​រូប​ចម្លាក់ដំរី​ក្នុង​ក្រដាស​ប្រាក់​ ៥ មុឺន​រៀល​ ស្ថិតនៅប្រាសាទមួយណា?

ក្រដាស​ប្រាក់​ ឬ​ធនបត្រ​ប្រភេទ ៥ មុឺន​រៀល​ ដែល​មាន​ពណ៌​ស្លា​ទុំ​ លាយ​ពណ៌​ត្នោត​​ត្រូវ​បាន ធនាគារ​ជាតិ​កម្ពុជា ​ប្រកាស​ចេញ​ផ្សាយ​​ចរាចរ​ប្រើប្រាស់​ជា​ផ្លូវការ​តាំង​ថ្ងៃ​ទី ៥ ខែ​ឧសភា ឆ្នាំ​ ២០១៤ មាន​លក្ខណៈ​ពិសេស​យ៉ាង​លម្អិត និង​ពោរពេញ​ទៅ​ដោយ​អត្ថន័យ​ដូច​ទៅ​នឹង​ក្រដាស​ប្រាក់​ដទៃ​ទៀត​របស់​ខ្មែរ។ ជុំវិញ​ភាព​លម្អិត​ នៅ​លើ​ក្រដាស​ប្រាក់​ដ៏​ពេញ​និយម​មួយ​ប្រភេទ​នេះ គេ​សង្កេត​ឃើញ​ថា​ប្រជាជន​ខ្មែរ​យើង​ហាក់​ចាប់​អារម្មណ៍​ទៅ​នឹង​ចម្លាក់​សត្វ​ដំរី​នៅ​ផ្ទៃ​ខាង​ក្រោយ​នៃ​ក្រដាស​ប្រាក់​មួយ​នេះ ថា​តើ​ជា​ចម្លាក់​ពិត​ដែល​មាន​ទីតាំង​នៅ​ទីណា​មួយ ឬ​គ្រាន់​ជា​រូប​គំនូរ។

​មែន​ទែន​ទៅ​រូប​ដំរី​នៅ​​ផ្ទៃ​ខាង​ក្រោយ​នៃ​ក្រដាស​ប្រាក់​ ៥ មុឺន​ដែល​យើង​ឃើញ​ មិន​គ្រាន់​ជា​រូប​គំនូរ​ ប៉ុណ្ណោះ​​ទេ​ តែ​ជា​រូប​ចម្លាក់​ពិត​ មាន​ទី​តាំង​ពិត​ ទើប​ត្រូវ​បាន​​ធនាគារ​ជាតិ​យក​ជា​គំរូ​មក​ដាក់​ក្នុង​ក្រដាស​ប្រាក់​។ បើ​តាម​អនុក្រឹត្យ​ ដែល​ប្រកាស​ដោយ​ធនាគារ​ជាតិ​ស្គី​ពី​ធនបត្រ​ ៥ មុឺន​រៀល​ នេះ​បាន​បញ្ជាក់​ថា​ រូបភាព​កូន​​ដំរី​ឈរ​ទម្លាក់​ប្រមោយ​ចុះ​ក្រោម​នេះ គឺ​យក​គំរូ​តាម​ចម្លាក់​ថ្ម​រូប​ដំរី ក្នុង​ប្រាសាទ​មួយ នៅ​ប្រាសាទ​កោះកេរ ក្នុង​ឃុំ​ស្រយ៉ង់ ខេត្ត​ព្រះវិហារ។ ចំណែក​ឯ​ផ្ទៃ​កណ្ដាល​គឺ​ជា​រូបភាព​​ប្រាសាទ​បាគង​នៃ​ក្រុម​ប្រាសាទ​រលួស​ ក្នុង​ខេត្ត​សៀមរាប។

រូប​ចម្លាក់​ដំរី​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ប្រាសាទ​មួយ​មាន​ឈ្មោះ​ថា​ប្រាសាទ​ដំរី​ ដែល​ជា​ប្រាសាទ​មួយ​ក្នុង​ចំណោម​បុរាណ​ស្ថាន​ដទៃ​ទៀត​ នៃ​រាជធានី​បុរាណ​កោះកេរ។ ប្រាសាទ​ដំរី​នេះ​ទៀត​សោត​មាន​រូបចម្លាក់​ដំរី​ជា​ច្រើន​ ប៉ុន្តែ​សុទ្ធ​តែ​ត្រូវ​បាន​បែក​បាក់​ជា​គំនរ​ថ្ម​នៅ​លើ​ដី​ លើក​លែង​តែ​រូប​ចម្លាក់​កូន​​ដំរី​ឈរ​ទម្លាក់​ប្រមោយ​ចុះ​ក្រោម​មួយ​នេះ​ និង​​ត្រូវ​បាន​ធនាគារ​ជាតិ​យក​ជា​គំរូ​ដាក់​ចូល​ក្នុង​ក្រដាស​ប្រាក់​តែ​ម្ដង។

គួរ​ជម្រាប​​ថា​ ចាប់​តាំង​ពី​សតវត្សរ៍ទី ៩-១៣ មក បុព្វបុរស​ខ្មែរ​និយម​ធ្វើ​បដិមា​រូប​ដំរី​នៅ​តាម​ជ្រុង​ប្រាសាទ​ដោយ​យល់​ថា​ ដំរី​គឺ​ជា​សត្វ​មួយ​ដែល​ជា​ឆ្មាំ​នៅ​ចាំ​យាម​ទីស្ថាន​របស់​អាទិទេព​នៅ​ភ្នំ​ព្រះ​សុមេរុ​ ដូច​នៅ​ក្នុង​ប្រាសាទ​​ដំរី​នៅ​កោះកេរ​នេះ​ ប្រាសាទ​បាកង ប្រាសាទ​មេបុណ្យ​ខាងកើត​ ប្រសាទ​ភិមាន​អាកាស ក្រុម​ប្រាសាទ​ព្រះ​ពិធូរ និង​ប្រាសាទ​ដំរី​នៅ​បាកាណ​ជា​ដើម។ ត្បិត​ថា​បច្ចុប្បន្ន​នេះ​សត្វ​ដំរី​ពុំ​សូវ​មាន​វត្តមាន​ច្រើន និង​ស្និទ្ធស្នាល​និង​ជនជាតិ​ខ្មែរ​ដូច​ពី​អតីតកាល​ តែ​សត្វ​ដំរី​នៅ​មាន​ភាព​សំខាន់​ក្នុង​សិល្បៈ​បុរាណ​ខ្មែរ​ ដែល​មិន​អាច​ចោល​បាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។