ថ្មីៗនេះ បើតាមទំព័រហ្វេសប៊ុក Oknha Vireak Suo បានបង្ហោះរូបភាពនៃរីសតដ៏ស្រស់ស្អាតមួយស្ថិតនៅលើផ្ទៃទឹកធ្លាឈ្វង់នៃដែនដីកោះស្តេច បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេកប៊ុកចែករំលែកបន្តដ៏ច្រើនសន្ធឹកសន្ធាប់។

ភ្ជាប់ជាមួយរូបភាពដ៏ស្រស់ស្អាតទាំងនោះគណនី Oknha Vireak Suo បានសរសេរដូច្នេះថា៖ «មិនមែននៅថៃ មិនមែននៅវៀតណាម មិនមែននៅបាលី មិនមែននៅម៉ាលឌីវ នោះឡើយ តែជាតំបន់ទេសចរក្នុងប្រទេសកម្ពុជាយើងនឹង ចាប់ផ្តើមដំណើរការសាកល្បងហើយ មិនចាំបាច់ហោះទៅប្រទេសគេទៀតឡើយ ត្រឹមកោះស្តេចយើងនឹង សូមអរគុណដែលគាំទ្រទេសចរក្នុងស្រុក ដើម្បីសេដ្ធកិច្ចជាតិ និងសហគមន៏»។
គួរជម្រាបថា រីសតមួយនេះមានឈ្មោះថា កោះអភិជន រីស៊ត-Koh Apikjun Resort ជារីសតលំដាប់ផ្កាយ៥ ប្រណិតថ្មីដែលមានទីតាំងនៅកោះស្តេច ដែលមានចម្ងាយ ៨១គីឡូមែត្រ នៅភាគខាងត្បូងខេត្តកោះកុង៕































Account
Security
Favourite Content