ទិដ្ឋភាពនៃការរៀបចំសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានលេចរូបរាងបណ្ដើរៗហើយនៅតាមទីតាំងមួយចំនួនទាំងក្នុងក្រុងនិងតាមប្រាសាទនានាក្នុងខេត្តសៀមរាប។ នេះបើតាមរូបភាពច្រើនសន្លឹកដែលបានបង្ហោះនៅលើផេកមួយដែលមានឈ្មោះថា តោះទៅលេងសៀមរាប។


រូបភាពក្ដៅៗហុយៗដែលទើបបង្ហោះកាលពីម្សិលមិញបានបង្ហាញនូវទិដ្ឋភាពនៃការរៀបចំតុបតែងលម្អក្រុងសៀមរាបក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាថ្ងៃទី១៤,១៥,១៦ ខែមេសា ខាងមុខនេះ។ ក្រុងសៀមរាបទាំងមូលត្រូវបានតុបតែងលម្អដោយសម្ភារៈខ្មែរច្រើនមុខដូចជាមួកស្លឹកត្នោត ស្មុគខ្មែរ សម្ភារៈចាក់ដោយដៃជាច្រើនផ្សេងទៀតក្នុងទីតាំងផ្សេងៗគ្នា។ មិនតែប៉ុណ្ណោះ ឆាកតូចធំៗបានដំឡើងយ៉ាងស្រេចត្រៀមចាំតារាចម្រៀងល្បីៗមកអង្រួន និងបង្កភាពរីករាយដល់បណ្ដាទេសចរដែលបានមកលេងកម្សាន្តនៅក្នុងខេត្តសៀមរាបនាឱកាសបុណ្យចូលឆ្នាំខាងមុខនេះ។
នៅតាមដងផ្លូវក៏ឃើញមានតម្រៀបពាងទឹកជាច្រើនព្រមជាមួយធុងផ្ទុកទឹកធំៗត្រៀមជាស្រេចសម្រាប់បំពេញការកម្សាន្តក្នុងពេលចូលឆ្នាំ។ ក្រៅពីនេះក៏មានការរៀបចំទីតាំងកម្សាន្តបែបវប្បធម៌ជាច្រើនទៀតដូចជា ផ្ទះបុរាណខ្មែរ ផ្ទះសម្រាប់សម្ដែងសិល្បៈបុរាណនិងរបាំខ្មែរ និងមានការរៀបចំការបណ្ដែតគោមនាពេលរាត្រីនៅកស្សិណអង្គរផងដែរ។



























ក្រៅអំពីសកម្មភាពដែលបានរៀបរាប់ខាងលើក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តសៀមរាបក៏មានការរៀបចំកម្មវិធីវប្បធម៌យ៉ាងច្រើនដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលពេលខាងមុខនេះផងដែរ៕
ប្រភពរូបភាព ៖ តោះ ទៅលេងសៀមរាប





















































Account
Security
Favourite Content