ស្ងប់ស្ងាត់ល្អ ហើយសែនត្រជាក់ ទឹកធ្លាក់កន្លែងនេះ អ្នកខ្លះហៅថា«ទឹកធ្លាក់ Angelina Jolie»

អ្នក​ចូលចិត្ត​ដំណើរ​ផ្សងព្រេង និង​ភាព​ស្ងប់ស្ងាត់ ហើយ​ចង់​មាន​ពេល​វេលា​សម្រាក​លំហែ​ជាមួយ​បរិយាកាស​រុំ​ព័ទ្ធ​ដោយ​ធម្មជាតិ​ខៀវ​ខ្ចី មិន​គួរ​រំលង​ទឹក​ធ្លាក់​លាក់​ខ្លួន​មួយ​កន្លែង​នៅ​ក្នុង​ស្រុក​សំឡូត ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៨០ គម ពី​ក្រុង​បាត់ដំបង​ឡើយ។ អ្នក​ខ្លះ​ស្គាល់​ថា​ជា «ទឹក​ធ្លាក់​បរឡាង» ហើយ​អ្នក​ខ្លះ​ទៀត ហៅ​ទី​នេះ​ថា «ទឹក​ធ្លាក់​សំឡូត​ចាស់»។

ទោះបី​ធ្វើ​ដំណើរ​រាង​ឆ្ងាយ​ក៏​ពិតមែន តែ​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នៅ​ទី​នេះ នឹង​មិន​ធ្វើ​ឱ្យ​អ្នក​ខក​ចិត្ត​ឡើយ គ្មាន​សំឡេង​រំខាន គ្មាន​ខ្យល់​អាកាស​អាប់អួ។ អ្វី​ដែល​នៅ​ចំពោះ​មុខ គឺ​មាន​តែ​ទឹក​ធ្លាក់​ខៀវ​ស្រងាត់​ហូរ​មក​រឹម​ៗ អម​ដោយ​អាកាស​ត្រជាក់ ហើយ​សែន​បរិសុទ្ធ ប្រៀប​ដូច​ជា​ឱសថ​ធម្មជាតិ​ដ៏​អស្ចារ្យ រុញច្រាន​ក្តី​ទុក្ខា​ឱ្យ​រសាត់​ឆ្ងាយ។

ព្រោះតែ​ទី​កន្លែង​នេះ​មិនមែន​ជា​រមណីយដ្ឋាន​សាធារណៈ ទើប​មិន​មាន​ដាក់​លក់​ម្ហូប​អាហារ ឬ​ភេសជ្ជៈ​អ្វី​នោះ​ទេ ដូច​នេះ​អ្នក​ដែល​មាន​បំណង​ទៅ​លេង គួរតែ​ត្រៀម​ចំណី​ផ្ទាល់​ខ្លួន ដោយ​កុំ​ភ្លេច​ថែរក្សា​អនាម័យ និង​បរិស្ថាន​នៅ​ទី​នោះ​ផង។ ត្រូវ​តែ​ប្រាកដ​ថា អ្នក​នឹង​មិន​បន្សល់​កាក​សំណល់ ឬ​សំរាម ដែល​អាច​បំពុល​ដល់​ធម្មជាតិ។

យ៉ាងណាមិញ ដោយសារ​តែ​ទឹក​ធ្លាក់​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​អភិរក្ស​ការពារ​ព្រៃឈើ​នៃ Maddox jolie-Pitt FOUNDATION របស់​តារា​ហូលីវូដ Angelina jolie ទើប​អ្នក​ខ្លះ​ហៅ​ទី​នេះ​ថា «ទឹកធ្លាក់Angelina Jolie» ហើយ​ពេល​ខ្លះ អាច​នឹង​មិន​បើក​ទទួល​អ្នក​ទស្សនា​ឡើយ។

ទីតាំង ៖ https://goo.gl/maps/B2UzmkDDQurkLXyq9



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន