាដើម​ ប៉ុន្តែ​បើ​យើង​ចេះ​កែ​ច្នៃ​ឲ្យ​ទាក់ទាញ​តែ​បន្តិច វា​ក៏​ជា​ចំណុច​មួយ​ល្អ​ដែរ ​ជាក់ស្ដែង​ដូចជា​រមណីយដ្ឋាន​«ស្ពានពស់» ដែល​ខ្ញុំ​បាន​សាង​សង់​នេះ គឺ​សង់​ឡើង​នៅ​លើ​វាលស្រែ​សុទ្ធ​សាធ ​ប៉ុន្តែ​យើង​បែរ​ជា​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​ប្រជាជន​ក្នុង​ស្រុក និង​ខេត្ត​ឆ្ងាយ​ៗ ដែល​កត្តា​នេះ​ក៏​ព្រោះ​តែ​មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​ដើម្បី​បន្ធូរ​ស្រ្តេស និង​ថតរូប​លេង​នៅ​កន្លែង​ដែល​មាន​ទេសភាព​ធម្មជាតិ​ច្រើន​បែប​នេះ​»

គួរ​បញ្ជាក់​ថា «រមណីយដ្ឋាន ស្ពានពស់ អូរមានជ័យ» គឺ​ជា​កន្លែង​លំហែ​កាយ​បែប​ធម្មជាតិ​មួយ​ដែល​មាន​ស្ពាន​ឈើ​វែង​អន្លាយ​មាន​រាង​កាច់​កោង​នៅ​លើ​វា​ស្រែ​ខៀវ​ស្រងាត់ អាច​ឲ្យ​អ្នក​ទេសចរ​ជិះកង់​ ដើរ​លេង និង​ថតរូប​លេង​យ៉ាង​សប្បាយ​រីករាយ​ជាមួយ​វាលស្រែ​ក៏​ដូចជា​ធម្មជាតិ​ផ្សេង​ៗ។ ក្រៅ​តែ​ពី​កន្លែង​ថតរូប​ស្អាត​ អ្នក​ទេសចរ​ក៏​អាច​រីករាយ​ជាមួយ​និង​ការ​បរិភោគ​អាហារ​អម​ជាមួយ​ធម្មជាតិ​យ៉ាង​ស្រស់ស្រាយ ជា​ដំណឹង​ល្អ​ម្ចាស់​រមណីយ​ដ្ឋាន​វ័យ ៤០ឆ្នាំ រូប​នេះ​ក៏​បាន​បង្ហើប​ពី​គម្រោង​អភិវឌ្ឍន៍​បន្ត​ឲ្យ​មាន​កន្លែង​ស្នាក់​នៅ​ឆាប់​ៗ​នេះ ​ដោយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹង​ទទួល​បាន​ការ​គាំ​ទ្រ​កាន់​តែ​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ទាំង​ក្នុង និង​ក្រៅ​ស្រុក៕

រូបថត៖ ប្រភពស្ពានពស់ អូរមានជ័យ

ទំនាក់ទំនង៖ 061 313 637

ទីតាំង៖ https://goo.gl/maps/wJRm2DAKiBN5Xvne6


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បានទាំង Date បានទាំងចំណូល! យុវជនចិនចាត់ទុកការងារ Delivery ជាការណាត់ជួបសង្សារ

យុវជននៅក្នុងប្រទេសចិនកំពុងចាត់ទុកការងារជាអ្នកដឹកជញ្ជូនអាហារ ជាទម្រង់នៃការណាត់ជួបជាមួយដៃគូ ដែលអាចចំណាយពេលជាមួយគ្នា កាត់បន្ថយភាពហត់នឿយ តានតឹង និងបានកម្រៃក្នុងគ្រាតែមួយ។

Mark បញ្ចប់កិច្ចសន្យាជាមួយ SM សម្រេចចាកចេញពីក្រុម NCT

នៅថ្ងៃទី៣ ខែមេសា​ នេះ​ SM Entertainment បានប្រកាសថា Mark នឹងបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយនឹងផលិតកម្ម ខណៈបញ្ចប់សកម្មភាពការងារទាំងស្រុងក្នុងនាមជាសមាជិក NCT រួមទាំងក្រុម NCT 127 និង

ក្រសួងធំៗ៣ រួមគ្នាអំពាវនាវឱ្យបញ្ឈប់ផលិតមាតិកាអសីលធម៌ ប៉ះពាល់តម្លៃស្ត្រីខ្មែរ

ក្រសួង​ធំៗ ៣ របស់​កម្ពុជា រួម​មាន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ, ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ច​ការី បាន​រួម​គ្នា​ជា​ធ្លុង​មួយ ធ្វើ​ការ​ហាម​ឃាត់​នូវ​ការ​ផលិត ផ្សព្វផ្សាយ និង​ចែក​ចាយ​មាតិកា​នៅ​លើ​គ្រប់​បណ្ដាញ​សង្គម ដែល​បង្ក​ការ​ប៉ះពាល់​ដល់ វប្បធម៌ ប្រពៃណី ទំនៀម

យុវជននាំគ្នាប្រើរូប Kris Jenner ដើម្បីបន់ស្រន់សុំភាពមានបាន ជោគជ័យ និងសំណាងល្អ

យុវជនចិននាំគ្នាប្ដូររូប Profile នៅលើបណ្តាញសង្គមទៅជារូបថតរបស់ Kris Jenner ដែលជាអ្នកម្ដាយគ្រួសារត្រកូល Kardashian-Jenner ដើម្បីបន់ស្រន់សុំឱ្យទទួលបានភាពជោគជ័យ សំណាងល្អ និងភាពស៊ីវិល័យ ក្លាយជានិន្នាការថ្មី

លើសពីអាណិត! អគ្គីភ័យលេបត្របាក់ផ្ទះរបស់នាដការម្នាក់ បន្សល់ត្រឹមប័ណ្ណសរសើរផ្នែកសិល្បៈ ១ គំនរ

ត្រឹម​មួយ​ប៉ប្រិច​ភ្នែក អគ្គីភ័យ​ដ៏​កំណាច​បាន​លេប​ត្របាក់​លំនៅឋាន​របស់​នាថ​ការី​របាំ​ម្នាក់ ក្នុង​ខេត្ត​បាត់​ដំបង ដែល​ជា​សិស្ស​នៃ​សមាគម​ហ្វា​ពន្លឺ​សិល្បៈ ដោយ​បន្សល់​ត្រឹម​ប័ណ្ណ​សរសើរ ចំណាត់​ថ្នាក់​លេខ​១ មួយ​គំនរ ក្រោម​សម្បក​នៃ​

ពីសហគ្រិននៅទីក្រុងប៉ារីសមកជាអ្នកកសាងក្តីសង្ឃឹមថ្មីសម្រាប់សិល្បករខ្មែរ ជួបជាមួយលោក នុត ពិណ្ណរិទ្ធី ស្ថាបនិក ថតតុ!

ក្នុងពិភពឌីជីថលដែលកំពុងវិវត្តយ៉ាងលឿន សិល្បៈវប្បធម៌ខ្មែរត្រូវការជាចាំបាច់នូវ ខ្នងបង្អែកបច្ចេកវិទ្យា ដ៏រឹងមាំមួយ ដើម្បីឈានជើងទៅកាន់ឆាកអន្តរជាតិ។

តារាហូលីវូដ Angelina Jolie ទៅពិនិត្យមើលរោងមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ដែលមានវ័យចំណាស់

ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី​២ របស់​តារា​ហូលីវូដ Angelina Jolie លោក​ស្រី​បាន​អញ្ជើញ​ចុះ​ទៅ​ទស្សនា​រោង​កុន​ចំណាស់ ២ កន្លែង​ក្នុង​ខេត្ត​បាត់​ដំបង រួម​មាន រោង​មហោស្រព ប្រាសាទ​មាស និង​រោង​ភាព​យន្ត​

កីឡាករ​ក្បាច់គុន​ឡាត់វេ​របស់​ភូមា ដាវ លីឌុច ហៅ វណ្ណដា ថាជាគ្រូបង្វឹកថ្មី

មិន​ត្រឹម​បាន​ជួប​គ្នា​ចៃដន្យ​ នៅផែនៃដែនសមុទ្ទកម្ពុជា តារា​ចម្រៀង​រ៉េប​ល្បី​ឈ្មោះ​របស់​កម្ពុជា វណ្ណដា និង​កីឡា​ប្រដាល់​ល្បី​ឈ្មោះ Dave Leduc /ដាវ លីឌុច បាន​បញ្ចេញ​ថ្វី​ដៃ សាក​កម្លាំង​គ្នា​ក្នុង​ស្ទីល៍​ប្រដាល់ Lethwei ថែម​ទៀត​ផង

ស៊ីន យូប៊ីន ត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតវប្បធម៌កម្ពុជា សម្រាប់មហោស្រពភាពយន្តសិល្បៈអាស៊ីនៅឆ្នាំនេះ

តារា​សម្ដែង​ស្រី ស៊ីន យូប៊ីន ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វប្បធម៌​កម្ពុជា សម្រាប់​មហោស្រព​ភាពយន្ត​សិល្បៈ​អាស៊ី​នៅ​ឆ្នាំ​នេះ។ កញ្ញា​បាន​ចែករំលែក​ដំណឹង​ដ៏​រីករាយ​នេះ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន នៅ​លើ Instagram អម​ដោយ​រូបភាព និង Certificate របស់

Ryu Hwa-young អតីតសមាជិក T-ara ប្រកាសរៀបការជាមួយមិត្តប្រុសក្រៅរង្វង់សិល្បៈ

នៅថ្ងៃទី១ ខែមេសា នេះ Ryu Hwa-young បានប្រកាសគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តប្រុសអ្នកជំនួញ ដែលនឹងមកដល់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៦។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី