អាជ្ញាធរអប្សរាជួសជុល និងផ្គុំចម្លាក់បង្កាន់ដៃនាគ នៅប្រាសាទបន្ទាយសំរ៉ែឡើងវិញ

នាថ្ងៃទី ២៥ ខែកក្កដា​ ឆ្នាំ២០២៣ នេះ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថាក្រុមអភិរក្សថ្មរបស់ខ្លួន កំពុងបន្តជួសជុលចម្លាក់បង្កាន់ដៃនាគប្រវែង ២៤ ម៉ែត្រ ស្ថិតនៅខាងជើង ឆៀងខាងកើតនៃប្រាសាទបន្ទាយសំរ៉េ ដែលធ្លាក់បាក់ជាច្រើនកំណាត់រយៈពេលជាយូរមកហើយនោះឱ្យប្រសើរឡើងវិញ។ កិច្ចការងារជួសជុលនេះ ធ្វើឡើង ដើម្បីលើកតម្លៃឡើងវិញនូវប្រាសាទបន្ទាយសំរ៉ែ ក៏ដូចជា ធ្វើឱ្យមាននិរន្តរភាពសម្រាប់ការអភិរក្សប្រាសាទខ្មែរ។

ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាលោក ឡុង ណារី ពន្យល់ថា ការងារជួសជុលចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរ៉ែនេះ បានចាប់ផ្តើមរយៈពេលជិត ២ ខែមកហើយ។ ក្រុមការងារបានប្រមូលបំណែកតូចធំរបស់ចម្លាក់ដើមមកផ្គុំគ្នា ដោយព្យាយាមមិនយកថ្មថ្មីមកជំនួសទេ ដោយកំពុងតែខំប្រឹងប្រែងស្វែងរកបំណែកចម្លាក់ទាំងនេះមកពីទីផ្សេងៗតាមដែលអាចស្វែងរកបាន។

ក្រុមអ្នកបច្ចេកទេសពន្យល់ថា ការប្រើបំណែកថ្មថ្មីទៅប៉ះជាមួយនិងបង្កាន់ដៃនាគនោះ អាចធ្វើឡើងនៅត្រង់តែចំណុចណាដែលសំខាន់ខ្វះមិនបាន ហើយលុះណាតែពុំអាចស្វែងរកបំណែកដើមឃើញប៉ុណ្ណោះ។

ជាច្រើនឆ្នាំមកហើយ បង្កាន់ដៃនាគរបស់ប្រាសាទបន្ទាយសំរែ មានបញ្ហាប្រឈមខ្លាំង បណ្តាលមកពីកម្សោយរចនាសម័្ពន្ធគ្រឹះមិនអាចទ្រទម្ងន់សង្កត់ ការបំផ្លាញដោយបរិស្ថានធម្មជាតិ ស្លែ ទឹក សីតុណ្ហភាព អាកាសធាតុ និងកង្វះការថែទាំជាដើម។

លោក ឡុង ណារី បន្តទៀតថា ការជួសជុលថ្ម ព្យាបាលថ្ម តភ្ជាប់បំណែកថ្មឡើងវិញនោះ គឺប្រើប្រាស់ការស្វានដាក់ស្នួលតភ្ជាប់បំណែកដងខ្លួននាគ។ ការជួសជុលនេះ ផ្តោតសំខាន់ទៅលើការដាប់ជើងទម្រចាស់ៗជាច្រើនបំណែក និងដងខ្លួននាគដែលបានប្រេះបែកទាំងស្រុងចេញពីគ្នាប្រឈមការរលំបាក់។ បន្ទាប់មក ក្រុមការងារបានពង្រឹងផ្ទៃថ្មដែល​ពុកផុយ ឱ្យរឹងមាំឡើងវិញ ចាក់បំពេញបាយអចូលក្នុងប្រហោង និងតំណបិទភ្ជិតរន្ធតូចឆ្មារស្នាមប្រេះ និងប្រហោងតូចៗនៅលើផ្ទៃថ្មចម្លាក់ សម្អាតស្លែ និងបន្សាបយកជាតិអំបិលចេញពីផ្ទៃថ្ម ដាប់យកចេញដែកទាមចាស់ៗ និងស៊ីម៉ងត៍អស់គុណភាព រៀបដំឡើងបង្កាន់ដៃនាគឡើងវិញស្របតាមទីតាំងដើម។

សូមបញ្ជាក់ថា ការជួសជុលបង្កាន់ដៃនាគជ្រុងខាងត្បូងឆៀងខាងលិច មានប្រវែង ១២ ម៉ែត្រ ឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៦ ជួសជុលបង្កាន់ដៃនាគនៅមុខខាងលិច មានប្រវែង ៨ ម៉ែត្រ ឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៧ បង្កាន់ដៃនាគប្រវែង៦ម៉ែត្រ នៅមុខខាងកើតឆៀងខាងត្បូង ឆ្នាំ ២០២០។ ប្រវែង២២ម៉ែត្រនៅមុខខាងជើងកណ្តាល និងឆៀងខាងកើត ឆ្នាំ ២០២០ ប្រវែង៣០ម៉ែត្រ នៅជ្រុងនិរតីខាងក្នុងរោងទងទី១ ឆ្នាំ ២០២១៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម