កាលពីថ្ងៃព្រហស្បត្តិ៍ទី៣១ កន្លងទៅថ្មីៗនេះអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ជណ្ដើរមួយកន្លែងនៅប្រាសាទបន្ទាយសំរ៉ែត្រូវបានជួលជុលដោយក្រុមការងារពិនិត្យសម្បទាទេសចរណ៍ (TSC) ក្នុងតំបន់អង្គរនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនិងវប្បធម៌។
លោក ប៊ូផានេត នៃក្រុមការងារ TSC បានឱ្យថាជណ្ដើរដែលបានដំឡើងថ្មីនេះមានទំហំបណ្ដោយ ៤.៥០X១.៥០ ម៉ែត្រស្ថិតនៅចំណុចវាលស្មៅខាងក្នុងប្រាសាទមុខកំពែងទី ២ នៃប្រាសាទបន្ទាយសំរ៉ែ។
លោកបានបញ្ជាក់ថាគោលបំណងនៃការរៀបចំខាងលើនេះ ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗសម្រួលភ្ញៀវដើរទស្សនាខណៈជណ្ដើរចាស់មានសភាពរង្គឺពុកផុយ និងមានភាពរអិលផងដែរនារដូវវស្សានេះ៕