​ស្រូបក្លិនស្រូវ កាត់​ស្ត្រេស​ចេញ​ពី​ខួរក្បាល អាច​មក​សាក​នៅ​រមណីយដ្ឋាន​ក្បែរ​ភ្នំ​គូលែន​មួយនេះ​បាន!

សម្រាប់​ប្រិយមិត្ត​ដែល​ចូល​ចិត្តលំហែ​កាយ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ហើយ​ចង់​ស្វែង​រក​កន្លែង​​ថ្មី​ៗ ប្លែក​ៗ និង​មាន​កន្លែង​ថតរូប​ច្រើន AMS សូម​ណែនាំ​រមណីយដ្ឋាន​ធម្មជាតិ​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ភ្នំ​គូលែន និង​មាន​ទេសភាព​ស្រស់​ស្អាត​តាម​បែប​ធម្មជាតិ​គួរ​ឲ្យ​គយគន់។ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ស្ថាន​លំហែ​កាយ​នេះ ​អ្ន​ក​ទេសចរ​ទាំងឡាយ​ អាច​ធ្វើ​ដំណើរ​តាម​រយៈ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ប្រាសាទ​បេង​មាលា ​រួច​បន្ត​ដំណើរ​ទៅមុ​ខ​ទៀត​ប្រមាណ ៥គីឡូម៉ែត្រ ទើប​ទៅ​ដល់​ក្លោង​ទ្វារ​សាលា​បឋមសិក្សា​អូរមានជ័យ​ដែល​ស្ថិត​នៅ​ខាង​ឆ្វេង​ដៃ រួច​បត់​ត្រង់​តម្រង់​ទៅ​កាន់​ជើ​ង​ភ្នំ​គូលែន រំពេច​នោះ​អ្នក​ទេសចរ​នឹង​ប្រទះ​ឃើញ​រមណីយដ្ឋាន​ធម្មជាតិ​​មួយ​ ដែល​មាន​ស្ពាន​ឈើ​វែង​អន្លាយ​កាច់​កោង​នៅ​លើ​វាលស្រែ​យ៉ាង​ស្រស់​ស្អាត។

រមណីយដ្ឋាន​ដ៏​ធំ​ល្វឹងល្វើយ​នេះ​មាន​ឈ្មោះ​ថា «ស្ពាន​ពស់ អូរមានជ័យ ទឹកដីស្វាយលើ»។ ជា​ទូទៅ​រមណីយដ្ឋាន​ដ៏​សែន​មនោរម្យ​នេះ​តែងតែ​ញញឹម​រាក់ទាក់​ រង់ចាំ​ទទួល​ភ្ញៀវ​ទេសចរ​មក​គ្រប់​ទិសទី​ឲ្យ​បាន​ចូល​ទស្សនា​ ថត​រូប​លេង ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ​ និង​​អង្គុយ​មើល​ថ្ងៃ​លិច​យ៉ាង​ស្រស់​ស្អាត ដែល​ជា​គ្រឿង​សម្រាប់​រំសាយ​អារម្មណ៍​ស្ត្រេស បន្ធូរ​ភាព​តានតឹង និង​បំភ្លេច​រាល់​ទុក្ខ​កង្វល់​ដែល​បាន​លាក់​ទុក្ខ​មក​ជា​យូរ​។ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ទេសចរ​មាន​ការ​កោត​ស្ញប់ស្ញែង​នោះ​គឺ ស្ពាន​ពស់ អូរមានជ័យ មាន​ទីតាំង​ស្ថិត​នៅ​ជាប់​ជើង​ភ្នំ​គូលែន​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តំបន់​ទេសចរណ៍​បែប​ប្រវត្តិសាស្ត្រ​ និង​ធម្មជាតិ​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​មួយ​នៅ​ក្នុង​ខេត្ត​សៀមរាប។

យ៉ាងណាមិញ បើ​តាម​ប្រសាសន៍​របស់​លោក ឈរ​ ជ័យ​រតនៈ​ ម្ចាស់​រមណីយដ្ឋាន ស្ពាន​ពស់​អូរ​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា «ដោយសារ​តែ​ខ្ញុំ​មើល​ឃើញ​អំពី​សក្ដានុពល​នៃ​ភ្នំ​គូលែន​នេះ​ហើយ​ ទើប​ខ្ញុំ​ចង់​ចូល​រួម​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​រីក​ចម្រើន​ ដោយ​ធ្វើ​ការ​កែច្នៃ​បន្តិចបន្តួច​ទៅ​លើ​តំបន់​ធម្មជាតិ​ដែល​មាន​ស្រាប់​ឲ្យ​ក្លាយ​ទៅ​ជា​កន្លែង​មួយ​ដែល​គួរ​ឲ្យ​ចង់​ទស្សនា​ គួរ​ទាក់​ទាញ និង​អាច​អូសទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ឲ្យ​ចូល​មក​ទស្សនា​រមណីយដ្ឋាន​នេះ»។ លោក​​បន្ត​ថា «​ជា​ទូទៅ​តំបន់​ធម្មជាតិ​នៅ​ក្នុង​ស្រុក​យើង​ គឺ​មាន​ច្រើន​ណាស់​ដូច​ជា​ភ្នំ វាលស្រែ និង​ទឹក​ជ្រោះ​ជាដើម​ ប៉ុន្តែ​បើ​យើង​ចេះ​កែ​ច្នៃ​ឲ្យ​ទាក់ទាញ​តែ​បន្តិច វា​ក៏​ជា​ចំណុច​មួយ​ល្អ​ដែរ ​ជាក់ស្ដែង​ដូចជា​រមណីយដ្ឋាន​«ស្ពានពស់» ដែល​ខ្ញុំ​បាន​សាង​សង់​នេះ គឺ​សង់​ឡើង​នៅ​លើ​វាលស្រែ​សុទ្ធ​សាធ ​ប៉ុន្តែ​យើង​បែរ​ជា​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​ប្រជាជន​ក្នុង​ស្រុក និង​ខេត្ត​ឆ្ងាយ​ៗ ដែល​កត្តា​នេះ​ក៏​ព្រោះ​តែ​មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​ដើម្បី​បន្ធូរ​ស្រ្តេស និង​ថតរូប​លេង​នៅ​កន្លែង​ដែល​មាន​ទេសភាព​ធម្មជាតិ​ច្រើន​បែប​នេះ​»។

គួរ​បញ្ជាក់​ថា «រមណីយដ្ឋាន ស្ពានពស់ អូរមានជ័យ» គឺ​ជា​កន្លែង​លំហែ​កាយ​បែប​ធម្មជាតិ​មួយ​ដែល​មាន​ស្ពាន​ឈើ​វែង​អន្លាយ​មាន​រាង​កាច់​កោង​នៅ​លើ​វា​ស្រែ​ខៀវ​ស្រងាត់ អាច​ឲ្យ​អ្នក​ទេសចរ​ជិះកង់​ ដើរ​លេង និង​ថតរូប​លេង​យ៉ាង​សប្បាយ​រីករាយ​ជាមួយ​វាលស្រែ​ក៏​ដូចជា​ធម្មជាតិ​ផ្សេង​ៗ។ ក្រៅ​តែ​ពី​កន្លែង​ថតរូប​ស្អាត​ អ្នក​ទេសចរ​ក៏​អាច​រីករាយ​ជាមួយ​និង​ការ​បរិភោគ​អាហារ​អម​ជាមួយ​ធម្មជាតិ​យ៉ាង​ស្រស់ស្រាយ ជា​ដំណឹង​ល្អ​ម្ចាស់​រមណីយ​ដ្ឋាន​វ័យ ៤០ឆ្នាំ រូប​នេះ​ក៏​បាន​បង្ហើប​ពី​គម្រោង​អភិវឌ្ឍន៍​បន្ត​ឲ្យ​មាន​កន្លែង​ស្នាក់​នៅ​ឆាប់​ៗ​នេះ ​ដោយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹង​ទទួល​បាន​ការ​គាំ​ទ្រ​កាន់​តែ​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ទាំង​ក្នុង និង​ក្រៅ​ស្រុក៕

រូបថត៖ ប្រភពស្ពានពស់ អូរមានជ័យ

ទំនាក់ទំនង៖ 061 313 637

ទីតាំង៖ https://goo.gl/maps/wJRm2DAKiBN5Xvne6



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម